អ៊ុញនោះ!!! កញ្ញា វ៉ាន់ នីឡា ចង់អីក៏ចង់យ៉ាងនេះដល់ថ្នាក់នឹងហ្មង (ចង់បញ្ចប់ពាក្យចចាមអារាម)
ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញ ភី សុគន្ធី គឺ លោកផន រង្សី មានវ័យ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ២០១៦ ដែលមានអាយុកាលជិត២ឆ្នាំហើយ ។ ប៉ុន្តែចំណងស្នេហ៍វ័យក្មេង ដែលបានលើកជំនួនពាក់កណ្តាលអាពាហ៍ពិពាហ៍នេះ ក៏រងនូវព័ត៌មានស្តីពីភាពរង្គោះរង្គើខ្លាំងផងដែរ ដែលមានទាំងពាក្យចចេកចចូចថា ដើរដល់ផ្លូវបំបែក។
ប៉ុន្តែក្រោមហេតុផងថា មកពីរូបនាងនឹងគូណ្តឹង មិនមានពេលជួបផ្ទាល់ច្រើន ទើបកើតមានព័ត៌មានចឹងលេចឡើង ។កញ្ញា វ៉ាន់ នីឡា កូនស្រីសំណព្វចិត្តរបស់ លោកតា វ៉ិចទ័រ ក៏បានពន្យល់ថា « ដោយសារតែរវល់ជាមួយនឹងការងាររៀងៗខ្លួន ប៉ុន្តែខ្ញុំតែងតែឆាត ឬទូរស័ព្ទទៅសួរសុខទុកគ្នារហូតមិនដែលដាច់ទេ»។
តារាកំប្លែងរូបនេះបានឲ្យដឹងដែរថា «ឪពុករបស់ខ្ញុំចង់ទុកពេលបន្តិចទៀត មិនទាន់ចង់ឲ្យពួកខ្ញុំរៀបការឆាប់ទេ ដើម្បីឲ្យខ្ញុំនិងគូដណ្តឹង បានបន្តស្វែងយល់ចិត្តគ្នាកាន់តែខ្លាំង និងទុកឱកាសឲ្យបានច្រើន ដើម្បីឲ្យកូនៗ រកលុយផ្ទាល់ខ្លួនផងដែរ »។ បើទោះជា អ្នកកំប្លែងវ័យក្មេងរូបនេះ លើកឡើងនូវហេតុផលឪពុកយ៉ាងដូច្នេះក្តី ប៉ុន្តែនាង វ៉ាន់ នីឡា ក៏បញ្ជាក់ថា «ខ្ញុំចង់រៀបការឆាប់ៗដែរ បើអាចចុងឆ្នាំក្រោយនេះ ព្រោះតែមិនចង់ឲ្យមានពាក្យលេចលឺ មិនល្អបន្តទៀត»៕
Loading...
0 comments:
Post a Comment