Monday, December 4, 2017

អុញនោះ!!​ អ្នកនាង គង់ចាន់ស្រីមុំ ពន្លះសារព័ត៌មានថៃដែលប្រឌិតរឿងថាស្វាមីនាងរាបការមិនអញ្ជើញឪពុកក្រ ខ្មាស់គេ



នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារដ៏សែនក្ដៅស្លឹកត្រចៀកមួយចំពោះសារព័ត៌មានថៃក្លែងក្លាយមួយដែលបានសរសេរប្រឌិតរឿងបំភ្លៃការពិត ដោយយករូបនាង និងស្វាមីនៅក្នុងថ្ងៃរៀបមង្គលការកំពុងសំពះផ្ទឹមទៅកាត់តជាមួយបុរសថៃវ័យចំណាស់ម្នាក់និងថែមទាំងដាក់ចំណងជើងថា «រៀបការមិនអញ្ជើញឪពុក ព្រោះអៀនខ្មាសដែលឪពុកក្របើកម៉ូតូកង់បី បានប្រពន្ធ​អ្នកមានបោះបង់ឪពុកក្រលំបាកចោល ឪពុកក្រគ្មានលុយ អត់អីស៊ី ស៊ីតែដៃម៉ូតូកង់បីរហូតដល់ឈឺស្លាប់» ។




គ្មានអ្នកណាឃើញហើយទ្រាំបានទេចំពោះសារព័ត៌មានះហួសហេតុនេះ នាងបានពន្លះព័ត៌មានក្លែងក្លាយនោះ និងបកស្រាយនៅលើហ្វេសប៊ុកខ្លួនថា «នាងខ្ញុំ​ និង​ស្វាមី​សូមបដិសេធព័ត៌មានថៃមួយនេះ​ ដែលសរសេរបំផ្លើសកាពិត សូមមេត្តាយកវិជ្ជាជីវៈជាអ្នកសារព័ត៌មានមកពិចារណាផងមុននឹងសរសេរ ហើយនាងខ្ញុំក៏មិនដឹងថា សារពត៌មាន​នេះចេញមកពីប្រភពណាទេ ហើយមានបំណងអ្វីដែរបានជាយករូបភាពយើងខ្ញុំទាំង២​ នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ​ សូមមេត្តាកុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយមកបំផ្លាញកិត្តិយសអ្នកដទៃបែបនេះអី។ នេះជារូបភាពលោកឱពុក​ និង​អ្នកម្តាយ​ របស់ស្វាមីនាងខ្ញុំ​ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ​»។



ពត៌មានហ្នឹងចេញមកពីប្រភពណា បើស្រុកខ្មែរអត់ដឹងរឿងអីសោះ ហើយចុះថៃវាទៅយកពត៌មានមកពីណា សង្ស័យតែមានតែខ្មែរគ្នាឯងហ្នឹងហើយដែលចង់ធ្វើបាបបងទាំងពីរនោះ​ (Fan ខំមិន)។គង់ ចាន់ស្រីមុំ បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រឡំ​ ឬជឿលើព័ត៌មាន​ដែលមានប្រភពមិនច្បាស់លាស់នេះទៀត។ សូមជួយ​ស៊ែរ​ផងដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត​។សូមអរគុណ​ចំពោះការស្រឡាញ់​ និងគាំទ្រយើងខ្ញុំទាំង២នាក់កន្លងមក។



ដូចច្នេះសូមបងប្អូនជួយធ្វើការស៊ែរបន្តផងដើម្បីកុំឱ្យមានការយល់ច្រឡំចំពោះអ្នកនាងគង់ ចាន់ស្រីមុំ & ស្វាមីនិងកិត្តិយស​គ្រួសារអ្នកទាំងពីរ។​ យើងមិនដឹងថាពត៌មាននេះមានប្រភពពីណាទេ តែសូមបងប្អូនពិសេសអ្នក MMO សូមមេត្តាកុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយមកបំផ្លាញកិត្តិយសអ្នកដទៃបែបនេះអី៕


Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.