សម្រាប់ប្រជាជនខ្មែរភាគច្រើនគឺបានដឹងនិងស្គាល់រឿងរាមកេរ្តិ៍ពិសេសចាំទាំងសាច់រឿងនោះទៀតផងប៉ុន្តែអ្វីដែលពីមុនគេគិតថាវាគ្រាន់តែជារឿងនិទានតៗគ្នានោះពេលនេះបានក្លាយជាការពិតហើយដោយសារតែអង្គការណាសាបានរកឃើញថាមានស្ពានដែលដូចទៅនឹងរឿងរាមកេរ្តិ៍ដែលហនុមានបានសាងសង់កាត់មហាសមុទ្ទដ៏ធំល្វឹងល្វើយ ។
«បើតាមរឿងព្រេងនិទាននោះៗ នេះគឺជាអ្វីដែលនៅសេសសល់នៃផ្លូវមួយត្រូវព្រះរាមសាងសង់ដើម្បីទៅរំដោះនាងសេដា ដែលជាមហេសី ត្រូវក្រុងរាពចាប់ជីវិតយកទៅ» ។ក្នុងភាសាបារាំងគេហៅថា ស្ពាន «Adam» រីឯជនជាតិឥណ្ឌាហៅថា ស្ពាន Rama Setu ។
ឆ្នាំ ២០០៧ ពេលដែលរូបភាពថ្មីៗរបស់ NASA បានផ្សាយចេញនោះៗ ឥណ្ឌា (គណបក្សជាតិនិយម BIP) បានប្រកាសថា ស្ពាននេះមានអាយុកាល ១,៧ លានឆ្នាំ ។
អាយុកាលនេះស្របនឹងបណ្តារឿងព្រេងនិទានរបស់ឥណ្ឌ ដែលជាយុគ្គសម័យព្រះរាមត្រួតត្រាទឹកដី ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រឥណ្ឌាបានសន្និដ្ឋានថា វាមានអាយុកាលពី ៣៥០០ ទៅ ៥០០០ ឆ្នាំ ក្នុងយុគ្គសម័យរបស់មនុស្សលោកយើង ។ក្នុងរឿងរាមកេរ្តិ៍ (Ramayana) គេនិទានថា ស្ពាននេះត្រូវបានសង់ឡើងលើខឿនឈើមួយ រួចទើបកងស្វារបស់ហនុមានយកថ្មធំៗមកតម្រៀបពីលើ ។
តាមទស្សនាវដ្តី Rediff នោះអ្នកវិទ្យាសាស្ត្របានប្រមូលទិន្នន័យក្នុងជម្រៅ ១០ ម៉ែត្រ នៃស្ពាននោះ គឺមានខ្សាច់សមុទ្រនៅពីលើ និងខាងក្រោម ចន្លោះកណ្តាលគឺផ្កាថ្មរាប់ពុំអស់ រួមនឹងថ្មកំបោរ ហើយនឹងវត្ថុធាតុស្រដៀងថ្ម ។ រឿងចម្លែក គឺនៅជម្រៅ ៤ ទៅ ៥ ម៉ែត្រ ។
គេរកឃើញកំណប់ល្បាចខ្សាច់ ហើយបន្ទាប់មក គឺគ្រឹះដ៏រឹង ។ តាមការវាយតម្លៃ នោះវត្តមានរបស់ខ្សាច់ (កំហាប់) ដោយនឹងថ្ម គឺត្រូវបានគេយកមកពីកន្លែងផ្សេង ដើម្បីចាក់បំពេញ ។
រឿងព្រេងនិទានប្រវត្តិសាស្ត្ររាមកេរ្តិ៍ ពណ៌នាទំហំរបស់ស្ពាន គឺ 100 Yojana (បណ្តោយ) និង 10 Yojana (ទទឹង) ដែលក្នុង១ Yojana ស្មើនឹង ៨ គីឡូម៉ែត្រ -អស្ចារ្យណាស់! វាស្របនឹងរង្វាស់ជាក់ស្តែងនៃការពិនិត្យស្ពាននេះនាពេលបច្ចុប្បន្ន ។
តើអាចជឿទេថា រឿងព្រេងនិទានរាមកេរ្តិ៍ដ៏ល្បីល្បាញគឺជារឿង ពិត នោះ!? ៕
ប្រភព៖ pmhotnews
0 comments:
Post a Comment