តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ បានទៅទិញរថយន្តទំនើបមួយគ្រឿងមានតម្លៃជិត ២០ម៉ឺនដុល្លារ។លោក នាគ សូណា ដែលអ្នកសិល្បៈភាគច្រើនស្គាល់យ៉ាងច្បាស់ថា ជាថៅកែ ទិញលក់រថយន្ត នៅក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក បានប្រាប់ថា រថយន្តដែលលោក សុគន្ធ ថេរ៉ាយុ នោះ គឺម៉ាកLand Cruiser 2017 ដោយលោកទើបតែនាំចូលមកដល់កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការកុម្ម៉ង់ ។ថៅកែលក់រថយន្តរូបនេះបានបន្តឲ្យដឹងថា រថយន្តខាងលើលោកបានលក់ឲ្យលោក សុគន្ធ ថេរ៉ាយុ ក្នុងតម្លៃ ១៥៨ ០០០ ដុល្លារ ដោយតម្លៃនេះលោកបានលក់បញ្ចុះយ៉ាងពិសេស ត្បិតអីអ្នកទាំង២បានរាប់អានគ្នាជាច្រើនឆ្នាំមកហើយ។
លោក នាគ សូណា បានលើកឡើងថា ដោយខ្លួនស្គាល់តារាច្រើន ហើយមានទំនាក់ទំនងល្អផងនោះ ដូចនេះមិនមែនមានតែលោក សុគន្ធ ថេរ៉ាយុ ដែលធ្លាប់មកទិញ រថយន្តនៅកន្លែងលោក ពោល គឺមានតារាច្រើនផ្សេងទៀតដូចជា លោក ម៉ាហាជី ឆៃលីដាឡែន និងតារាមួយចំនួនទៀត តែសាមីខ្លួនសូមមិនឲ្យបញ្ចេញឈ្មោះ។
គួរបញ្ជាក់ដែរថា ជាកស្ដែង សម្រាប់ថយន្ត Lexus RX330 លោកទើបតែដូរកាលពីអំឡុងខែសីហាកន្លងទៅ បន្ទាប់ពី រថយន្ត Porsche ស៊េរីឆ្នាំ ២០១៤។ មូលហេតុដែលនាំឲ្យតារាប្រុសរូបនេះ សម្រេចប្ដូរ គឺដោយសារ ពេលនោះលោកត្រូវការថវិកា ដើម្បីព្យាបាលជំងឺ។
កាលនោះគេនៅចាំបានថាក្រោយពី សុគន្ធ ថេរ៉ាយុ បានទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យប្រទេសថៃរួចមកលទ្ធផលចេញពីគ្រូពេទ្យថៃថាក្រៅពីមេរោគក្នុងក្រពះ លោកនៅមានជំងឺច្រើនមុខទៀតកំពុងតែតាមគំរាមកំហែង រហូតធ្វើឲ្យឪពុកម្ដាយភិតភ័យយ៉ាងខ្លាំងផងដែរ។សុគន្ធ ថេរ៉ាយុ បានប្រាប់ ថាលោកមានបញ្ហាសុខភាពរយៈពេល១ខែទើបសម្រេចចិត្តទៅពិនិត្យសុខភាពនៅប្រទេសថៃ។ បន្ទាប់ពីពិនិត្យលទ្ធផលឃើញថាលោកមានជំងឺច្រើនមុខ មានមេរោគក្នុងក្រពះ គ្រួសក្នុងតម្រង់នោម ក្រលៀនខាងស្ដាំមានគីស និង ដុះសាច់ក្នុងប្រមាត់ផងដែរ។
“ពេលប៉ាម៉ាក់ខ្ញុំគាត់បានដឹងថា ខ្ញុំមានជំងឺច្រើនបែបនេះគាត់ព្រួយបារម្ភពីខ្ញុំយ៉ាងខ្លាំង តែគ្រូពេទ្យបានប្រាប់ថា មិនបាច់ព្រួយបារម្ភអ្វីច្រើនពេកទេ ព្រោះជំងឺខ្ញុំប៉ុន្មានមុខនេះមិនទាន់មានអាការៈអ្វីធ្ងន់ធ្ងរនៅឡើយទេ ព្យាបាលជាប៉ុន្តែត្រូវធ្វើចិត្តឲ្យសប្បាយ កុំកើតទុក្ខច្រើន។
ក្រោយមកស្រាប់តែគេសង្កេតឃើញថាលោក សុគន្ធ ថេរ៉ាយុ ហាក់ដូចជាមានអាការ:ប្លែកៗពេលខ្លះលោកចូលចិត្តសរសេរអត្ថបទ និយាយរឿងរ៉ាវឯកោ ឫកំសត់ជាដើម បន្ទាប់ទៀតមកស្រាប់តែលោកបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការផ្លាស់ប្តូររថយន្តស៊េរីទំនើបៗរាប់សិបគ្រឿង ។ មានមិតិខ្លះលើកឡើងថា នេះជាការលើកចិត្តខ្លួនឯងឲ្យមានអារម្មណ៍ល្អ សប្បាយៗដើម្បីកុំកើតទុក្ខច្រើនពេក ។ទាក់ទងនឹងចំណុចនេះ សុគន្ធ ថេរ៉ាយុ ធ្លាប់បានប្រាប់ថា តាំងពីចូលប្រឡូកសិល្បៈមក ខ្លួនធ្លាប់បានប្ដូររថយន្តអស់ជិត១០ គ្រឿងហើយ រថយន្តទី១ Corolla 95 ទី២ Lexus RX 300 ទី៣ Lexus LX470 ទី៤ Camry 2009 ទី៥ Lexus RX350 ទី៦ Lexus LX 570 ទី៧ RX 330 ទី៨ Porsche 2014 និង ទី៩ Land Cruiser 2017។
0 comments:
Post a Comment