![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQY6kPCwAQn_AwW6oLhdEj2NXi5G0hoxONj3BLMk-D_q92JPaL51__MlUOk8yu2aHl0pRhyphenhyphenKwplqI-KywCo7gpMOC9NwXxirh9Sl6Vv7sULrzlzBmZDqzF7NnSBhDUcKK2itkAapDT9cI/s640/1167-177.jpg)
ប្រទេសនីមួយៗ តែងតែយកចិត្តទុកដាក់ទៅលើ បរិមាណ និងសារៈសំខាន់នៃរូបិយប័ណ្ណរបស់គេ។ ប្រទេសខ្លះមានរូបិយប័ណ្ណដែលមានតម្លៃទាបបំផុត ខ្លះក៏មានរូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុត។ ប្រទេសដែលខុសគ្នា មានរូបិយប័ណ្ណក៏ផ្សេងគ្នា ទៅតាមភាពខុសគ្នា របស់គោលនយោបាយសេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ ការវិនិយោគពីក្រៅប្រទេស និងអត្រា GDP របស់ប្រទេសនោះផងដែរ។ខាងក្រោមនេះ គឺជារូបិយប័ណ្ណដែលថោកជាងគេទាំង ១០ របស់ពិភពលោក ដោយបានវាស់វែងជាមួយនឹងអត្រាលុយដុល្លារអាមេរិក ៖
១០. Zambian Kwacha (ក្វាចា របស់ប្រទេស Zambia)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4ScUZLTa8DUDJiSuVj4z24Hhhe6wdRBVAwG95xAwUIFoE_uMDPiLTzxOunZsDTMEAtNH2uHdbnohoZR2E6DfQcnqqGW5pVB4UvXatfqyPTvMjM-K0YmHWCa1m6Di-RnHodTtc1XC4k4/s640/3100-76+%25281%2529.jpg)
៩. North Korean won (លុយ វ៉ុន ប្រទេសកូរ៉េខាងជើង)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYbyEoK3Ys-zcj7_mhhh37EcBKm5W080_skan8_61UBbW7W2OPs4a4ncu8F9-yJ_vl7-4G1IR2723rKlmOdy5rhWduWWMHPmVn93LNRW9ld21c8VBTyqgBjRbiicdUFnIizLvWEu-H_44/s640/662-223.jpg)
ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យប្រើប្រាស់ លុយវ៉ុនកូរ៉េខាងជើង ជំនួស លុយយ៉េនកូរ៉េ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩៤៧ តែត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់តែពលរដ្ឋរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ សម្រាប់ភ្ញៀវទេសចរ និងប្រជាជនដែលមានសញ្ជាតិផ្សេងៗ ពួកគេបានបោះផ្សាយចេញរូបិយប័ណ្ណ និងកាក់ដាច់ដោយឡែក។ កូរ៉េខាងជើងបានធ្វើការបោះផ្សាយរូបិយប័ណ្ណជាច្រើនលើក ដើម្បីបង្កើនតម្លៃ រូបិយវត្ថុវិញ ប៉ុន្តែដោយសារ អតិផរណាកាន់តែមានភាពធ្ងន់ធ្ងរ ទើបធ្វើឲ្យរូបិយប័ណ្ណនេះ អាចនៅតែបន្តធ្លាក់ចុះតទៅទៀត។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិក មានតម្លៃស្មើនឹង ៦,៣០២ វ៉ុន (USD 1 = KPW 6,302)។
៨. Guinean franc (លុយហ្វ្រង់ ប្រទេសហ្គីណេ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5IoRgxKYGVSX6BF95yUUzSsV_ngTSjF1RNYf9zjmm_WVZvC2K2wOMyBVqSMyZHuhpL-ZJ1vfNmMJCP7689IsSp9j0v2N2fh_XjgWNz5H82d5SlphpIfGTqofXfOdhucpIzaQDziUYPA/s640/1117-25.jpg)
លុយហ្វ្រង់ របស់ប្រទេស ហ្គីណេ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ដំបូង ក្នុងឆ្នាំ ១៩៥៩ ជំនួស លុយហ្វ្រង់ CFA ដែលជារូបិយវត្ថុដែលប្រើប្រាស់ ដោយបណ្តាប្រទេស នៅទ្វីបអាហ្វ្រិកជាច្រើន។ ដោយសារតែប្រទេសនេះជួបបញ្ហា អត្រានៃភាពក្រីក្រខ្ពស់ អតិផរណា និងអស្ថេរភាពនយោបាយ ទើបធ្វើឲ្យ តម្លៃរបស់រូបិយប័ណ្ណនេះ បន្តធ្លាក់ចុះ មកដល់ចំណាត់ថ្នាក់ទី ៨ ដែលមានខ្នាតតម្លៃរូបិយវត្ថុទាបជាងគេ ដែល ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៦,៦៩៥ ហ្រ្វង់ (USD 1 = GNF 6,695)។
៧. Lao kip (លុយគីប ប្រទេសឡាវ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1EMxnomO8q2alk0dPY1crgMjGBAbOxSsrwXenYXahyxPd9lqcye0pKx0MZ5H_IMezAY-H9Qrig41ZA6ApQae5aDyC_oQwDxfgcKVqTCugkU3RsRGcUMa-4phUD-FM6B9prYkPlwNiHC8/s640/1167-177.jpg)
រូបិយប័ណ្ណ គីប ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេស ឡាវ ត្រូវបានដាក់ឲ្យប្រើប្រាស់លើកដំបូងនៅឆ្នាំ ១៩៥២ រហូតមកដល់សព្វថ្ងៃនេះ។ ប្រទេស ឡាវ បានព្យាយាម ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីស្រោចស្រង់តម្លៃរូបិយវត្ថុរបស់ខ្លូនឲ្យកើនឡើងវិញ។ របាយការណ៍ ដែលអះអាង ពីតម្លៃរបស់លុយ គីប ក្នុងឆ្នាំ ២០០៩ បានបង្ហាញថា ១ ដុល្លារអាមេរិក ស្មើនឹង ៨,៥៥៦.៥៦ គីប ខណៈពេលដែល ឥលូវនេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៧,៩៦២ គីប (USD 1 = LAK 7,962)។
៦. Belarusian ruble (លុយរូប ប្រទេសបេឡារុស)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMnhaFQt_WUutspiueoYjzAmRFt8v9mh_rAoyrm4BRp2O4dh5AYeZ3z7D6y3qlI9h8WLAVeXrrip5fXSwbPQa5ORRTMyimqWiQovBTW_TmVWx-jEi_Yy474s8t5xfJVVQcyHqTezGVPU/s640/1911-124.jpg)
លុយ រូប របស់ប្រទេស បេឡារុស ត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាលើកដំបូង បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត កាលពីខែឧសភា ឆ្នាំ ១៩៩២។ ដោយសារតែ បញ្ហាអតិផរណាធ្ងន់ធ្ងរ បញ្ហានយោបាយ ក៏ដូចជាវិបត្តិក្នុងឆ្នាំ ២០១១ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលបណ្តាលឲ្យតម្លៃនៃ រូបិយវត្ថុចាប់ផ្តើមបន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា ក៏រដ្ឋាភិបាលកំពុងតែព្យាយាម ដើម្បីគ្រប់គ្រងការឡើងចុះ របស់រូបិយវត្ថុខ្លូនផងដែរ។ សព្វថ្ងៃនេះ ១ ដុល្លារអាមេរិក មានតម្លៃស្មើនឹង ៨,៥៩៤ រូប (USD 1 = BYR 8,594)។
៥. Indonesian rupiah (លុយរូពៀ ប្រទេសឥណ្ឌូនេស៊ី)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv2zHt9vNc1vBOIpHslszhyouvuQAJ09XwfCAgg3u_QQSrUm9X67Qj32BWQ6DyoNSvJDVHB4nSyBP0WttiQMTjsG0nH3e4l2PixpVBiNIXmG2WsNnpqaxbxqB9UHNiGtMkWlrjRgw7rdo/s640/2123-102.jpg)
លុយរូពៀ របស់ប្រទេស ឥណ្ឌូនេស៊ី ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេល បដិវត្តន៍ឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៤៩ តែរូបិយប័ណ្ណនេះត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ទទួលបានឯករាជ្យពេញលេញ។ តម្លៃនៃ រូបិយប័ណ្ណនេះគឺទាប តែប្រទេសនេះមាន សេដ្ឋកិច្ចទីផ្សាររីកចម្រើនខ្លាំងជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៩,៥៩១ រូពៀ (USD 1 = IDR 9,591)។
៤. São Tomé and Príncipe dobra (លុយដូប្រា ប្រទេស São Tomé and Príncipe)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheaN9uTDkq8KolM9N8KSy2SBkqUCou4mTfH-Kn_eSUBVbHWvuYCLrQdD8Qg1-mf8I5VE2HjkjMUWwE97E-RVrOfM_Cr48R6X1LEAA3sM4aW7dYHuxi0w8d2WQcRDlnP5Rv16mgiBq_RvQ/s640/3100-76.jpg)
មនុស្សមួយចំនួនធំ ប្រហែលជាមិនដឹងថា មានប្រទេសឯករាជ្យមួយនេះនៅលើផែនដីរបស់យើងទេ។ វាជាប្រទេសដីកោះតូចមួយ ស្ថិតនៅលើឆ្នេរសមុទ្រ ភាគខាងលិចនៃប្រទេសអាហ្រ្វិក។ សេដ្ឋកិច្ចនៃប្រទេស São Tomé and Príncipe នេះ ត្រូវបានពឹងផ្អែកជាចម្បងលើដំណាំ កាកាវ រហូតមកដល់ពេលនេះ ពឹងផ្អែកលើការរុករកប្រេង ដែលបានទាក់ទាញវិនិយោគិនជាច្រើន។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនៃរូបិយប័ណ្ណ នៅតែគ្មានស្ថេរភាព និងធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលឥលូវនេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ១៨,៧៧២ ដូប្រា (USD 1 = STD 18,772)។
៣. Vietnamese dong (លុយដុង ប្រទេសវៀតណាម
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxOoD-RpvuGUT1erajRLWOc2rnOwulbIz_06VkUZ9VfAsXqCUCzUBjBj2uCfdd5L_CqrGg81GYQCE8KUc_HQRq5gsbFwiIlk5-A7ZsidKZ1u7OrJz9WpQxa4tFAtpfnUxbuPNNsF5NMk/s640/3528A0CF00000578-3636831-image-a-44_1465667240768-1-245.jpg)
លុយ ដុង ត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៧៨។ ប្រទេស វៀតណាម បានព្យាយាមខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចរបស់ខ្លួនប្រែក្លាយជាសេដ្ឋកិច្ចដែលមានភាពរឹងមាំជាងគេបំផុត។ គេបានធ្វើការសន្និដ្ឋានថា នៅឆ្នាំ ២០២៥ ប្រទេសវៀតណាមនឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើន លឿនជាងគេបំផុត (ប្រហែល ៧០% នៃទំហំសេដ្ឋកិច្ច របស់ប្រទេសអង់គ្លេស)។ តែសេដ្ឋកិច្ចនេះ មិនបានធ្វើឲ្យលុយ ដុង របស់វៀតណាមមានតម្លៃខ្លាំងទេ។ សព្វថ្ងៃនេះ លុយដុង ឈរលើចំណាត់ថ្នាក់ទី ៣ ដែលមានតម្លៃរូបិយប័ណ្ណទាបជាងគេ របស់ពិភពលោក ដែល ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ២០,៨៣៩ ដុង (USD 1 = VND 20,839)។
២. Somali shilling (លុយដួង ប្រទេសសូម៉ាលី)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5OHH9WyP7nUBY0XBQbK2fURWsOARJzbLvZ5be1Tg_Zp0zB4N0egKjzgwIZS7n3JaC8g_mRJZj2WEIb76kxl5S41ix_ww86tAqra1zdtq8JAM-STkd6FjNKuGpP_YVl70b6PDQZg-BDpY/s640/13317020_1252505871429045_5677615363471607405_o-309.jpg)
ប្រទេស សូម៉ាលី ត្រូវបានគេចាត់ទុកថាជាប្រទេសដែល ពុករលួយបំផុតនៅលើពិភពលោក ដោយសារតែអត្រាឧក្រិដ្ឋកម្ម ភាពក្រីក្រ អស្ថេរភាពនយោបាយ និងកត្តាជាច្រើនផ្សេងទៀតដែលទាក់ទងនឹងសេដ្ឋកិច្ចរបស់ខ្លួន។ ប្រាក់ ដូង របស់ប្រទេស សូម៉ាលី ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦២។ ចាប់តាំងពីមាន សង្រ្គាមស៊ីវិល នៅក្នុងប្រទេស រូបិយប័ណ្ណដួង បានធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស ហើយនៅតែបន្ត ធ្លាក់ចុះតទៅទៀត។ កត្តាសំខាន់មួយទៀតដែលធ្វើឲ្យរូបិយប័ណ្ណនេះ ឈរលើចំណាត់ថ្នាក់លេខ ២ នេះគឺ ការប្រែក្លាយជាប្រជាជាតិថ្មីឈ្មោះ Somaliland និងរូបិយប័ណ្ណថ្មី ដែលចររាចរក្នុងប្រទេស សូម៉ាលី ផងដែរនោះ។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិច មានតម្លៃស្មើនឹង ២២,០០០ ដួង (USD 1 = SOS 22,000)។
១. Iranian rial (លុយរីអល ប្រទេសអ៊ីរ៉ង់)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVYZEIW-upQqveq08Yk-LNIYJHyO3kacAKw7lxbuVkcC1QAC7YTA8uKDoMDQmC_s3vFysmdD4bojw6_6scU0h2PyYXX4qZdjY-ei8FX89NQEtrhl9YGKqDPC-p7e_lIz61rKXIE1dS7OY/s640/13330467_1034026320019466_2074758258_n-245.jpg)
នាពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់ ជាប្រទេសដែលមានរូបិយប័ណ្ណទាបជាងគេបំផុត នៅក្នុងពិភពលោក ដោយ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ២៤,៥៧៨ រីអល (USD 1 = IRR 24,578)។ ប្រទេសនេះមានទីតាំងនៅអាស៊ីខាងលិច ដែលជាប្រទេសមានទំហំធំជាងគេទី ១៨ លើពិភពលោក និងមានប្រជាជន ប្រមាណ ៧៥ លាននាក់ ប្រើប្រាស់ភាសា ពែ (Persian) ជាភាសាផ្លូវការ។ តេអេរ៉ង់ (Tehran) គឺជារដ្ឋធានីរបស់ប្រទេស ក៏ជាទីក្រុងដែលធំជាងគេដែរ។ បន្ទាប់ពី បដិវត្តន៍របស់អ៊ីស្លាម លុយរីអល ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានគេណែនាំឲ្យប្រើប្រាស់នៅឆ្នាំ ១៩៧៩ ដែលនេះជាកត្តាចម្បងដែលនៅពីក្រោយការធ្លាក់តម្លៃរូបិយវត្ថុចុះយ៉ាងខ្លាំង ដែលនេះបានផ្តល់ជាសម្ពាធលើ អ៊ីរ៉ង់ ឲ្យបង្ខំចិត្តបញ្ឈប់កម្មវិធី នុយក្លេអ៊ែរ របស់ពួកគេ។ ទោះជាយ៉ាងណា ការប៉ះទង្គិចរវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក៏ជាកត្តាមួយដ៏ធំផងដែរ។ គេបានធ្វើការទស្សន៍ទាយថា ក្នុងអំឡុងពេល ៣ ឆ្នាំខាងមុខនឹងបន្តធ្លាក់កាន់តែខ្លាំងបំផុត រហូតអាចបាត់បង់តម្លៃទាំងស្រុងទៀតផង៕
0 comments:
Post a Comment