សិល្បៈ៖ ការធ្លាក់ចេញពីកម្មវិធី The Voice Kids Cambodia របស់កុមារីមកពីរាជធានីភ្នំពេញ អ៊ុក សុវណ្ណារី ធ្វើឱ្យមហាជនទាំងមូល ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កើតមានការជជែកពិភាក្សាគ្នាមិនទាន់បាត់នៅឡើយ ដោយសារតែសមត្ថភាពច្រៀងរបស់កុមារីរូបនេះ ត្រូវបានគេទទួលស្គាល់គ្រប់គ្នាមិនសមធ្លាក់ចេញពីកម្មវិធីត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាល់តែសោះ ។
ខណៈរឿងមួយនេះនៅតែជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមនៅឡើយ ស្រាប់តែមានព័ត៌មានថ្មីមួយទៀតលើកឡើងថា អ៊ុក សុវណ្ណារី កំពុងត្រូវបានផលិតកម្មដ៏ធំមួយទាក់ទងទៅច្រៀងឱ្យគេ ព្រោះពួកគេមើលឃើញពីសមត្ថភាពច្រៀង និង ពេញចិត្តទៅលើក្មេងស្រីរូបនេះ ប៉ុន្ដែពេលនេះ អ៊ុក សុវណ្ណារី កំពុងតែជាប់កុងត្រាជាមួយកម្មវិធីមិនទាន់ដាច់នៅឡើយ ។ យ៉ាងណាមិញ នោះគ្រាន់តែជាការលើកឡើងមិនទាន់អាចយកជាការបានឡើយ ។
ដោយឡែក អ្វីដែលអាចបញ្ជាក់បានថា អ៊ុក សុវណ្ណារី ពិតជាមានផលិតកម្មធំមួយទាក់ទងនាងទៅច្រៀងពិតប្រាកដមែននោះគឺ ក្មេងស្រីមកពីរាជធានីភ្នំពេញរូបនេះ បានបង្ហើបបន្ថែមតាមរយៈគណនីហ្វេសប៊ុកផេករបស់ខ្លួនថា «បើរឿងនេះជាការពិត តើបងៗពូមីងគិតយ៉ាងណា? សុំជាយោបល់ប្អូនផង» ៕
0 comments:
Post a Comment