ពិតជាមិនធម្មតាមែន!!! កាត់ទោសមន្ត្រីធនាគារអេស៊ីលីដា ៦នាក់ ដែលធ្វើឱ្យបាត់បង់ប្រាក់ប្រមាណជាង១ លានដុល្លារ ពីបទ...
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង លៀង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ បានបើកសវនាការកាត់ទោសក្រុមមន្ត្រីធនាគារអេស៊ីលីដារ សាខាខេត្តបាត់ដំបង ចំនួន ៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ដែលធ្វើឱ្យបាត់បង់ប្រាក់ប្រមាណជាង ១ លានដុល្លារ ក្នុងអំឡុងឆ្នាំ ២០១៤ និង ២០១៥។
ជនជាប់ចោទទាំង ៦នាក់ ដែលតុលាការកាត់ទោសនេះមានឈ្មោះ ឈន ទីន ភេទប្រុស ជាប្រធានការិយាល័យឥណទានស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឈ្មោះ ញ៉ឹក សារ៉ន ជាប្រធានសាខាអេស៊ីលីដា ខេត្តបាត់ដំបង, ឈ្មោះ ជា សិលា ប្រធានឥណទានសាខាខេត្ត,ឈ្មោះ ស៊ីវ សុភ័ក្រ ឈ្មោះ ឡេវ ឆាយ ឈ្មោះ មឿន សំណង់។
សវនាការនេះកំពុងដំណើរការសាកសួរជនជាប់ចោទ ដែលមានវត្តមាននៅក្នុងរង្វង់ក្រចកសេះចំនួន ៤ នាក់។ ចំពោះឈ្មោះ ជា សិលា អវត្តមាន និង ឈ្មោះ ញ៉ឹក សារ៉ន កន្លងមកត្រូវបានចៅក្រមស៊ើបសួរលើកលែងចោទប្រកាន់ មិនបានចូលរួមក្នុងសវនាការទេ។
សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនមន្ត្រីធនាគារអេស៊ីលីដា សាខាខេត្តបាត់ដំបង ចំនួន ៦ នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ និង បទរំលោភលើសេចក្ដីទុកចិត្តពិសេសដោយអភិបាល តាមមាត្រា៣៩៣ មាត្រា៦២៦ និង មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីឃុបឃិតគ្នាធ្វើលិខិតក្លែងបន្លំ ស៊ីដាច់ប្រាក់ធនាគារអេស៊ីលីដា ចំនួន ១ ៧០០ ០០០ ដុល្លារ។
សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានម្នាក់ជាប្រធានសាខាធនាគារអេស៊ីលីដាក្រុងបាត់ដំបង និង ៥ នាក់ទៀត ជាបុគ្គលិកធនាគារអេស៊ីលីដាក្រុងបាត់ដំបង តែម្ដង។
លោកឧត្តមសេនីយ៍ ប៉ុល រតនា បានបញ្ជាក់ថា ការឃាត់ខ្លួនមន្ត្រីធនាគារអេស៊ីលីដានេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ភ្នំពេញ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូប ពីបទរំលោភលើសេចក្តីទុកចិត្តដោយអភិបាល និង បទក្លែងបន្លំ ប្រព្រឹត្តកាលពីឆ្នាំ ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១ លានដុល្លារអាមេរិក។
ជនសង្ស័យទាំង ៦ នាក់ខាងលើ មាន ៥ នាក់ជាបុគ្គលិកធនាគារអេស៊ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួននៅសាខាធនាគារក្រុងបាត់ដំបង និង ម្នាក់ទៀតដែលជាប្រធានសាខា ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ រួមមាន ១.ឈ្មោះ ស៊ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ២.ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ, ៣.ឈ្មោះ ឈឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៤.ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ, ៥.ឈ្មោះ ញឹក សារ៉ន អាយុប្រុស អាយុ៣៦ឆ្នាំ, ៦.ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង។
ជនសង្ស័យទាំង ៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង សាកសួរនៅថ្ងៃទី២៦ និង ២៧ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការចោទប្រកាន់ពីបទក្លែងបន្លំ និង បទរំលោភលើសេចក្ដីទុកចិត្តពិសេសដោយអភិបាល តាមមាត្រា៣៩៣ មាត្រា៦៩៦ និង មាត្រា៦៩៧ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមទើបតែសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទទាំង៦នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ននាថ្ងៃនេះ។
ពាក់ព័ន្ធករណីនេះផងដែរ បើតាមករផ្ដល់ព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ ២០១៦ ពួកមន្ត្រីធនាគារអេស៊ីលីដាសាខាខេត្តបាត់ដំបង ទាំង ៦នាក់ បានឃុបឃិតគ្នាក្លែងបន្លំឯកសារជាទម្រង់អតិថិជនខ្ចីចងការប្រាក់ ប៉ុន្តែគ្មានមនុស្សពិតប្រាកដឡើយ ដោយសរុបមានឯកសារក្លែងបន្លំនេះរហូតដល់ទៅ ១២ ឯកសារ និង ដកប្រាក់អស់ចំនួន ១៧០ ០០០០ ដុល្លារអាមេរិក ចែកគ្នាចាយលេង។
ក្រោយមកមានការផ្លាស់ប្ដូរតួនាទីថ្នាក់ដឹកនាំសាខាធនាគារខេត្ត ទើបបែកការពីករណីក្លែងបន្លំឯកសារ និង ដកប្រាក់ ទើបធនាគារអេស៊ីលីដាធំនៅភ្នំពេញ បញ្ជូនក្រុមអ្នកធើ្វអធិការកិច្ចទៅខេត្តបាត់ដំបង រកឃើញពីភាពមិនប្រក្រតីនេះ ហើយប្ដឹងទៅក្រសួងមហាផ្ទៃចាត់ការតែម្ដង៕
Loading...
0 comments:
Post a Comment