Monday, November 6, 2017

ម្ដាយយុវជនដែលធាក់ម៉ូតូខ្លួនឯង ក្រោយប៉ូលីសផាកម៉ូតូនោះ ចេញមុខបកស្រាយ…(មានវីដេអូ)



សៀមរាប៖ កាលពីវេលាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ម្ដាយយុវជនម្នាក់​ដែលបានធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បី ឌឺមន្ដ្រីនគរបាលចរាចរណ៍ ក្រោយចាប់ខ្លួន​ផាកពិន័យនោះ ចេញមុខបកស្រាយការពិត ហើយទទួលស្គាល់កំហុសរបស់កូន ប៉ុន្ដែក៏ទាមទារឲ្យមន្ដ្រីនគរបាលចរាចរណ៍ទទួលស្គាល់កំហុសដូចគ្នា ដោយគាត់បានអះអាងថា មន្ដ្រីនគរបាលនោះបានវាយទៅលើកូនប្រុសរបស់គាត់មុន ទើបបណ្ដាលឲ្យកូនគាត់ទប់កំហឹងមិនបាន។
ស្ដ្រីជាម្ដាយរូបនេះ បន្ថែមថា គាត់ចង់ឲ្យមន្ដ្រីនគរបាលចរាចរណ៍ដែលបានប្រើអំពើហិង្សាដាក់កូនរបស់គាត់ ចេញ​មកទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្ត ខណៈដែលគាត់ខុស​ ទទួលកំហុសដូចគ្នា។ គាត់បានដាក់ពាក្យបណ្ដឹងទៅថ្នាក់ដឹកនាំមន្ដ្រីនគរបាលចរាចរណ៍ នៅខេត្តសៀមរាបរួចរាល់ហើយដែរ និងស្នើសុំឲ្យថ្នាក់ដឹកនាំនគរបាលខេត្ត រកយុត្តិធម៌ជូនកូនគាត់ដូចគ្នាដែរ។​
បញ្ជាក់៖ មានករណីចែកចាយបន្ដគ្នាជាច្រើន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយមើលទៅរយៈវីដេអូនោះ បង្ហាញឲ្យឃើញថា យុវជនម្នាក់ ត្រូវមន្ដ្រីនគរបាលចរាចរណ៍ ចាប់ផាក់ពិន័យ ប៉ុន្ដែបែរជាបញ្ចេញចរិកឈ្លើយកោងកាច រហូតលើជើងធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បីឌឺដាក់នគរបាលថែមទៀតផង។
តាមរយៈវីដេអូនោះ ម៉ូតូរបស់យុវជនដែលមានចរិកឈ្លើយ​ មិនមានដាក់កញ្ចក់ មិនមានស្លាកលេខ និងមិនពាក់មួកសុវត្ថិភាពនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា នៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏មិនបានបញ្ជាក់ពីតាំងកើតហេតុនោះដែរ៕
សូមទស្សនាវិដេអូខាងក្រោមនេះ៖



ប្រភព៖khmer7daily
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.