ទុកចិត្តខាងប្រុសសុខចិត្តរត់ចោរផ្ទះទៅរស់នៅជាមួយដឹងអីនៅជាមួយគ្នាបាន២ខែ………
ភ្នំពេញ ៖ គូស្នេហ៍មួយគូ ស្រឡាញ់គ្នា រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ជាង២ខែមកហើយ ខាងប្រុសស្រវឹង បានវាយធ្វើបាប ធ្វើឲ្យខាងស្រីខឹង បានជិះរថយន្តតាក់ស៊ី វិលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវបុរសជាសង្សារ តាមរកឃើញ ហៅឲ្យចុះពីលើរថយន្តតាក់ស៊ី មិនព្រមចុះ ក៏វាយបែកកញ្ចក់រថយន្ត ត្រូវម្ចាស់រថយន្តតាក់ស៊ី ប្តឹងទារសំណង២២០ដុល្លារ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាសង្សារ ដែលប្រើអំពើហិង្សា មានឈ្មោះ អោប វី អាយុ២២ឆ្នាំ មុខរបររៀនដេរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌ ភូមិកំណើត នៅខេត្តកោះកុង ។ នារីរងគ្រោះឈ្មោះ ម៉ៅ ស្រីណា ហៅធារី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្រុសស្នេហ៍ មានស្រុកកំណើត នៅភូមិព្រៃសាលា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
តាមសំដីនារីរងគ្រោះ បានឲ្យថា រូបនាងបានស្រលាញ់គ្នា បានជាង២ខែមកហើយ និងបានមករស់នៅ ជាមួយគ្នាដូចប្តីប្រពន្ធ ជិត១ខែ នៅស្រុកកំណើត តែម្តាយនាងមិនពេញចិត្ត ទើបរូបនាងបាននាំ គូស្នេហ៍របស់នាង មករកការងារធ្វើនៅភ្នំពេញ ហើយមករស់នៅ ជាមួយម្តាយខាងប្រុស បានជាង១ខែមកហើយ ដោយកំពុងតែរកការងារធ្វើ ព្រោះនាងបានធ្វើការ មិនទាន់ពេញសិទ្ធិ ចំណែកឯប្រុសស្នេហ៍ កំពុងតែរៀនដេរ ។
ប្រភពដដែល បន្តទៀតថា នៅយប់កើតហេតុ បុរសជាសង្សារ ផឹកស៊ីស្រវឹង បានទៅដេកទទឹងខ្លួន លើរូបនារីរងគ្រោះ ធ្វើឲ្យនាងខឹង បានស្ទុះទៅដេក នៅកន្លែងផ្សេង បន្ទាប់មកសង្សារបានប្រើ អំពើហឹង្សាទៅលើនាង ដោយយកប្រដាប់ គៀបសក់វាយជើងនាង បណ្តាលអោយជាំ ហើយប្រើឲ្យនាង កោសខ្យល់អោយទៀត នាងក៏បានកោសខ្យល់ឲ្យ រួចហើយពេលសង្សារដេកលក់ នាងរៀបចំខោអាវ ជិះម៉ូតូឌុប ទៅរករថយន្តតាក់ស៊ីវិល នៅរង្វង់មូលចោមចៅ ដើម្បីវិលត្រឡប់ ទៅស្រុកកំណើតវិញ ។
លុះពេលសង្សារដឹងខ្លួន បាត់រូបនាង ក៏បានឲ្យម្តាយរបស់គេ ជូនដើររកឃើញនាង ជិះនៅលើរថយន្តតាក់ស៊ី ដែលកំពុងតែឈប់ចាំម៉ូយ បានហៅឲ្យនាងចុះមកវិញ តែនាងមិនព្រមចុះ ទើបសង្សារបានរត់ ទៅស្ទាក់នៅមុខរថយន្ត ហើយបានកាច់ សំរាប់លាងកញ្ចក់ និងវាយកញ្ចក់តាក់ស៊ី បែកអស់២ផ្ទាំង។
ក្រោយពេលកើតហេតុ ភាគីអ្នករត់តាក់ស៊ី បានហៅភាគីទាំងសងខាង ទៅដោះស្រាយ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីទាមទារសំណង ថ្លៃខូចខាតរថយន្ត ហើយម្តាយខាងជនបង្ក បានសងទៅម្ចាស់រថយន្តសាំយ៉ុង ចំនួន២២០ដុល្លារ បញ្ចប់រឿង ។ ដោយឡែកនារីរងគ្រោះ បានសុំបែកផ្លូវគ្នា ហើយត្រឡប់ទៅស្រុកកំណើតវិញ ៕
ប្រភព ៖ kh-tvnews.info
Loading...
0 comments:
Post a Comment