Wednesday, December 6, 2017

ក្តៅៗ!! នៅទីបំផុត តុលាការខេត្តកណ្ដាល សម្រេចផ្តន្ទាទោសអ្នកចូលលេងសង្វៀនជល់មាន់ ដាក់ពន្ធនាគាររយៈពេល...តែ...


នៅមុននេះបន្ដិចនាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ដ្រីតុលាការជាន់ខ្ពស់ខេត្តកណ្ដាល បានប្រាប់បណ្ដាញសារព័ត៌មានឲ្យបានដឹងថា មនុស្សទាំង៦៤នាក់ ដែលចូលលេងសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯម ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្ដែទោសនេះត្រូវបានតុលាការសម្រេចព្យួរ ដូច្នេះត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ទាំងអស់តែម្ដង។

ក្នុងនោះផងដែរ មន្ដ្រីតុលាការបញ្ជាក់ថា ការសម្រេចនេះ បន្ទាប់ពីសវនាការត្រូវបានបញ្ចប់ និងយោងតាមមាត្រា៤ នៃច្បាប់ល្បែងស៊ីសង។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ប្រធានតុលាការខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ាប់ កូនប្រសារលោក ហ៊ុន សាន ដាក់ពន្ធនាគារដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ។




លោកស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនោះ មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ។ សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។




សូមបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យម្ចាស់ សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បុគ្គលរូបនេះបានសម្រេច ប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។




ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។




ចំពោះប្រតិបត្តបង្ក្រាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕






Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.