ភ្ញាក់ផ្អើលពេលដឹងថា ! ព្រះចន្ទរាជា (១៥១៦ - ១៥៦៦) ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧
ស្តេចកន មានអាយុ ២៩ ឆ្នាំ បានឡើងគ្រងរាជ្យមាននាម ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី។ ទ្រង់បានលើករាជធានីមកតាំងនៅ ចន្លក់ដូនតី (បាន ៥ ខែ) រួចលើកមកតាំងនៅភូមិស្រឡប់ ជាទល់ដែន ខេត្តត្បូងភ្នំ និងបាភ្នំ រាជធានីថ្មីនេះមានឈ្មោះថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។
ព្រះចន្ទរាជា ជាព្រះអនុជ ព្រះស្រីសុគន្ធបទ ជាមួយព្រះរាជវង្សានុវង្ស បានភៀសខ្លួនទៅសុំជ្រកកោននឹងស្តេចស្រុកសៀម នៅពេលដឹងថា ស្តេចកន ក្បត់។ នៅស្រុកសៀមព្រះចន្ទរាជា តែងតែទៅទាក់ដំរី យកដំរីថ្វាយស្តេចស្រុកសៀម។ ពេលដឹងថាព្រះរាម បានត្រូវបក្សពួក ស្តេចកន ធ្វើគត់ហើយ ទ្រង់ក៏រកមធ្យោបាយវិលត្រឡប់មកស្រុកខ្មែរវិញ។ ទ្រង់បានប្រឌិតថា ទៅទាក់ដំរីស នៅប៉ែកខាងកើតស្រុកសៀម។ ដំរីសនោះមានកម្ពស់ ១០ ហត្ថ (៥ ម៉ែត្រ)។
ព្រះចៅសៀម បានព្រមឲ្យពលចំនួន ៥០០ នាក់ ដំរីឆ្នាក់ ៥០ គ្រឿងសាស្ត្រាវុធ ស្បៀងអាហារ និងដាវអាជ្ញាសឹក។ ព្រះចន្ទរាជា មិនបានទាក់ដំរីសទេ តែបាននាំទ័ពចូលស្រុកខ្មែរ ទៅដល់ បាត់ដំបង បានកែនពល ១០០០០ នាក់ ហើយលើកទ័ពឆ្ពោះទៅពោធិ៍សាត់។ តាពេជ្រ ជាមេទ័ពជំនិត ព្រះចន្ទរាជា បានវាយយក ខេត្តក្រគរខ្លុងក្រង។ នៅឆ្នាំ ១៥២៥ ព្រះចន្ទរាជា បានចាត់ឲ្យទៅទិញកាំភ្លើង ធំ តូច ពីប្រទេសម៉ាឡាយូ ដើម្បីវាយផ្តាច់ព្រាត់ទៅទ័ព ព្រះស្រីជេដ្ឋា។ ទ័ពព្រះចន្ទរាជាចែកជា បីផ្លូវ។ ព្រះអង្គ ទ្រង់នាំទ័ពទៅវាយបន្ទាយស្រីសឈរ (ស្រិសន្ធរ) ដោយផ្ទាល់ព្រះអង្គ។
ព្រះស្រីជេដ្ឋា និងចៅហ្វាកៅ (មន្ត្រីក្បត់) ខំវាយទម្លុះរត់ចូលទៅក្នុងបន្ទាយស្រឡប់ពិជ័យ ដែលទីបំផុត បន្ទាប់ពីបានតស៊ូ បីខែមក ទ័ពព្រះស្រីជេដ្ឋា បានទទួលបរាជ័យ។ ឯចំណែក ចៅហ្វាកៅ ក៏ត្រូវគេសម្លាប់នៅបន្ទាយនោះដែរ។ សង្គ្រាមក្នុងស្រុក មានរយៈពេល ៩ ឆ្នាំ (១៥១៦ - ១៥២៥) បានបញ្ចប់នៅពេលនោះ។
ព្រះចន្ទរាជា បានឡើងគ្រងរាជ្យនៅឆ្នាំ ១៥១៦ មាននាម ព្រះចន្ទរាជា ក្រោយពេលរកឃើញ ព្រះខាន់រាជ្យ លំពែងជ័យ និងគ្រឿងបច្ចក្សេត្រ។ ព្រះអង្គ មានរាជធានីមកគង់នៅក្រុងលង្វែក។ រាជធានីថ្មីនេះ ត្រូវបានកសាងប្រហែល ៣ ឆ្នាំ (១៥២៧ - ១៥២៥)។
ពេលដែលដឹងថា ព្រះចន្ទរាជា កាន់អំណាចស៊ប់នៅ ប្រទេសខ្មែរហើយ ព្រះចៅសៀមក៏បានទាមទារយកសួយសារអាករពីស្តេចប្រទេសខ្មែរ ដែលប្រទេសនេះ ឆ្លាប់បានផ្តល់ឲ្យតាំងពីរាជ្យ ព្រះបាទស្រីធម្មរាជាទី១ (១៤៨៦ - ១៥០៤)។ ព្រះចន្ទរាជា ពុំព្រម។ សៀមបានលើកទ័ពមកលុកលុយ ខេត្តអង្គរ។ ព្រះអង្គ បានលើកទ័ពខ្មែរទៅតទល់នៅត្រង់ ស្ទឹងអង្គរ ត្រង់ភូមិមួយឈ្មោះថា សៀមរាប គឺជាអនុស្សាវរីយ៍ដែលខ្មែរបានទទួលជោគជ័យលើ ទ័ពសៀមឈ្លានពាន។
ដើម្បីជាការសងសឹក នៅឆ្នាំ ១៥៣០ ព្រះចៅសៀម បានបញ្ជា ពញាអុង "បុត្រព្រះស្រីរាជា (១៤៦៩ - ១៤៨៥) ក្លាយជាបុត្រធម៌ព្រះចៅសៀម និងបានកាន់តំណែងជា ចៅហ្វាយខេត្តសុវណ្ណខាត់លោក" លើកទ័ព ៩ ម៉ឺននាក់មកវាយខ្មែរម្តងទៀត។ ព្រះចន្ទរាជា បានលើកទ័ពទៅតទល់គ្នានៅ ពោធិ៍សាត់។ ទ័ពសៀមជើងទឹក ក៏បានឡើងគោកនៅឈូងសមុទ្រសៀមដែរ តែត្រូវទ័ពខ្មែរវាយបាក់រត់ខ្ចាត់ខ្ចាយទៅ។
នៅសមរភូមិពោធិ៍សាត់ មេទ័ពសៀមបានស្លាប់អស់ជាច្រើន ក្នុងនោះមាន ពញាអុង ផងដែរ ដោយបានត្រូវព្រួញស្លាប់លើខ្នងដំរី។ ឯពលតាហានសៀមស្លាប់អស់ពាក់កណ្តាល ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌ ត្រូវបានរឹបអូសយកយ៉ាងសន្ធឹកសន្ធាប់។ ព្រះចន្ទរាជា បានបញ្ជាឲ្យធ្វើបុណ្យថ្វាយព្រះភ្លើងព្រះសព ពញាអុង សាងព្រះវិហារបញ្ចុះធាតុ រួចហើយទ្រង់បានយាងចូលបន្ទាយលង្វែកវិញ។
នៅឆ្នាំ ១៥៣១ ព្រះចន្ទរាជាបានលើកទ័ពទៅរំដោះអាណាខេត្តខាងលិច ដែលបានបាត់បង់ក្នុងរាជ្យមុនៗ ទ្រង់បានរំដោះយកខេត្ត បស្ចឹមបុរី មកវិញ។ចាប់ពីឆ្នាំ ១៥៥៦ ស្តេចភូមា នាម បាយិណោង បានលើកទ័ពមកវាយសៀម ដណ្តើមយកបានរាជធានី អយុធ្យា នៅឆ្នាំ ១៥៦៤។ ឆ្លៀតពេលនោះ ព្រះចន្ទរាជា បានលើកទ័ពវាយសៀមនៅឆ្នាំ ១៥៥៧ រំដោះយកខេត្ត ចន្ទបុរី និងខេត្តផ្សេងនៅជិតៗនោះ។ ខ្មែរបានលើកទ័ពវាយសៀមពីរលើកទៀត គឺនៅឆ្នាំ ១៥៥៩ និង ១៥៦២ ហើយចាប់បានសៀមជាឈ្លើយសង្គ្រាមជាច្រើន នាំមកស្រុកខ្មែរ។ ព្រះចន្ទរាជា បានតាំងស្តេចត្រាញ់ ៥ អង្គរ ជាចៅហ្វាយខេត្ត គឺចៅហ្វាយខេត្តអាសន្ទុក ១ ខេត្តពោធិ៍សាត់ ១ ខេត្តត្បូងឃ្មុំ ១ ខេត្តបាភ្នំ ១ ខេត្តទ្រាំង ១។ ទ្រង់បានសោយទីវង្គត់នៅក្រុងលង្វែក នៅឆ្នាំ ១៥៦៦ ព្រះអដ្ឋិធាតុ តំកល់នៅលើភ្នំ ព្រះរាជាទ្រព្យ សព្វថ្ងៃ។
នេះគឺជាព្រះបរមរូបព្រះបាទចន្ទរាជាដែលគេបានសូនឡើង។
ព្រះអង្គចន្ទ ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។
ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ! ទ្រង់បានកសាងបន្ទាយលង្វែក ដែលជាបន្ទាយដ៏រឹងមាំបំផុតសម្រាប់ការពារប្រទេសយើង...
ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ឆ្នាំ១៥២៦ ព្រះបាទចន្ទរាជា បានច្បាំងឈ្នះ. ស្ដេចកន "រាស្ត្រជ្រែកធ្វើស្ដេច" ហើ្យបានកាត់ក្បាល សម្ដេចកន យកទៅដោតនី ត្រលប់ពិជ័យ។
ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ព្រះធាតុរបស់ព្រះអង្គចន័្ទរាជា បានយកមកតំកល់ទុកនៅចេតិយនាភ្នំឧត្តុង្គ!
Loading...
0 comments:
Post a Comment