Wow!!! មិននឹកស្មានថា លោក ហេង ប៊ុនលាភ ដែលជាតារាចម្រៀង និងជាតារាសំដែងផងនោះមានភរិយាស្រស់ស្អាតដល់ម្ល៉ឹងសោះ! តើបងប្អូនដែលធ្លាប់បានឃើញ.......
(ភ្នំពេញ)៖ តារាសម្ដែងរូបសង្ហា លោក ហេង ប៊ុនលាភ គឺជាតារាសម្ដែងជើងចាស់ មានទេពកោសល្យ សម្ដែងខ្សែភាពយន្តបែបបុរាណជាច្រើន មួយរយៈចុងក្រោយនេះ គេមិនសូវឃើញវត្តមានរបស់លោក បង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនោះទេ ប៉ុន្តែទោះបីជាលោកឃ្លាតចាកឆ្ងាយពីសិល្បៈក្ដី ក៏លោកនៅតែទទួលបានការគាំទ្រច្រើន ពីទស្សនិកជនដដែល។
បើងាកមកជីវិតគ្រួសារវិញ លោក ហេង ប៊ុនលាភ ហាក់បីដូចជា មានសុភមង្គលខ្លាំងណាស់ ដោយសារតែថ្មីៗនេះ លោកបានធ្វើពិធីខួបកំណើតឲ្យភរិយា អមដោយទឹកមុខសប្បាយរីករាយ ហើយអ្វីដែលគេចាប់អារម្មណ៍ គេសង្កេតឃើញថា ភរិយារបស់លោក ពិតជាមានសម្រស់ស្រស់ស្អាត វ័យក្មេង មើលទៅដូចជាកូនស្រី របស់លោកអ៊ឹចឹង។
លោក ហេង ប៊ុនលាប បានសរសេរពាក្យយ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅ ដោយសរសេរថា «អរគុណប្រពន្ធដែលថែរក្សាកូនបានល្អ រីករាយខួបកំណើត..សេរីភាព សុភមង្គល ។ អរគុណបងប្អូនដែលចូលរួមសប្បាយ..!»។
ជាមួយនឹងភាពរីករាយ នៅក្នុងក្រុមគ្រួសាររបស់សិល្បករ លោក ហេង ប៊ុនលាភ មានបងប្អូន សាច់ញាតិជាច្រើន ចូលរួមអបអរសាទរ និង ជូនពរដល់ភរិយាស្រស់ស្អាត របស់លោក សូមឲ្យអ្នកទាំងពីររស់នៅប្រកបដោយសុភមង្គល និងជោគជ័យនៅក្នុងជីវិតផងដែរ។
គួរឲ្យដឹងថា លោក ហេង ប៊ុនលាភ បានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពីរៀបការរួច សព្វថ្ងៃនេះ លោក និងភរិយា កំពុងរស់នៅខេត្តកណ្ដាល នៅជិតរាជធានីភ្នំពេញ លោកបានបញ្ជាក់ថា ការរស់នៅទីនោះ គ្មានអ្វីពិបាកឡើយ។ ផ្ទុយទៅវិញ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរ បំពេញការងារផ្សេងៗនៅភ្នំពេញ ហើយ អាចទៅមកវិលល្ងាចជួបមុខកូនៗ និងភរិយាបាន អាចមានពេលវេលាគ្រប់គ្រាន់ នៅជាមួយក្រុមគ្រួសារផងដែរ៕
Loading...
0 comments:
Post a Comment