Monday, November 6, 2017

លោក​ នេត សាវឿន ម្តងនេះលេងមែនទែនហើយ ដោយសារមេៗមួយចំនួនធ្វើទង្វើរនេះដាក់កូនចៅ


ភ្នំពេញ​ ៖​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ដល់​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​១៦​រូប នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ពេលកន្លងទៅនេះ។ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន ទៅកាន់​មេ​ប៉ូលិស​ទាំងអស់ ឲ្យ​បញ្ឈប់​ភា្លម​ជាបន្ទាន់​នូវ​សកម្មភាព កាត់​លុយ​បេសកកម្ម​ពី​កូនចៅ​ថា​យក​ទៅ​ចុះ​មូលដ្ឋាន បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​ដកតំណែង​ភ្លាម។

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងថា កន្លងមក​មាន​ព័ត៌មាន​ថា មេប៉ូលិស​បាន​កាត់​លុយ កាត់​ប្រេង ពី​កូនចៅ ក្នុង​ប្រាក់ឧបត្ថម្ភ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​មូលដ្ឋាន​។ ចាប់​ពី​ពេល​នេះ​តទៅ មេ​មេ​ប្រធាន​នាយកដ្ឋាន​ទាំងអស់ ពី​ម៉ោង​ហ្នឹង​ទៅ ឈប់​ឲ្យ​ឮសូរ​ទៀត​ថា កាត់​លុយ កាត់​ប្រេង ឈប់​ឲ្យ​ឮ។



អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ថែម​ថា ​យើង​ធ្វើជា​មេ​គេ​កុំ​កាត់​បងប្អូន​ខាងក្រោម ត្រូវ​សុំ​លុយ​ពី​ប្រពន្ធ​មក​ជួយ​កូនចៅ​វិញ ហើយ​កុំ​កាត់​លុយ​ពី​កូនចៅ​ជាដាច់ខាត ពាក្យ​ខ្ញុំ​អញ្ចឹង ហើយ​បើ​លោក​ឯង​ធ្វើ​មិនកើត​ទេ​ដើរ​ចេញទៅ​។ ប្រសិនបើ​ខ្លួន​មិន​មាន​លទ្ធភាព ចុះ​មូលដ្ឋាន​នោះទេ ប្រាប់​មក​ខាងលើ​មក​ថា ខ្ញុំ​មិន​មាន​លទ្ធភាព​ទេ ហើយ​ថ្នាក់លើ​នឹង​ដក​មេ​ដែល​កាត់លុយ​កូនចៅ​នោះ​ចេញ​តែម្ដង ដើម្បី​ដាក់​អ្នក​ដែល​មាន​លទ្ធភាព ចូល​ទៅ​ធ្វើ​មេ​វិញ​។




ជា​មួយ​គ្នា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បន្ថែម​ថា ប្រធាន​នាយកដ្ឋាន ស្នងការ ត្រូវធ្វើ​គំរូ​គេ​ឲ្យ​បាន បើ​ធ្វើ​គំរូ​មិន​បានទេ មិនបាច់​ធ្វើ​មេ​គេ​ទេ ចុះចេញ​ភ្លាម ហើយ​សូម​ប្រធាន​នាយកដ្ឋាន​ដែល​ទើប​ឡើង​ថ្មី ត្រូវ​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​នេះ​៕




Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.