បំបាត់ដក់ខ្មៅក្រោមភ្នែក រយៈពេលមួយអាទិត្យ ដោយគ្រាន់តែប្រើរមៀតនិងទឹកឃ្មុំ...!
មិនថាបុរស ឬក៏នារីនោះទេ គឺសុទ្ធតែមិនចង់ឲ្យកើតមាន ដក់ខ្មៅក្រោមភ្នែកឡើយ ពីព្រោះវាធ្វើឲ្យបាត់បង់សម្រស់មួយកម្រិតធំ ហើយថែមទាំងគួរឲ្យខ្មាសគេទៀតផង។
ប៉ុន្តែសូមកុំបារម្ភអី ថ្ងៃនេះ យើងនឹងបើកកកាយអាថ៌កំបាំងបំបាត់ដក់ខ្មៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែប្រើ “រមៀត”។
ជាក់ស្តែង រមៀតគឺជាគ្រឿងទេស ដែលត្រូវបានគេប្រើប្រាស់ក្នុងអាហារ និងផលិតផលថែរក្សាស្បែកជាច្រើន ជុំវិញពិភពលោក។ ជាពិសេស វាមានលក្ខណៈសម្បត្តិជួយឲ្យស្បែកប្រែជាសភ្លឺចែងចាំង ព្រមទាំងបំបាត់ស្នាមដក់ខ្មៅ និងស្នាមជ្រួញត្រង់ភ្នែកបានថែមទៀតផង។
# គ្រឿងផ្សំ មានដូចជា ៖
• (ម្សៅ) រមៀត ចំនួនមួយស្លាបព្រាបាយ
• ទឹកឃ្មុំសុទ្ធ ចំនួនមួយស្លាបព្រាបាយ។
# របៀបអនុវត្ត ៖
១. លាយគ្រឿងផ្សំខាងលើចូលគ្នា ឲ្យចេញជាល្បាយមួយ។
២. យកច្រាស ឬសំឡីត្បារត្រចៀក មកជ្រលក់ ហើយលាបតាមបរិវេណស្បែកដក់ខ្មៅក្រោមភ្នែក (គួរលាបជុំវិញបរិវេណភ្នែក ដើម្បីបង្កើនសម្រស់ភ្នែកទាំងមូល)។
៣. លាបទុកចោលរយៈពេល ១៥ ទៅ ២០ នាទី សឹមលាងសម្អាតដោយទឹកក្តៅឧណ្ណៗ។
៤. អ្នកគួរតែអនុវត្តរូបមន្តនេះ ជារៀងរាល់យប់ទើបជាការល្អ។ សម្រាប់ល្បាយរមៀតដែលនៅសល់ អ្នកអាចរក្សាវាទុកក្នុងទូទឹកកក ទុកប្រើប្រាស់រយៈពេល មួយសប្តាហ៍បាន។ មិនយូរទេ អ្នកនឹងឃើញពីភាពខុសប្លែក ជាក់ជាមិនខានឡើយ៕
ប្រភព : khmerload.com
Loading...
0 comments:
Post a Comment