
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ មានបងស្រីម្នាក់ឈ្មោះ Yekhorn Yim គាត់បានទៅលេងកម្សាន្ត និងញុាំអីជុំគ្នាជាមួយគ្រួសារនៅហាងមួយកន្លែងឈ្មោះ ណាក់ ហៀច នៅកៀនស្វាយក្បែរក្នុងភ្នំពេញនេះ ដោយគាត់បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះតម្លៃមុខម្ហូបដែលគាត់បានញុាំនៅទីនោះ ជាពិសេសខ្យងស្ងោរ ២ចាន ប្រហែល២០ខ្យង តម្លៃដល់ទៅ ៩០០០០ រៀលឯណោះ មិនត្រឹមតែខ្យងប៉ុណ្ណោះទេ ថែមទាំងមានម្ហូបជាច្រើនមុខទៀតដែលមានតម្លៃថ្លៃ។
មួយវិញទៀតនៅពេលដែលបងស្រីខាងលើគេបានសួរគាត់ថា មុនពេលញុាំហេតុអ្វីមិនសុំមើល តារាងម្ហូបសិន ពេលនោះបងស្រីក៏បានឆ្លើយតបភ្លាមៗផងដែរថា គេឲ្យមើលតែមួយភ្លេតហើយក៏យកវិញទៅ ដោយគាត់មិនបានជាចាប់អារម្មណ៍ខ្លាំងទៅលើតម្លៃនោះទេ។ ដោយហេតុដូចនេះហើយទើបបងស្រីខាងលើគាត់ប្រកាសក្នុង Facebook របស់គាត់ដើម្បីកុំឲ្យបងប្អូនផ្សេងទៀតអាចជ្រុលខ្លួនដូចគាត់ ដោយក្នុងនោះគាត់បាននិយាយថា៖ " ឈប់ចូលហាងនឹងអោយសេាះអ្នកទៅលេងកៀនស្វាយ "។

មួយវិញទៀតបើអ្នកមួយចំនួនដែលបានមើលក្នុងសាច់រឿងនេះគាត់បាននិយាយថា តម្លៃក្នុងវិក័យប័ត្រ និងតារាតម្លៃគឺខុសគ្នាថែមទៀតផង។
មួយវិញទៀតក៏មានបងស្រីម្នាក់ទៀតឈ្មោះ Chor Sa Koa II គាត់ធ្លាប់ទៅកន្លែងនោះតាំងពីខែកក្កដាគាត់ក៏ជួបរឿងបែបនេះដែរ ដោយគាត់បានរៀបរាប់ប្រាប់ថា៖ ហាង ណាក់ ហៀច នៅកៀនស្វាយ លក់ដូរអារហាពិតជាមានតំលៃថ្លៃណាស់ បង្កប្រាំមួយ ទំងន់ប្រហែល6ខាំស្ងោរជ្រក់១ឆ្នាំ តំលៃ១៤មុឺន ទឹកសុទ្ធយកពីផ្ទះខ្ញុំខ្លួនឯង ក៏គិតលុយពីខ្ញុំដែរ ពេលខ្ញុំមេីលបុងគិតលុយហេីយសួរ ម្ចាស់ហាងថាស្មានតែទឹកគាត់ សូមអ្នកលក់ដូរនៅកៀនស្វាយមេត្តាគិតតំលៃនៃម្ហូបអោយសំផង ថ្លៃតិចហេីយ។

ចំពោះរឿងរ៉ាវខាងលើបងប្អូនផ្សេងទៀតអាចពិចារណារកខុសត្រូវបាន ថាមុខម្ហូបខាងលើនេះត្រឹមត្រូវ ហើយសមរម្យដែររឺទេ៕





0 comments:
Post a Comment