Wednesday, October 4, 2017

លោក​ឧកញ៉ា​ចិត្តធម៌ ឌួង ឆាយ ពេលនេះបានជួបទុក្ខជាទំងន់ហើយ ជាមួយសារដ៏ក្តុកក្តួលផងដែរ


លោក​ឧកញ៉ា​ចិត្តធម៌ ឌួង ឆាយ បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​កណ្ដាលយប់កាលពីវេលាម៉ោង ១០ និង២៩នាទី ដោយបានប្រកាស​ពី​ដំណឹង​មរណទុក្ខមួយ ក្នុងខណៈ​ពេលលោកយាយ​ជាទី​ស្រឡាញ់​ខាង​ម្ដាយ លូវ វ៉ា​ន្នី បានទទួល​មរណភាព​កាលពី​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ កាលពីម្សិលមិញ​នេះ វេលា​ម៉ោង​ប្រមាណ​ជា ៩ យប់។​
​ឧកញ៉ា ឌួង ឆាយ សរសេរសារដ៏ក្រៀមក្រំមួយនេះក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ ក្នុងនោះផងដែរក៏មានបណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​យកមួយ​នេះ បាននាំគ្នា​ចែករំលែក និងចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុមគ្រួសារ​សព​យ៉ាង​ផុសផុល​ផងដែរ។​




ក្នុងនោះផងដែរ ឧកញ៉ា ឌួង ឆាយ បានរៀររាប់នូវខ្លឹមសារដ៏ក្រៀមក្រំនេះថា៖


"May My Grandma Soul Rest In Peace 🙏🙏🙏
ខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលមានទុកជាទម្ងន់ដែលលោកយាយ លូវ វ៉ាន្នី ខាងម្តាយរបស់ខ្ញុំបានទទួលមរណៈភាពក្នុងថ្ងៃនេះ វេលាម៉ោង 9យប់ ថ្ងៃ ពុធ ទី 04/10/2017 ហើយសពនឹងត្រូវតម្កល់នៅផ្ទះរបស់គ្រួសារខ្ញុំនៅលើផ្លូវ 2004។ សូមបងប្អូនពូមីងញាតិមិត្តជិតឆ្ងាយទទួលជាពត៍មាន។ កើតចាស់ឈឺស្លាប់ សង្ខារមិនទៀង រស់នៅធ្វើអំពើល្អអោយបានច្រើន​" ៕








Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.