ម្នាក់ៗនាំគ្នាចំហមាត់គ្រប់គ្នា ពេលដឹងពីតម្លៃឈុតរ៉ូបភរិយារបស់ប្រធានាធិបតីអាមេរិកមួយឈុតនេះ
ភរិយារបស់ប្រធានាធិបតីអាមេរិក អ្នកស្រី Melania Trump បានធ្វើឲ្យគ្រប់គ្នាងាកមើលមិនដាច់ទៅលើឈុតដែលខ្លួនស្លៀក ក្នុងកំឡុងពេលទៅទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អ្នកស្រី Melania Trump ជាភរិយារបស់លោក Donald Trump ត្រូវបានគ្រប់គ្នាស្គាល់ថាជាអតីតតារាបង្ហាញម៉ូដមួយរូបមានសម្រស់ស្រស់ស្អាត ទោះបីជាមានវ័យ ៤៧ឆ្នាំ ក៏ដោយ។
ខណៈពេលដែលមកដល់សាលមហោស្រពរបស់ចិន ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅរចនាលាយឡំជាមួយក្បាច់ផ្កាពណ៌ផ្កាឈូក Melania Trump ស្ទើរតែទាក់ទាញចំនាប់អារម្មណ៍មនុស្សទាំងអស់ឲ្យស្ថិតក្នុងខ្សែភ្នែកតែមួយ។ រឹតតែអស្ចារ្យ រ៉ូបដែលអ្នកស្រី Trump គ្រងនោះគឺត្រូវរចនាឡើងដោយ Dolce & Gabbana ហើយគ្រប់គ្នារឹតតែបើកភ្នែកធំៗ ភ្ញាក់ផ្អើលដោយសារតែវាមានតម្លៃដល់ទៅ ៣៩៧៥ដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរថា ការទៅប្រទេសចិនលើកនេះក៏មានការចូលរួមពីសំណាក់ស្រ្តីទីមួយរបស់ចិនគឺ អ្នកស្រី Peng Liyuan ផងដែរ៕
Loading...
0 comments:
Post a Comment