ពេលនេះឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ទប់អារម្មណ៍លែងបានហើយ ពេលដែលបានឃើញទឹកភ្នែកប្អូនស្រីទាំងពីរនាក់នេះ ដោយបានប្រាប់ថា...
កាលពីម្សិលមិញនេះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែលជា១១យប់ទៅហើយ ដែលមានរឿងមួយដែលមិនអាចធ្វើឲ្យឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន ទ្រាំបាន ក៏គាត់បានបង្ហោះសារមួយដែលធ្វើឲ្យមនុស្សមួយចំនួនធំដែលកំពុងអានរឿងរ៉ាវដ៏លំបាករបស់ប្អូនស្រីពីរនាក់ដែលឪពុកទើបស្លាប់ ហើយម្តាយបានធ្លាក់ខ្លួនឈឺជាខ្លាំងទៀតនោះ រំភើបហួសពីការស្មានដោយសារតែឧកញ៉ាបានថ្លែងឲ្យដឹងថា៖
បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរសព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ 012600074
ចង់បញ្ជាក់ប្រាប់ថា យុវសិស្សអភ័ព្វទាំងពីររូបខាងលើនេះ មានឈ្មោះថា ដៀបស្រីនិច្ច និងដៀប សុធារី រស់នៅភូមិ ចុងកៅស៊ូ.ឃុំ ស្លក្រាម ស្រុក សៀមរាបហើយ ដៀប ស្រីនិច្ច គឺជាសិស្សរៀនពូកែផងដែរ ។ បើតាម ប្រភពដែលចែកចាយតាមហ្វេសប៊ុក បានប្រាប់ថា ស្រីនិច្ច សព្វថ្ងៃរស់នៅផ្ទះជួលជាមួយម្ដាយមីង ហើយរៀន ថ្នាក់ទី១២ A នៃ វិទ្យាល័យ ១០មករា ១៩៧៩ ។
គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ គេឃើញក្នុងហ្វេសប៊ុកបងប្រុសម្នាក់បានបង្ហោះសារ លាយឡំជាមួយរូបថត នៅពេលអានចប់ពិតជាក្តុកក្តួលអារម្មណ៍ជាខ្លាំងចំពោះជីវិតប្អូនស្រីពីរនាក់ដែលចង់ក្លាយជាគ្រូបង្រៀនតែខ្វះលទ្ធភាព ព្រោះឪពុកទើបតែស្លាប់ រីឯម្តាយធ្លាក់ខ្លួនឈឺទៀត ពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ ក្នុងនោះផងដែរបងប្រុសខាងលើដែលមានឈ្មោះថា Lee Sinhourn គាត់បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖
#មើលហើយទប់ទឹកភ្នែកមិនបាន
សមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់និងអាហារូបត្ថម្ភជូនប្អូនពន្លឺ នៅកំពង់ចាមរួចហើយក៏បន្តទៅសៀមរាប ភូមិចុងកៅស៊ូ.ឃុំស្លក្រាម.ស្រុកសៀមរាប ទៀតដើម្បីជួបប្អូនដៀបស្រីនិច្ចដែលជា
សិស្សក្រក្រីរៀនពូកែ។ស្រីនិច្ចរៀនថ្នាក់ទី ១២Aនៃវិទ្យាល័យ១០មករា១៩៧៩ហើយ រស់នៅផ្ទះជួលជាមួយម្តាយមីងសព្វថ្ងៃ។
គ្រួសារស្រីនិច្ចកាលលោកឪពុកនៅជុំនោះទោះបីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក ម្តេចម្តាក៏ស្រីនិច្ចរីករាយរំភើបដែរព្រោះមានឪពុកម្តាយយល់ចិត្តគ្នានិងស្រលាញ់កូន។ ម្តាយលក់ដូរបន្តិចបន្តួចឪពុករត់ម៉ូតូកង់បី
ចំណូលចួនបានចួនអត់ហើយត្រូវចំណាយ ជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី ទាំង២រៀនផង។ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តាយស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀន
បន្តទៀតដែរ។ ម្តាយក៏មានសុខភាពមិនល្អឯឪពុកក៏មានជំងឺបេះដូងតែពួកគាត់តែងតែខំលាក់បាំងកូនៗទាំង២មិនឲ្យដឹងក្រែងកូនកើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើបពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។
ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗដូចគ្នាកូនប្អូនតែងបានលិខិតសរសើររហូតចំណែកកូនបងក៏បានលិខិតសរសើរដែរហើយពេលប្រលងបាក់ឌុបកូនបងក៏បានជាប់និទ្ទេសAទៀតផងនោះ។ ស្នាមញញឹមលាយដោយ ទឹកភ្នែកនៃញើសឈាមដែលឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន។ ពួកគាត់រំភើបរហូតដល់យំផងសប្បាយចិត្តផងឳបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយសជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ ពិភពលោកដ៏ស្រស់ស្អាតបានតែភ្លែតសោះក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុកលាចាកលោកទៅដោយជំងឺបេះដូង។ ព្រឹកមិញឌុប កូនទៅរៀនថ្មីៗហេតុអ្វីថ្ងៃឡើងពុកទៅចោលកូនដោយមិនបានប្រាប់កូនមួយម៉ាត់សោះអ៊ីចឹងពុក?។ កម្មលើកម្មទុក្ខជាន់ទុក្ខទឹកភ្នែកត្រួតទឹកភ្នែក។ ស្រីនិច្ច និងសុធារីនាងជូតទឹកភ្នែកមិនទាន់អស់សំណើមផងក៏ស្រាប់តែម្តាយនាងចាប់ឈឺទៀត។
ប្អូនទាំង២ពិបាកចិត្តរកឈប់រៀនតែពូមីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់ ជួយបានតិចតួចទេធ្វើម៉េច បើយើងអត់ដូចគ្នានោះ។ ពេលក្រុមការងារសមាគមឧត្តមគតិកូនខ្មែរចុះទៅសម្ភាសផ្ទាល់ស្រីនិច្ចយំពេលរំលឹកដល់លោកឪពុកនាង។ ស្រីនិច្ចនិងសុធារីមានតែលើកដៃសំពះ សូមសុំឲ្យបងប្អូនខ្មែរសប្បុរសជនដែលនៅក្នុងនិងក្រៅស្រុកមេត្តាជួយបងប្អូន នាងទាំង២ឲ្យបានរៀនដល់ចប់ផងព្រោះប្អូនស្រីទាំង២ចង់ក្លាយជាគ្រូបង្រៀន។ រាល់ថ្ងៃស្រីនិច្ចមិនមានអ្វីជិះទៅរៀនទេ ពេលខ្លះបានលោកគ្រូអ្នកគ្រូឬមិត្តភក្តិជូនប្អូនមកផ្ទះនិងពេលខ្លះនាងដើរក៏មានដែរ ព្រោះបងស្រីបែកទៅរៀននៅបាត់ដំបង។
ខ្ញុំបាទ និងព្រះសង្ឃគ្រប់ព្រះអង្គចង់យំតាមពេលឃើញទឹកភ្នែកស្រីនិច្ចព្រោះរំភើបនិងអាណិតប្អូនស្រីដែលចង់រៀនតែខ្វះលទ្ធភាពទើបខាងសមាគមជូនថវិកានិងប៊ិកសៀវភៅប្អូនបន្តិចបន្តួចដើម្បីលើកទឹកចិត្តប្អូនឲ្យតស៊ូរៀនខំប្រឹងដើរទៅមុខទៀត។បងប្អូនអាចជួយឧបត្ថម្ភប្អូនស្រីបានតាមរយៈ
ទូរស័ព្ទពីរខ្សែ:093585356/
077237168។ សូមអរគុណ!
Loading...
0 comments:
Post a Comment