Wednesday, October 4, 2017

អស់បារម្មណ៍អំពីការបកប្រែភាសា​ ជាមួយនឹងបច្ចេកវិជ្ជាថ្មី នៃកាស Google Pixel Buds (មានវីដេអូ)



កាលពីថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញកាសស៊េរីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Google Pixel Buds ហើយកាសនេះក៏នឹងមានដាក់លក់ក្នុងខែ វិច្ឆិកាខាងមុននេះផងដែរ។

កាស Google Pixel Buds មានភាពងាយស្រួលក្នុងតភ្ជាប់ជាមួយនឹងទូរស័ព្ទ មានមកជាមួយនឹងស្រោមដែលអាចសាកថ្មបាន និងមានជំនួយការដ៏ឆ្លាតវៃទៀតផង។

កាស Google Pixel Buds​


អ្វីដែលធ្វើឲ្យកាសទូរស័ព្ទ Google Pixel Buds កាន់តែអស្ចារ្យនោះគឺសមត្ថភាពបកប្រែដល់ទៅ ៤០ភាសាភ្លាមៗពេលកំពុងធ្វើការសន្ទនា។ ឧទាហរណ៍ថាអ្នកចង់ឲ្យកាស Google Pixel Buds ជួយបកប្រែការសន្ទនាក្នុងភាសាបារាំង អ្នកគ្រាន់តែដាក់ម្រាមដៃរបស់អ្នកនៅលើកាសហើយនិយាយថា "ជួយខ្ញុំនិយាយភាសាបារាំង" ប៉ុណ្ណោះ បន្ទាប់មកកាសនេះនឹងធ្វើការបកប្រែក្នុងពេលដែលអ្នកកំពុងធ្វើការសន្ទនាតែម្តង។ យ៉ាងណាមិញ ភាសាខ្មែរមិនទាន់មាននៅក្នុងចំណោម ៤០ភាសានោះទេ។

កាស Google Pixel Buds និងស្រោមដែលអាចសាកថ្មកាសបាន


កាស Google Pixel Buds


កាស Google Pixel Buds ទាំង៣ពណ៌


គួរបញ្ជាក់ផងដែរថា ទោះបីជាកាសនេះមានដំណើរការទាំងនៅលើទូរស័ព្ទ Android និង iOS ក៏ពិតមែន ប៉ុន្តែជំនួយការក្នុងការបកប្រែគឺមានដំណើរការក្នុងពេលដែលកាសនេះតភ្ចាប់ជាមួយនឹងទូរស័ព្ទ Pixel 2 និង Pixel 2 XL តែប៉ុណ្ណោះ។ Google Pixel Buds មានតម្លៃ ១៥៩ដុល្លារ៕







ប្រភព៖ khmerload
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.