Tuesday, November 7, 2017

អុញម៉េចចឹង! ម៉ៃ សុគន្ធ ចង់ឲ្យមានការពិនិត្យ DNA លើកវីតូច ពេជ្រ ថៃ ព្រោះចង់បញ្ជាក់ការពិត


ក្រោយពីកុមារា ពេជ្រ ថៃ បានទទួលជ័យលាភីជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ រួចមក។ កុមារារូបនេះកាន់តែទទួលបានការគាំទ្រពីសំណាក់ពុក ម៉ែ បងប្អូន ដោយកំឡុងពេលពិធីបុណ្យអុំទូកដែលទើបតែបញ្ចប់ថ្មីៗនេះ កុមារារូបនេះក៏បានបង្ហាញខ្លួន បកស្រាយបទចម្រៀងនៅលើឹឆាកតន្រ្តី និងបង្កឲ្យមានភាពសប្បាយរីករាយជាពន់ពេក។ប៉ុន្តែរួមជាមួយគ្នានោះផងដែលស្រាប់តែលេចចេញនូវព័ត៌មានពេញបណ្តាញសង្គមថា កុមារារូបនេះ មិនមែនមានអាយុ ១២ឆ្នាំ នោះទេ ដោយមានអាយុពិត ១៥ ទៅ១៦ឆ្នាំ។ ជាហេតុធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការងើយឆ្ងល់ និងមួយចំនួនក៏បានថាជារឿងពិត ប៉ុន្តែក៏មានការលើកឡើងថាជាព័ត៌មានមិនពិតដោយគ្រាន់តែបង្កើតឡើងស្របពេលកុមារា ពេជ្រ ថៃ កំពុងតែមានឈ្មោះល្បីល្បាញ។ ក្នុងនោះផងដែលក៏មានការសំណូមពរពីតារាចម្រៀង ម៉ៃ សុគន្ធ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗ ដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ ១២ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ ១៦ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មាការ The Voice Kid world ធ្វើការពិនិត្យទៅលើ DNA សិរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន”៕ តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះបញ្ហានេះ?













Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.