Monday, December 4, 2017

ក្តៅៗ!!! ទីបំផុតម្ចាស់សង្វៀនជល់មាន់ដ៏ធំ ដែលជាកូនប្រសារបស់លោក ហ៊ុន សាន សម្រេចប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន


ក្រោយពេលមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅពេលនេះវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្រេចប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។
ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។



ការប្រគល់ខ្លួនជូនសមត្ថកិច្ចនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាននៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ យ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។




ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះកម្លាំងនគរបាលរបស់លោកប្រមាណ ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។




នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។ ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕












Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.