Wednesday, October 4, 2017

សត្វចម្លែកទាំង ១២ ប្រភេទដែលយើងមិនធ្លាប់ឃើញ......



នៅលើភពផែនដីយើងនេះ គឺពោរពេញទៅដោយភាពភ្ញាក់ផ្អើលជាច្រើន ដែលមនុស្សយើងនឹកស្មានមិនដល់ឡើយ។ ជាក់ស្តែង អ្នកក៏ប្រហែលជាមិនដឹងថា មានសត្វចម្លែកៗ ដ៏កម្រមាន ជាច្រើនប្រភេទ រស់រានមានជីវិតលើភពផែនដីយើងនេះដែរ។

ចង់ដឹងថាតើ សត្វទាំងនោះធ្វើឲ្យអ្នកប្លែកភ្នែក យ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ទន្សាយ Ili Pika

សត្វដ៏គួរឲ្យស្រលាញ់ និងកម្រមួយនេះ ត្រូវបានគេច្រើនហៅថា “ទន្សាយវេទមន្ត” ផងដែរ។ សត្វនេះ ត្រូវបានគេប្រទះរកឃើញលើកដំបូង នៅឯភ្នំធៀនសាន របស់ប្រទេសចិន។



២. កង្កែប Pinocchio

សត្វដ៏ចម្លែកមួយនេះ ក៏ត្រូវបានគេហៅវាថាជា “កង្កែបដើមឈើ ច្រមុះស្រួច” ផងដែរ។ នៅពេលដែលអាឈ្មោល វាព្យាយាមចង់ទាក់ទាញកង្កែបញី វានឹងពន្លូតច្រមុះរបស់វា បះឡើងទៅលើ។



៣. ស្វាច្រមុះខើច

សត្វដែលជាពូជស្វា ដ៏កម្រមានមួយនេះ ត្រូវបានគេប្រទះរកឃើញ កាលពីឆ្នាំ ២០១០ នៅតំបន់ភាគខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា)។ ដោយសារតែវាមានច្រមុះបែបនេះ វាតែងតែឧស្សាហ៍កណ្តាស់ នៅពេលមានភ្លៀងម្តងៗ។



៤. ត្រីមានដៃ ពណ៌ផ្កាឈូក

កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកវិទ្យាសាស្រ្ត បានរកឃើញត្រីពូជត្រីដែលមាន ព្រុយដូចជាដៃ ចំនួន ១៤ ប្រភេទ។ ហើយក្នុងចំណោមនោះ ៩ ប្រភេទ កំពុងតែទទួលរងហានិភ័យ ការផុតពូជផងដែរ។



៥. ប្រចៀវពណ៌ស Honduran

សត្វដែលមានពណ៌ស គួរឲ្យស្រលាញ់ទាំងនេះ រស់នៅក្នុងតំបន់អាមេរិកកណ្តាល ក្នុងស្លឹករបស់ដើម Heliconia និងស៊ីផ្លែឈើជាអាហារ។ ជាពិសេស វាអាចលូតលាស់ប្រវែងខ្លួន មិនលើសពី ៤.៧ សង់ទីម៉ែត្រឡើយ។



៦. មឹក Grimpoteuthis (ឬ aka Dumbo Octopus)

សត្វដ៏ចម្លែក ដែលរស់នៅក្នុងបាតសមុទ្រដ៏ជ្រៅនេះ ត្រូវបានគេហៅវាថា Dumbo ក៏ដោយសារតែ វាមានភ្នាសពីរ ស្រដៀងទៅនឹងត្រចៀករបស់សត្វដំរីក្នុងគំនូរជីវចលឈ្មោះ Dumbo នោះឯង។



៧. សត្វ Salp

ពពួកសត្វទាំងនេះចិញ្ចឹមខ្លួនវាដោយឧស្ម័ន CO2 នៅក្នុងទឹក សាយភាយពេញរាងកាយថ្លាឆ្វង់របស់វា។ ជាក់ស្តែងយើងគួរតែអរគុណសត្វទាំងនេះ ពីព្រោះពួកវាជួយកាត់បន្ថយកម្រិតកាបូន ក្នុងទឹកនិងខ្យល់ ដល់មនុស្សបានទៀតផង។



៨. កណ្តូបភ្នែកពណ៌ផ្កាឈូក Caedicia

សត្វកណ្តូបដ៏ចម្លែកមួយនេះ មានភាពទាក់ទាញខ្លាំង ដោយសារតែភ្នែកពណ៌ផ្កាឈូករបស់វា។ សត្វនេះ រស់នៅតាមជួរភ្នំ Muller Range ក្នុងតំបន់ខ្ពង់រាបប៉ាស៊ីហ្វិក។



៩. ក្តាម Cherax Pulcher

ក្តាមដ៏ចម្លែក និងមានពណ៌ស្រស់ស្អាតនេះ ត្រូវបានគេប្រទះរកឃើញនៅឯប្រទេស ឥណ្ឌូនេស៊ី កាលពីឆ្នាំមុននេះឯង។



១០. អណ្តើកស្នូកទន់ របស់ប្រទេសចិន

អណ្តើកដែលមានរាងតូចៗទាំងនេះ ប្រើកដ៏វែង និងច្រមុះដូចជាបំពង់របស់វា ដកដង្ហើមនៅក្នុងទឹក។



១១. ប្រចៀវច្រមុះបំពង់ Nendo


ប្រចៀវដ៏គួរឲ្យស្រលាញ់នេះ មានភ្នែកស្លូត និងច្រមុះដូចជាបំពង់ និងត្រូវបានគេរកឃើញកាលពីឆ្នាំ ២០០៩ ក្នុងព្រៃរបស់ប្រទេស Papua New Guinea ។ គេបានហៅវាថាជា “ប្រចៀវ Yoda” ទៀតផង ដោយសារតែ វាមើលទៅស្រដៀងនឹងតួ Jedi Master ក្នុងខ្សែភាពយន្តរឿង Star Wars ។



១២. ដូហ្វីន ក្នុងទន្លេ Amazon

ដូហ្វីននេះ ត្រូវបានគេហៅវាថាជា ដូហ្វីនពណ៌ផ្កាឈូក។ ជាក់ស្តែង ប្រសិនបើនៅតូចពួកវា មានពណ៌ប្រផេះធម្មតា ប៉ុន្តែវានឹងប្រែជាពណ៌ផ្កាឈូក នៅពេលវាចាស់ទៅៗ។ មួយវិញទៀត ពូជដូហ្វីននេះ មិនរួសរាយ និងមិនងាយហ្វឹកហាត់ ដូចជាដូហ្វីនពូជដទៃទៀតទេ៕









ប្រភព៖​ khmer5
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.