Tuesday, December 19, 2017

ឡូយមែន!!! កម្ពុជានឹង​មាន​រោងចក្រ ​ផលិត​មាស​ លើក​ដំបូង​បំផុត ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះហើយ



មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ បាន​បង្ហើប​ឲ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹង​មាន​រោងចក្រ​ឧស្សាហកម្ម​រ៉ែ​មាស ខ្នាត​មធ្យម សម្រាប់​ផលិត​មាស​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី «​ធនធាន​រ៉ែ​» នា​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​នេះ លោក ប៉េង ណាវុ​ធ អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​ឈាន​មកដល់ នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ រោងចក្រ​ឧស្សាហកម្ម​អាជីវកម្ម រ៉ែ​មាស​ខ្នាត​មធ្យម ចំនួន​១​គ្រោង នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​មាស ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ទីតាំង និង​ឈ្មោះ​ក្រុមហ៊ុន ដែល​នឹង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​មាស​នេះ មិន​ត្រូវ​បាន​បញ្ជាក់​នោះឡើយ​។



​លោក​បន្តថា ចំពោះ​អាជ្ញាប័ណ្ណ អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន​១៧ ក្នុងចំណោម​១០២ អាជ្ញាប័ណ្ណ ក៏បាន​ផ្តល់​ដល់​វិនិយោគិន សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក មាស ធ្យូង​ថ្ម និង​ខ្សាច់​ស៊ី​លីកា ទុនវិនិយោគ សរុប​សម្រាប់​វិស័យ​រ៉ែ​លោហៈ​ទាំងមូល មាន​ចំនួន​ប្រមាណ ៧៣៣ លាន​ដុល្លា​សហរដ្ឋអាមេរិក ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង​១៥០០​នាក់​។​ ​



សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន ស្វែង​រុករក​ធនធាន​រ៉ែ ទាំង​ក្នុង និង​ក្រៅ​ស្រុក ចំនួន​១០២ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ រ៉ែ​លោហៈ​ដែល​រួមមាន រ៉ែ​ដែក មាស ទង់​ដែង និង​បុក​ស៊ីត​ជាដើម​៕












Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.