Monday, November 6, 2017

ម៉េចបានជាអញ្ចឹង!!! បទថ្មី​មាន​ចំណងជើង​ថា "៤១​,៤១" ជាស្នាដៃកូនខ្មែរអ្នកព្រៃវែង ចេញភ្លាមត្រូវបានគេជេរកប់ៗមាត់ភ្លាម (មានវីដេអូ)


(ភ្នំពេញ)៖ ជាមួយនឹងការទម្លាយនូវបទចម្រៀងថ្មី ដែលមានចំណងជើងថា "៤១, ៤១" ដែលអះអាងថា ជាស្នាដៃកូនខ្មែរអ្នកព្រៃវែង ដោយចេញមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានមតិរិះគន់ ជាច្រើនពីសំណាក់ទស្សនិកជន ដោយថា អ្នកផលិតចេះតែយកពាក្យ ដែលក្មេងពាលនៅប្រទេសថៃ និយមនាំគ្នានិយាយ ហើយអ្នកខ្លះទៀតបានហៅ លោក ម៉ារ៉ា ប៊ុណ្ណា ដែលលោកជាអ្នកផលិតបទនេះ នូវពាក្យអសុរោះជាដើម ដែលការជេរប្រមាថទាំងនេះ ធ្វើឲ្យលោកមិនអាចទទួលយកបាន។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងរឿងនេះ លោក ម៉ារ៉ា ប៊ុណ្ណា បានបញ្ចេញយោបល់ឲ្យដឹងថា «លោកពិតជាហួសចិត្តខ្លាំងណាស់ និង ទទួលយក ចំពោះការជេរប្រមាថលោក ដោយប្រៀបធៀបទៅជាសត្វនេះមិនបានទេ ដោយសារចម្រៀងមួយបទនេះ មិនមែនងាយស្រួលក្នុងការផលិតទេ ព្រោះត្រូវចំណាយពេលវេលាច្រើនណាស់ ជាមួយតារាចម្រៀង រតនៈ ណារ៉ុង ទម្រាំផលិតចម្រៀងនេះចេញមកបាន។





អ្វីដែលសំខាន់នេះ ការផលិតបទចម្រៀងនេះ គឺលោកមានហេតុផលពីរយ៉ាង គឺទីមួយ ចង់លើកទឹកចិត្តដល់ពលករដែលធ្វើការនៅប្រទេសថៃ ដែលបានប្រើពាក្យ ៤១,៤១ នៅលើបណ្តាញសង្គមហ្វេសបុកឲ្យមហាជនរីករាយសប្បាយចិត្ត និង ហេតុផលទីពីរគឺ ចង់លើកទឹកចិត្តកូនខ្មែរ ដែលកើតនៅខេត្តព្រៃវែងទាំងអស់ថា អ្នកខេត្តព្រៃវែងមិនមែនសុទ្ធតែមិនបានការនោះទេ ព្រោះលោក ក៏មានដើមកំណើតមកពីខេត្តនេះដែរ»។




សូមបញ្ជាក់ថា ក្នុងបទចម្រៀង ដែលមានចំណងជើងថា "៤១, ៤១" នេះ គឺលោក ម៉ារ៉ា ប៊ុណ្ណា បានចាប់ដៃគូជាមួយលោក រតនៈ ណារ៉ុង ក្នុងការផលិតបទនេះឡើង ដោយពាក្យថា "៤១" ដែលជាពាក្យកំពុងពេញនិយម នៅលើបណ្តាញសង្គមហ្វេសប៊ុក៕








សូមទស្សនាវីដេអូ៖

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.