Wednesday, October 4, 2017

យុវតីខ្មែរវ័យ២០ឆ្នាំម្នាក់ក្លាយជាអ្នកមានដោយសារបណ្តុះសណ្តែកដែលរកចំណូលបានជាង៨ពាន់ដុល្លារក្នុង១ខែ ស៊ែចែកគ្នាដើម្បីក្លាយជាអ្នកមានផង!!


វិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ហើយបច្ចុប្បន្ននេះ កសិកម្មនៅកម្ពុជាបានធ្លាក់ចុះដោយសារតែមានការនាំចូលច្រើន ព្រមទាំងមានសារធាតុគីមីថែមទៀតផង។

ស្របពេលដែលកម្ពុជាត្រូវការអ្នកធ្វើកសិកម្មជាច្រើន យុវតីវ័យ២០ឆ្នាំ គង់ សុស្រីពៅ ដែលបានបញ្ចប់ត្រឹមថ្នាក់បរិញ្ញាប័ត្ររងនៅសាលាបច្ចេកទេសដុនបូស្កូខេ​ត្ត​​ព្រះ​សីហនុ បានចាប់យកមុខរបស់បណ្តុះសណ្តែកឡើង។

អាជីបជាអ្នកបណ្តុះសណ្តែកបានធ្វើឲ្យកញ្ញា អាចរកប្រាក់ចំណូលបានប្រមាណ៨០០០​ដុល្លារអាមេរិកក្នុង១ខែ ដោយក្នុងមួយថ្ងៃនាងអាចរកចំណូលចូល​គ្រួសារប្រមាណពី​២៥០ដុល្លារអាមេរិក ពីការលក់ចេញ​សណ្តែក ប្រមា​ណ​​ជា​៤០០គីឡូក្រាម។​ ​ចំពោះ​ថ្ងៃបុណ្យ​វិញបរិមាណនៃតម្រូវការកើនឡើងរហូតទៅដល់ ៦០០​ទៅ៧០០​គីឡូ​ក្រា​ម ដែលអាចទទួលបានប្រាក់ចំណូលប្រមាណជាង ៤០០ដុល្លារ ក្នុងមួយថ្ងៃ។

ដោយនាងមិនចង់ឲ្យខ្មែរញាំបន្លែសណ្តែកគីមីដែលឈ្មួញខិលខូចបាននាំចូលមកពាសពេញទីផ្សារកម្ពុជា នាងបានចែករំឡេកពីការបណ្តុះសណ្តែកបណ្តុះរបស់នាង ដល់អ្នកដែល​មានចំណាប់អារម្មណ៍ រកស៊ីក្នុងមុខរបរនេះ ហើយអាចទទួលបានប្រាក់ចំណូលដូ​ច​ជារូបនាងដែរ។
វិធីបណ្តុះសណ្តែកបណ្តុះ

ឧបករណ៍៖
អ្នកត្រូវមានធុងជ័រៗ ឬ ពាងថ្មតូចៗ តាមចំនួនដែលអ្នកចង់ធ្វើ កញ្ច្រែងជ័រឬឈឺ ប្រភពទឹក​ ​គម្របធ្វើពីកន្ទេល

គ្រឿងផ្សំ
សណ្តែកខៀវ ម្នាងសិលា(សម្រាប់ធ្វើឲ្យសណ្តែកត្រជាក់)

វិធីបណ្តុះ
មុនដំបូង អ្នកត្រូវយកសណ្តែកទៅត្រាំ ទុក២ទៅ៣យប់ ទើបស្រង់វាទុកឲ្យស្ងួត បន្ទាប់មកអ្នក​យកម្នាងសិលាទៅលាយ​ជាមួយគ្រាប់​សណ្តែកខៀវឲ្យសព្វល្អ ហើយបែងចែកគ្រាប់សណ្តែកប្រមាណ២,៥គីឡូក្រាម ក្នុង១ពាងៗ រួចយកកន្ទេលមកគ្រប ដោយអ្នកត្រូវស្រោចទឹក១ថ្ងៃបួនដង(ស្រោចជោកៗ) ហើយទុករយៈពេល៣ ទៅ៤យប់ប៉ុណ្ណោះអ្នកនឹងឃើញលទ្ធផលដែលមិនគួរនឹកស្មានដល់។
គួរជម្រាបផងដែរថា បន្លែសណ្តែកបណ្តុះនេះ ត្រូវការត្រជាក់ខ្លាំង ដូចនេះអ្នកត្រូវប្រាកដចិត្តថា អ្នកមានប្រភពទឹកគ្រប់គ្រាន់។ ប្រសិនបើខ្វះទឹក វានឹងមិនអាចលូតលាស់បាននោះទេ។







Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.