Wednesday, November 8, 2017

ពេជ្រ សោភា បង្ហាញស្នាមរបួសកូនក្រុមរាំ ដែលត្រូវកូនក្រុមរាំ កញ្ញាទេព្យ បូព្រឹកវាយ នៅកំឡុងពេលថ្ងៃបុណ្យអុំទូក



ភាពចម្រូងចម្រាសបានកើតមានឡើងកាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ចំថ្ងៃបុណ្យអុំទូករាត្រីទី២ នៅខាងក្រោយឆាកតន្រ្ដីខារ៉ាបាវ របស់ហង្សមាស ស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែគេផ្អើលថា ក្រុមរាំរបស់ទេព បូព្រឹក្ស វ៉ៃក្រុមរាំរបស់ពេជ្រ សោភា រហូតដល់មានរបួសធ្ងន់ទៀតផង។​​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ពោលគឺនៅពេលដែលចប់ការប្រគំតន្ដ្រី ហើយក្រុមរាំត្រូវបានតារាចម្រៀងបើកលុយឲ្យរៀងៗខ្លួន ដើម្បីឲ្យពួកគេទៅផ្ទះ។ ប៉ុន្ដែភ្លាមៗនោះ ស្រាប់តែមានសំឡេងខ្លាំងៗស្រែកឡើងនៅឆាកតន្ដ្រីខារ៉ាបាវនៅសួនច្បារវត្តបទុមវតី នោះ ខណៈដែលអ្នកថតរូបយើងបាននៅជិតហេតុការណ៍នោះដែរដោយមានសំឡេងស្រែកថា ជួយផងៗ!!! វ៉ៃគ្នាហើយ ធ្វើឲ្យអ្នករាំរបស់តារាចម្រៀងខ្លះបានចេញមកមើល ហើយពួកគេបានប្រាប់អ្នកយកព័ត៌មានយើងថា អ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីង គី វ៉ៃទៅលើអ្នករាំរបស់ពេជ្រ សោភា ម្នាក់ ឈ្មោះ និគី រហូតដល់គ្រេក ហើយថែមទាំងទះកំផ្លៀងផង ច្របាច់កផងដែរ។


ថ្មីៗនេះអ្នកនាងបានបង្ហោះសារក្នុងទំព័រហ្វេសបុកបង្ហាញពីស្នាមរបួសរបស់កូនក្រុមរាំរបស់អ្នកនាង អមដោយសំណេរដូចខាងក្រោម ៖”សុំអ្នកទាំងអស់គ្នាកុំយល់ច្រឡំ រឿងមានគេវ៉ៃនិគីនោះអត់របួសធ្ងន់ធ្ងររហូតដល់ធ្វើការមិនបាននោះទេ ព្រោះថ្ងៃទី៣នៃថ្ងៃបុណ្យអ៊ុំទូកនិគីនៅរាំបានដដែល គ្រាន់តែស្នាមតិចតួចទេ ធម្មតាកម្លាំងដៃមនុស្សប្រុសវ៉ៃស្រីតែងតែមានស្នាមចឹងហើយស៉ាំម៉ង”។


គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២ នៃពីធីបុណ្យអុំទូក នៅពេលការប្រគំតន្ដ្រីខារ៉ាបាវរបស់ហង្សមាស ត្រូវបានបញ្ចប់នៅម៉ោង១១និង៣០នាទីយប់នោះ នៅខាងក្រោយឆាកតន្ដ្រីលើសួនច្បារមុខវត្តបទុមវត្តី នៅពេលដែលអាជ្ញាធរកំពុងតែរឹតបណ្ដឹងពីសុវត្ថិភាពមនុស្សរាប់រយនាក់ទៅទស្សនាការប្រគំតន្ដ្រីនៅពីមុខឆាក ព្រោះខ្លាចមានជម្លោះផ្ទុះឡើង ពិបាកគ្រប់គ្រងសា្ថនការណ៍នោះ ស្រាប់តែហ្វូងមនុស្សបែរជាផ្អើលឈូទៅមើលខាងក្រោយឆាកហង្សមាស ទៅវិញ ដោយសារមានការស្រែកថា មានមនុស្សឈ្លោះវាយតប់គ្នានោះ គឺអ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីងគី បានវាយទះកំផ្លៀង និងច្របាច់ករផង ទៅលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះនិគី បណ្ដាលឲ្យរងរបួសជាំពេញសាច់។

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.