មិចចឹង!! យូរី និយាយពីអត្តចរិត របស់ ពេជ្រ សោភា ស្ដែងៗតែម្ដងថា…
ភ្នំពេញ៖ តារាស្រី ដែលលេងស្ទីលប្លែកៗ មិនចាញ់បរទេសកញ្ញា យូរី កំពុងទទួលការគាំទ្រខ្លាំងឡើង គួរឲ្យកត់សម្គាល់ តាមរយៈបទថ្មីៗរបស់កញ្ញា ដែលបានចេញលក់ លើទីផ្សារ នាពេលកន្លងមកនេះ។
អ្វីដែលកាន់តែប្លែកនោះ ថ្មីៗនេះម្ចាស់បទ«ចាក់ទឹកដូង» រូបនេះ ក៏បានបង្ហោះសារ បង្ហើប អត្តចរិតរបស់តារាចម្រៀង ពេជ្រ សោភា លើបណ្ដាញសង្គមថា ៖«គាត់ជារៀមច្បងដែល តែងតែផ្តល់ដំបូន្មានដល់យូរី ជាមនុស្សដែលតែងតែជួយលើកទឹកចិត្ត ជារៀមច្បងដែលមិនមានចរិតឆ្មើងឆ្មៃ គាត់ជារៀមច្បង ដែលយូរីកោតសរសើរ និងគោរពជានិច្ច រៀមច្បងម្នាក់នោះ គឺបងស្រីPich Sophea»។
សារនេះ បានបញ្ជាក់ច្បាស់ណាស់ថា ពេជ្រ សោភា ជាតារាស្រីដែលមាន អត្តចរិតល្អ ពិសេសក៏មានទំនាក់ទំនងល្អជាមួយតារាដទៃ បើទោះមិនមែនជាមិត្តរួមទ្រនំគ្នាក៏ដោយ៕
Loading...
0 comments:
Post a Comment