
គ្មានអ្វីដែលទាក់ទាញជាងស្នាមញញឹមដែលស្រស់ស្អាតនោះទេ។ ញញឹមដាក់ជនចម្លែក នឹងអាចផ្លាស់ប្ដូរថៃ្ងអាក្រក់របស់អ្នកបាន។ ញញឹមដាក់ស្រីស្អាតប្រុសស្អាត ជាផ្លូវមួយដ៏ល្អដើម្បីទាក់ទាញភ្នែករបស់ពួកគេ។
គ្រាន់តែស្នាមញញឹមដ៏ស្អាតបន្តិចសោះនឹងអាចបង្កើនសម្រស់របស់យើងបានមួយរំពេច ប៉ុន្ដែបើមានសម្រស់ស្អាតហើយតែស្នាមញញឹមយ៉ាប់វិញនោះ សម្រស់ក៏ធ្លាក់ចុះតាមនោះដែរ។
ធ្មេញលឿង និងធ្មេញអាក្រក់អាចធ្វើឱ្យមនុស្សគ្រប់គ្នាដើរចេញពីអ្នកដោយមិនបាច់ប្រឹងនោះទេ ទោះខំតែងខ្លួនស្អាតប៉ុនណាក៏មិនទាក់ទាញដែរ។
ឈប់ខ្វល់ទៅវិធីសាស្ត្រធម្មជាតិអាចជួយអ្នកបានចំពោះបញ្ហាធ្មេញលឿងនិងធ្មេញអាក្រក់ ដោយគ្រាន់តែប្រើគ្រឿងផ្សំតែពីរប៉ុណ្ណោះ។
* គ្រឿងផ្សំ
- ប្រេងដូង
- ម្សៅរមៀត



* របៀបផ្សំ និងប្រើប្រាស់
- លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា តាមការគួរ។ ជាការពិត ប្រសិនបើលោកអ្នកចង់ឱ្យវាមានក្លិនដូចថ្នាំដុសធ្មេញលក់លើទីផ្សារ លោកអ្នកគ្រាន់តែបន្តក់ប្រេងជីរអង្កាមតែប៉ុន្មានដំណក់ វានឹងបង្ហើរក្លិនស្រដៀងនឹងថ្នាំដុសធ្មេញទូទៅដែរ។
គ្រឿងផ្សំទាំងពីរមិនត្រឹមតែធ្វើឱ្យធ្មេញរបស់អ្នកសនោះទេ តែថែមទាំងធ្វើឱ្យអ្នកមានក្លិនមាត់ល្អទៀតផង៕
0 comments:
Post a Comment