Thursday, October 5, 2017

សូមមេត្តាជួយស៊ែរជាបន្ទាន់ផង!!! ពេលនេះ លោក ហ៊ុន ម៉ាណែត មានរឿងអីហ្នឹង បានចេញចេញសេចក្តីប្រកាសបន្ទាន់បែបនេះ


កាលពីម្សិលមិញនេះលោក ហ៊ុន ម៉ាណែតបានចេញនូវសេចក្តីជូនដំណឹងមួយដែលហាក់បីដូចជាមិនពេញចិត្តទាល់តែសោះចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះរឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធការទាមទារប្រាក់សម្រាប់ជាថ្នូរនឹងការដាក់ពាក្យសុំចូលបំរើកងទ័ពដោយក្នុងនោះលោកបានរៀបរាប់យ៉ាងច្បាស់ផងដែរថា៖
"សូមជួយ Share និងផ្សព្វផ្សាយបន្ត ដើម្បីរួមគ្នាទប់ស្កាត់អំពើអសកម្ម ដែលអាចបង្កឡើងដោយបុគ្គលឆ្លៀតឱកាសមួយចំនួន។ បើបងបងប្អូនមានដឹងពត៌មានទាក់ទងនឹងការឆ្លៀតឱកាសប្រព្រឹត្តិអំពើមិនប្រក្រតីទាក់ទងនឹងការជ្រើសរើសពលទាហាន ដើម្បីបំពេញអោយយោធភូមិភាគទី១ ដែលកំពុងប្រព្រឹត្តិទៅនាពេលនេះ សូមមេត្តាទាក់ទងជាបន្ទាន់ ទៅកាន់លេខទូរស័ព្ទទាំង៦ លេខដូចដែលបានបញ្ជាក់ជូននៅក្នុងសេចក្តីជូនដំណឹងនេះ។




សូមបញ្ជាក់ថា៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌអោយយោធភូមិភាគទី១ បានចាត់វិធានការចំពោះបុគ្គលឆ្លៀតឱកាសមួយចំនួនរួចហើយ ក្រោយពីបានទទួលបណ្តឹងពីបេក្ខជនដែលត្រូវរងគ្រោះដោយការទាមទារប្រាក់សម្រាប់ជាថ្នូរនឹងការដាក់ពាក្យសុំចូលទ័ពនេះ ដែលផ្ទុយពីគោលការណ៏របស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន បុគ្គលដែលបានប្រព្រឹត្តិខុសទាំងនោះ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់។"




























Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.