កាលពីពេលម្សិលមិញនេះម្ចាស់បទ”រាំញីកែងជើង” លោក ជី ដេវីត ដែលជាមនុស្សជិតស្និទ្ធ ជាដៃគូ កញ្ញា ទេព បូព្រឹក្សផងនោះ បានShare ព័ត៌មានមួយ ដែលទាក់ទងនឹងជម្លោះអ្នករាំរបស់អ្នកទាំងពីរ ហើយបានសរសេរ Captionថា៖ “បើចង់ដឹងហេតុហើយនិងផលសូមអ្នកទាំង អស់គ្នាចូលទៅមើលបទ Taylor Swift ( LOOK WHAT YOU MADE ME DO ) I’m so sick of that same old style”។
គួរបញ្ចាក់ផងដែរកាលពីរាត្រីថ្ងៃទី២ នៃពីធីបុណ្យអុំទូក នៅពេលការប្រគំតន្ដ្រីខារ៉ាបាវរបស់ហង្សមាស ត្រូវបានបញ្ចប់នៅម៉ោង១១និង៣០នាទីយប់នោះ នៅខាងក្រោយឆាកតន្ដ្រីលើសួនច្បារមុខវត្តបទុមវត្តី នៅពេលដែលអាជ្ញាធរកំពុងតែរឹតបណ្ដឹងពីសុវត្ថិភាពមនុស្សរាប់រយនាក់ទៅទស្សនាការប្រគំតន្ដ្រីនៅពីមុខឆាក ព្រោះខ្លាចមានជម្លោះផ្ទុះឡើង ពិបាកគ្រប់គ្រងសា្ថនការណ៍នោះ ស្រាប់តែហ្វូងមនុស្សបែរជាផ្អើលឈូទៅមើលខាងក្រោយឆាកហង្សមាស ទៅវិញ ដោយសារមានការស្រែកថា មានមនុស្សឈ្លោះវាយតប់គ្នានោះ គឺអ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីងគី បានវាយទះកំផ្លៀង និងច្របាច់ករផង ទៅលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះនិគី បណ្ដាលឲ្យរងរបួសជាំពេញសាច់។
0 comments:
Post a Comment