
កាសែតក្នុងស្រុកមួយ របស់ប្រទេសថៃ បានចុះផ្សាយនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ នេះថា ប្រជាពលរដ្ឋថៃរាប់រយនាក់ បាននាំគ្នាផ្អើលឈូឆរ ទៅធ្វើពិធីបួងសួង ព្រះនាងនាគ ហើយស្របពេលនោះ ក៏មានបាតុភូតព្រះអាទិត្យ បញ្ចេញរស្មីជារង្វង់មូល ចំពីលើក្បាលព្រះនាងនាគតែម្ដង ។
ក្នុងពិធីបួងសួងនោះ ក៏មានពិធីរាំបើកឆាកដោយលោកគ្រូ ឥសី តាពុធខុន ឬ ឈ្មោះ ប្រ៊ីឆា ចិត្តបុរិសុទ្ធ ព្រមទាំងមានវត្តមាន របស់ក្រុមព្រះសង្ឃ ព្រះចៅអធិការវត្ត តាមបណ្ដាខេត្តនានាចូលរួមថែមទៀតផង ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ពិធីបួងសួងខាងលើ គឺបានរៀបចំនៅអាស្រម ឥសីលេខ ៥៣/៤ ឃុំផូតែង ស្រុកបាងផៃ ខេត្តអយុទ្យា ។ ពិធីបែបសាសនា នេះទៀតសោត ត្រូវបានរៀបចំឡើង ដើម្បីរំឭកគុណដល់នាគរាជក្បាល៣ ដែលមានឬទ្ធីបារមីខ្លាំងពូកែ ជួយការពារមនុស្សលោក ហើយស្របពេលដែល មនុស្សជាច្រើនកំពុងមាន វត្តមាននៅក្នុងពិធីខាងលើ ស្រាប់តែព្រះអាទិត្យ បានបញ្ចេញរស្មីជារង្វង់មូល ដោយអាកាសធាតុដែលក្ដៅ ស្រាប់តែប្រែជាត្រជាក់ និងមានខ្យល់បក់ ធ្វើឱ្យមនុស្សជាច្រើន កាន់តែជឿស៊ុបលើបារមី របស់ព្រះនាងនាគ ។

ប្រភពព័ត៌មានដដែល បានឱ្យដឹងលម្អិតទៀតថា នៅក្នុពិធីនោះ គេឃើញមានរូបសំណាក់នាគរាជ ចំនួន៩អង្គ ហើយក្នុងនោះ មានមួយអង្គក្បាល៣ ដែលជានាគរាជមានបារមី ខ្លាំងជាងគេបំផុត ព្រមទាំងបានចូលរួម ជួយការពារក្នុងព្រះពុទ្ធសាសនា ទៀតផង ។

យោងតាមការរៀបរាប់ បញ្ជាក់របស់លោក ប្រ៊ីឆា ចិត្តបុរិសុទ្ធ បានឱ្យដឹងថា ពីធីបួងសួងដល់ព្រះនាងនាគនេះ គឺដើម្បីរំឭកគុណ ព្រះអង្គតែងតែជួយការពារ ថែរក្សាដល់ពួកយើងទាំងអស់គ្នា ។ លោកបន្តថា ពិធីខាងលើ ពិតជាសក្ដិសិទ្ធខ្លាំងណាស់ ដូចនេះទើបប្រជាជនថៃជាច្រើន តែងតែមកធ្វើពិធី ដោយម្នាក់ៗ បានពាំនាំគ្រឿងដង្វាយផ្សេងៗ ដើម្បីគោរពបូជា ៕
សហការី KBN
ប្រភព៖ khaosod






ប្រភព៖ first-news.asia
0 comments:
Post a Comment