![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnTQ3U1gngfxgBkYi-gHauYmseR6pYnHOq1bt91RtWjOSLSe34yBIOXDLD_uoflf4QSJbRIWetmFDwScneEpKYvqqEuPxxzWlEoSVxMoGG1aJiQXtBkYQdcKBJ0zEKjpmz2zNEi2fC-7kF/s640/3d1d10dcf3e785f8a03d0b24a3be8d75.jpg)
តាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរតាំងពីបរមបុរាណមក ការរើសថ្ងៃខែសង់ផ្ទះគឺជារឿងដ៏សំខាន់បំផុតមិនគួរធ្វេសប្រហែស។ ដូនតាខ្មែរតែងជឿថាការសាងសង់ផ្ទះមិនត្រូវពេលវេលាក្បួនតម្រានឹងនាំមកនូវឧបទ្រុបចង្រៃ ខ្មោចព្រាយបិសាច តាមយាយីរស់នៅមិនបានសុខឡើយ។ ដូចនេះតើខែណាខ្លះមិនគួរសង់ផ្ទះ?
ខែជេស្ឋ (ចន្លោះពីថ្ងៃទី ២៦ខែឧសភា ដល់ថ្ងៃទី២៣ខែមិថុនា) ដូនតាខ្មែរជឿថា ខែនេះមិនគួរសង់ផ្ទះឡើយ ព្រោះបើសង់ខែនេះមានខ្មោចព្រាយបិសាចនឹងលាក់ខ្លួនតាមយាយីក្នុងគ្រឹះផ្ទះ។ ចាស់បុរាណជឿថា ខែជេស្ឋសង់ផ្ទះគឺគ្រឹះអន្តរាយ មាសប្រាក់ខ្ចាត់ខ្ចាយ អាត្មាក្សិណក្ស័យ។
ខែអាសាឍ (ចន្លោះពីថ្ងៃទី២៤ខែមិថុនា ដល់ថ្ងៃទី២៣ខែកក្កដា) ខែនេះចាស់បុរាណជឿថា ពេលធ្វើផ្ទះនាំឱ្យគ្រឹះផ្ទះឥតជ័យ ទ្រព្យធនដែលរកបាននឹងវិនាសក្សិណក្ស័យហិនហោច រស់នៅគ្មានក្ដីសុខឡើយ។ ដូចនេះតាមជំនឿពីបុរាណខ្មែរ តែងហាមមិនឱ្យសង់ផ្ទះក្នុងខែនេះដាច់ខាត។
ខែអស្សុជ (ចន្លោះពីថ្ងៃទី២១ខែកញ្ញា ដល់ថ្ងៃទី១៩ខែតុលា) តាមទំនាយពីបុរាណ ខែនេះប្រសិនបើសង់ផ្ទះរួច ពេលរស់នៅគ្រួសារនោះប្រាកដជាគ្មានសេចក្ដីសុខឡើយ មានតែជម្លោះប្ដីប្រពន្ធ កូនៗរស់នៅមិនមានសុភមង្គល មានតែរឿងក្ដៅក្រហាយហើយអាចឈានទៅរកការបែកបាក់គ្រួសារ។
ខែមាឃ (ចន្លោះពីថ្ងៃទី២៨មករា ដល់ថ្ងៃទី២៥ខែកុម្ភៈ) ខែនេះដូនតាខ្មែរតែងហាមប្រាមកុំអោយកូនចៅ សង់ផ្ទះដាច់ខាត។ សង់ផ្ទះខែនេះ គ្រឹះពុំជា អាចមានគ្រោះចង្រៃមហិមា រស់នៅពុំសុខជា អាចមានភ្លើងឆេះផ្ទះ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvfYfK7h18s1R3Gx32sSdcuSSHi65erZxu5Fo4jp9kY3xEg6zgPqJIH2u9YTloeNNTC2dvf-KF0KQbSDX-wn7Hs5NxyiM2Z9BqXb2KGBDoT2qfhlwL5m8NQzdu1Ypy-ewJgabKBWT98OR/s640/12.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHXn1mgvRUmigf3MClNjsxbvak6Mzn0KIAJkDvEtmqcVstC7Snav6GgMePGUbr0pxSUxv6Z7Gy_qnRqsoDUDv8VphuianAazZA14T7K5AByCt9FyPTQJgHnzlwPhvNbeMn6AaA5YFnh999/s640/images.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibX8uqgm2aQAkNLd5gK17U7NLsBU3Xg4qT3is5NrzGlW5hO8WVOea4A8xGUshCd3ma44Ut_b0K58UxTaSI-3DZSVj4fHPzJC56zZHNJ29GWwB0fmhIFJW-4ZyBioo0fnmBhbkzDQX0VoNE/s640/3d1d10dcf3e785f8a03d0b24a3be8d75.jpg)
ប្រភព៖ សៀវភៅទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ
0 comments:
Post a Comment