![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqO3hU70TvyY4epISt5Z1bu7olYmS3vyN0GPULGs8nQViS9vMAdpcTlwsMHd8Ohtv9gliqpCl0F1k2X-mZUZMUtzsugDgMFg2797rr9THxwS7wV48dnQBCw9elnGszJWtleMMpgyCNIbY/s640/1.jpg)
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់កើតរឿងជម្លោះរវាងប្តីប្រពន្ធតែបន្តិចបន្ទួចសោះ បានដាច់ចិត្តយកខ្សែនីឡុងចង.កធ្វើអត្តឃាតចោលប្រពន្ធកូន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
ជនរងគ្រោះឈ្មោះ ម៉ក វ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ឌិន សាម៉ន អាយុ៥០ឆ្នាំ និងកូនស្រី១ រស់នៅក្នុងភូមិ-កើតហេតុខាងលើ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizYrFitDXscjycfAgDLwMSHVvB4caDjD_A043r2n9RUjtkIBa88Fx1YcdgcjLLh1PQyoEU8CN87njvgNYMd1zhDkPd6vahNot7e6PJh5SGbtR2Btt0etxKDw7rbjpUB01F7zlPzPzTKsQ/s640/2.jpg)
យោងតាមសម្តីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុម៉ោងជាង១យប់ ថ្ងៃទី៤ ឧសភា ក្នុងភូមិមានទឹកភ្លៀងធ្លាក់មួយមេយ៉ាងធំ ក្រោយពីទឹកភ្លៀងរាំងទៅវិញ គេក៏ឮសម្លេង២នាក់ប្តីប្រពន្ធនេះឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ករៀងៗខ្លួនពីរឿងទឹកលិចទីកន្លែងចិញ្ចឹមកូនទា ហើយប្រពន្ធក៏ដើរចេញទៅជ្រកផ្ទះអ្នកជិត ព្រោះខ្លាចប្តីប្រើហិង្សា ។
ក្រោយពីឈ្លោះគ្នាអស់ជិត២ម៉ោងក៏ស្ងាត់មាត់ប្តី ឯប្រពន្ធចូលទៅផ្ទះវិញ ស្រាប់តែឮសម្លេងយំស្រែកយ៉ាងខ្លាំងធ្វើឱ្យអ្នកជិតខាងស្មានថាប្តីវាយ ក៏នាំគ្នីគ្នារត់ទៅជួយ ស្រាប់តែឃើញបុរសជាប្តីចង.កស្លាប់បាត់ទៅហើយ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6H2kpbglbITyMW765T45ngBOww6O3XKIwqHjv2rzQ-P4kgQXx1ibF7GaSBGKGREeNknniM2myjLCig22sIM4_kJ6gE3oTJnMmdYJJ-43wPN0Dm0Uw3KzrB2b1ihdKIGpye1F2ivol2ds/s640/3.jpg)
ប៉ូលិសស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា បន្ទាប់ពីទទួលនូវព័ត៌មានរួចសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញបុរសរូបនេះបានយកខ្សែដែលគេចងសត្វគោមកចង.កធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្នុងថ្ងៃកើតហេតុដដែល៕
0 comments:
Post a Comment