
សិល្បៈ៖ មួយរយៈចុងក្រោយនេះ ក្នុងពិភពសិល្បៈកើតមានរឿងច្រចូកច្របល់បន្ត ធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ។ ដោយឡែកខណៈរឿងមួយមិនទាន់រលត់ពីបណ្ដាញសង្គមហ្វេសប៊ុកផង ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មថោន ម៉ៅ ហាជី ត្រូវមកជួបរឿងស្មុកស្មាញម្ដង ដោយនៅសុខៗមានជនអានាមិកមកជេរឌឺដងទាំងមិនបានប៉ះទង្គិចគ្នាទាល់តែសោះ ។

ជនម្នាក់បានប្រើឈ្មោះគណនីហ្វេសប៊ុកថា អាចារ្យធំ បែកស្លុយ និង ដាក់រូបថតរបស់ អាចារ្យ ថែមទៀត បានផ្ញើសារឌឺដងសព្វគ្រប់ទៅកាន់ ហៅ ហាជី ធ្វើឱ្យតារាប្រុសរូបនេះ នៅមិនសុខរហូតបង្ហោះតាមហ្វេសប៊ុកជាសាធារណៈតែម្ដង ។

ហៅ ហាជី បានរៀបរាប់ថា «ខ្ញុំដឹងថានេះមិនមែនជា acc របស់ម្ចាស់រូបទេ តែឆ្ងល់ថាហេតុអីបានជាធ្វើចឹង? ទំនេរ? ឬក៏អត់កាងារធ្វើ? ខ្ញុំមិនបានខឹងហ្នឹងការជេររបស់គាត់ទេ តែខ្ញុំផុសនេះគឺគ្រាន់តែចង់ឱ្យបងប្អូនដឹង និង ជាពិសេសឱ្យម្ចាស់រូបបានឃើញផង ។ ហើយសូមប្រុងប្រយ័ត្នផងបាទ ហើយជាពិសេសកុំឆាប់ជឿថាជា acc ពិតណាព្រោះអី Facebook ងាយស្រួលបង្កើតទេ ស្ពឹកភ្នែក» ។

ពិតណាស់ ហៅ ហាជី បានបញ្ជាក់ហើយថា អ្នកដែលផ្ញើសារជេរប្រទិចខ្លួនមិនមែនជា អាចារ្យ ពិតប្រាកដនោះទេ តែបែរជាសូមឱ្យអ្នកគាំទ្រទាំងអស់ប្រុងប្រយ័ត្នខ្ពស់កុំឆាប់ជឿទៅវិញ ៕
Cake KBN




ប្រភព៖ first-news.asia
0 comments:
Post a Comment