Friday, November 10, 2017

គួរឲ្យអាណិតណាស់! ដោយសារតែចោលសម្រាមអត់របៀបរបស់មនុស្ស ត្រីធម្មតាមួយក្បាលត្រូវក្លាយជាត្រីចម្លែក (មានវិដេអូ)



កាណាដា៖ ភាគច្រើននៃពួកយើងប្រហែលជាយល់ថា ត្រីនិងសត្វក្នុងទឹកជាច្រើនត្រូវជាប់ទាក់នឹងសម្រាម គឺមានតែក្នុងវីដេអូអប់រំអំពីបរិស្ថាន ឬភាពយន្តគំនូជីវចលប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការយល់ឃើញបែបនេះ គឺខុសទាំងស្រុង។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បុរសម្នាក់រស់នៅក្នុងប្រទេស កាណាដា បានរកឃើញនូវភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា រឿងរ៉ាវសត្វក្នុងទឹកជាច្រើនត្រូវរងទុក្ខដោយសារតែសម្រាមដែលមនុស្សបានបោះចោលចូលក្នុងទឹក គឺពិតជាមានកើតឡើងប្រាកដមែន។



ខណៈពេលកំពុងស្ទុចត្រីនៅឯទន្លេ Saskatchewan ក្នុងប្រទេស កាណាដា បុរសម្នាក់ឈ្មោះ Adam Turnbull ក៏ស្ទួចបានត្រីមួយក្បាលដែលមានសភាពប្លែកខុសពីត្រីទូទៅ។ ជាការពិតណាស់ វាមិនមែនជាសត្វចម្លែក ឬ ត្រីចម្លែកអ្វីនោះទេ ប៉ុន្តែវាជាត្រីដ៏គួរឲ្យអាណិតមួយក្បាលខ្លួនរបស់វាស្ទើរតែដាច់ជា ២កំណាត់ទៅហើយ ដោយសារតែការជាប់ទាក់នឹងផ្ទាស្ទិចនៃដបភេសជ្ជៈ។ បន្ទាប់ពីឃើញបែបនេះ Turnbull ក៏បានថតរូបត្រីកំសត់បង្ហោះលើបណ្ដាញសង្គមក្នុងគោល


បំណងសំណូមពរឲ្យមនុស្សបញ្ឈប់ការបោះសម្រាមចូលក្នុងទឹក។ ក្រោយពីជួយកាត់ផ្លាស្ទិកចេញពីខ្លួនត្រីនិងថតរូបទុកប៉ុន្មានសន្លឹករួច Turnbull បានលែងត្រីចូល
ក្នុងទន្លេវិញ។ គួរបញ្ជាក់ផងដែរថា ការបង្ហោះរបស់ Adam Turnbull ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដោយមកទល់នឹងពេលនេះមានការចុចចែករំលែកបន្តដល់ទៅជាង ៣ម៊ឺន ដងឯណោះ៕





Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.