អ្នកធ្លាក់បាក់ឌុប អាចដាក់ពាក្យសុំប្រឡងម្តងទៀតបានហើយ
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អតីតបេក្ខជនដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រនេះនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះឈ្មោះប្រឡងពីមុន។ ដើម្បីអាចចុះឈ្មោះបាន គឺត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយមន្ទីរអប់រំរាជធានី-ខេត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ របស់ក្រសួងអប់រំ នៅថ្ងៃទី១៩តុលានេះ។
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៧ មកមើលលទ្ធផលប្រឡង
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក៏បានឲ្យដឹងដែរថា បេក្ខភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖
បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ ដោយមិនគិតអាយុឡើយ
បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី១២
បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា
ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ
មានមធ្យមភាគពិន្ទុប្រចាំឆ្នាំចាប់ពី ២៥,០០ ឡើងទៅ៕
Loading...
0 comments:
Post a Comment