Thursday, October 5, 2017

ក្នុងលោកនេះរឿងអ្វីក៏អាចកើតឡើងបានដែរ!! កូនប្រសារចិត្តតិរច្ឆាន យកម្ដាយក្មេកទៅឃាំងទុកក្នុងផ្ទះទាល់តែ….


ក្នុងភូមិមួយនៅជនបទ មានលោកយាយម្នាក់មានឈ្មោះ ចាង គាត់អាស្រ័យនៅក្នុងផ្ទះមួយខ្នងនៅចុងភូមិ គាត់ត្រូវបានឃាំងទុកតែក្នុងផ្ទះរយៈពេល ២ឆ្នាំ មូលហេតុត្រូវតែត្រលប់ទៅស្ដាប់រឿងរ៉ាវកាលពី ២៦ឆ្នាំមុន៖



ឆ្នាំ ១៩៩០ អ្នកភូមិបានរួបរួមគ្នាកសាងផ្លូវនៅក្នុងភូមិ ផ្លូវនេះគឺអាចធ្វើដំណើរទៅដល់ទីប្រជុំជនមួយទៀត ។មានប្រជាជនជាច្រើនដែល ចេញពីភូមិនៅជនបទដើម្បីទៅធ្វើការនៅក្នុងក្រុង ចំណែកគ្រួសាររបស់យាយចាង កូនៗក៏បានទៅធ្វើការនៅទីនោះដែរ។ឯលោកយាយចាង គាត់នៅផ្ទះមើចៅព្រោះគាត់ក៏មិនចេះអក្សរ តែគាត់ក៏មើឃើញពីតំលៃនៃការសិក្សារបស់ក្មេងៗ។នៅក្នុងភូមិក្មេងៗជាច្រើន បានឈបើរៀនទៅជួយឪពុកម្ដាយរកប្រាក់ ចំណែកក្នុងផ្ទះយាយចាង បែរផ្ទុយស្រលះក្មេងតូចនៅក្នុងផ្ទះបានចូលរៀនតែម្នាក់ឯងនៅក្នុងគ្រួសារ ព្រមទាំងមានឱកាសចេញទៅរៀននៅបរទេសទៀតផង ។



ក្នុងពេលដែលចៅកំពុងតែសិក្សានៅក្រៅប្រទេស គ្រួសាររបស់លោកយាយក៏មានបញ្ហាធំ ដោយប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺទាន់ហន់ ហើយស្លាបបាត់ទៅ បន្ទាប់មកកូនប្រុសរបស់គាត់ម្នាក់ជួបឧបតិហេតុស្លាប់បន្តទៀត។លោកយាយនៅសល់តែកូនប្រសារម្នាក់ប៉ុន្នោះ ហើយកូនប្រសាររូបនេះបានយកលុយដែលមានទាំងប៉ុន្មានទៅលេងល្បែង ផឹកស្រា រហូតថ្ងៃមួយកូនប្រសារគាត់ចង់រៀបការជាមួយនឹងប្រុសដែលបានស្គាល់គ្នានៅបនល្បែង តែយាយចាងមិនព្រម ទើបធ្វើអោយមានការឈ្លោះគ្នាជាញឹកញាប់ ។



ថ្ងៃមួយលោកយាយធ្លាក់ខ្លួនឈឺ កូនប្រសារមិនយកទៅព្យាបាលនៅមន្ទីរពេទ្យ តែបែរជាឃុំគាត់នៅក្នុងបន្ទប់ចោលទៅវិញ។
ពេលវេលាកន្លងទៅ២ឆ្នាំ កូនរបស់នាងដែលរៀននៅបរទេសបានត្រលប់មកវិញ ឃើញលោយាយនៅតែស្បែកដណ្ដប់ឆ្អឹងក៏ប្រញ៉ាប់យកលោកយាយទៅមន្ទីរពេទ្យ គេចាប់ផ្ដើមស្អប់ម្ដាយរបស់គេភ្លាម។ក្រោយមក គេបានដឹងទៀតថា ម្ដាយគេបានឃុំលោកយាយ គេកាន់តែខឹងខ្លាំងឡើង ត្រលប់មកដល់ផ្ទះគេចាប់ម្ដាយរបស់គេទៅឃុំក្នុងបន្ទប់ដែលឃុំយាយរបស់គេ ដូចកាលដែលម្ដាយរបស់គេបានធ្វើពីមុន។លោកយាយចាង ចេញពីពេទ្យមកដល់ផ្ទះ ឃើញកូនប្រសារត្រូវជាប់ឃុំ ក៏យំអង្វរអោយចៅលែងកូន ព្រោះគាត់អាណិតកូនប្រសារណាស់ ចៅប្រុសព្រមលែងម្ដាយរបស់គេ តែគេបានគំរាមថា «បើម៉ែ នៅតែធ្វើបែបនេះទៀត ខ្ញុំនឹងប្ដឹងប៉ូលីស »។



ក្រោយពីត្រូវកូនឃុំក្នុងបន្ទប់ ១០ថ្ងៃ នាងបានប្ដូរជាមនុស្សមួយផ្សេង មើលថែលោយាយ ធ្វើការផ្ទះគ្រប់យ៉ាង ឯចៅប្រុសបានទិញផ្ទះនៅក្នុងក្រុងរួចមកយកលោកយាយ តែមិនយកម្ដាយទៅទេរួចគេប្រាប់ម្ដាយថា «បើម៉ែ ធ្វើខ្លួនល្អៗ ហើយឈប់ទៅលេងល្បែង កូននឹងមកយកម៉ែទៅនជាមួយ»
នេះហើយជាវេនកម្ម យើងធ្វើបាបអ្នកដទៃ បាបនោះនឹងត្រលប់មករកអ្នកវិញ ទោះជាទង្វើរបស់កូនប្រុសដែលធ្វើទៅលើម្ដាយវាអាក្រក់ តែបើប្រៀបនឹងទង្វើរបស់នាងធ្វើលើម្ដាយក្មេកវានៅតិចតួចណាស់។



ប្រភព៖​ KhmerNews.News
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.