![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtKXq2KmN0Xfb6zsuvkbjsUAZZsRJhVXeJXzsgPGaNOkQ8SeBIGBzNctpPjzKLiWvGT6gR-EG9bf81YTNN1OD4yuRskdkOcM7yL0YhjiCSnCYeYSDZ_a1vg_rPXRiI23AAr-rhcTqIiM/s1600/3.jpg)
ក្រោយពីបេក្ខភាព The Voice Kids Cambodia ប្អូនស្រី អ៊ុក សុវណ្ណារី មិនត្រូវបានគ្រូបង្វឹក សុគន្ធ នីសា ជ្រើសរើសយកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ធ្វើអោយទស្សនិកជនមួយចំនួនធំសម្ដែងការមិនពេញចិត្ត និងមានការរិះគន់ជាបន្ដបន្ទាប់ ដោយសារពួកគេលើកឡើងថា ប្អូនស្រី អ៊ុក សុវណ្ណារី មានសម្លេងពិរោះណាស់ ហើយអាចច្រៀងបានល្អគ្រប់វិញ្ញាសាមានទាំងសម័យ បុរាណ និងជាភាសាអង់គ្លេស ។
ការទម្លាក់ប្អូនស្រី អ៊ុក សុវណ្ណារី ធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងចោទសួរទៅគ្រូបង្វឹក សុគន្ធ នីសា ថា តើប្អូនស្រី អ៊ុក សុវណ្ណារី មានចំណុចអន់ត្រង់ណាមានជាមិនជ្រើសយកគាត់ ???
ទន្ទឹមហ្នឹងនេះដែរ នាយ ពាក់មី តារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានសម្ដែងក្ដីខកចិត្តផងដែរចំពោះលទ្ធផលមួយនេះ ។
លោកបានសរសេរបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ចប់បាត់ អាយដលខ្ញុំធ្លាក់ហើយ សូមចូលរួមសោកស្តាយផងប្អូនស្រី អ៊ុក សុវណ្ណារី សំលេងប្អូនពិរោះណាស់ មិនងាយមានក្មេងណាសំលេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូបន្តរទៀតណា បងគាំទ្រ»
0 comments:
Post a Comment