គ្រាន់តែលឺចង់ទៅរៀនដល់ហើយ!!!! ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ ផ្ដល់អាហារូបករណ៍ជិត៣០០កន្លែងដល់យុវជនកម្ពុជា
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន បានផ្ដល់អាហារូបករណ៍ចំនួន ២៦០កន្លែងដល់សិស្ស-និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំប្រមាណ ៣៨នៅក្នុងព្រះរាជាណាចក្រថៃ។ អាហារូបករណ៍នេះ គឺសម្រាប់សិស្ស-គ្រូ នៃវិទ្យាល័យកំពង់ឈើទាល សិស្សនៅខេត្តមណ្ឌលគីរី រតនគីរី និស្សិតកំពុងសិក្សានៅប្រទេសថៃ និងសម្រាប់បេក្ខជនទូទៅ។
ការផ្ដល់អាហារូបករណ៍នេះ គឺមានគ្រប់កម្រិតសិក្សារួមមាន៖ ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង អាហារូបករណ៍សម្រាប់សិស្ស-គ្រូ នៃវិទ្យាល័យកំពង់ឈើទាល សិស្សនៅខេត្តមណ្ឌលគីរី និងរតនគីរី។
ដូច្នេះដើម្បីកាន់តែច្បាស់សូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖
ប្រភព ៖Sabay
Loading...
0 comments:
Post a Comment