Thursday, January 18, 2018

ស្គាល់គ្នាបាន១ថ្ងៃ មិនគួរប្រុសព្រានប្លន់យកព្រហ្មចារី រួចចង់ដោះដៃចោល



ភ្នំពេញ ៖ យុវជនម្នាក់ហាក់ដូចជាមានអារម្មណ៍ភ្លើតភ្លើនជ្រុល ខណៈទើបតែស្គាល់នារីក្រមុំវ័យក្មេងម្នាក់បានមួយថ្ងៃ សោះមិនគួរណាចិត្តអប្រិយប្រល័យព្រហ្មចារីនាង បានសម្រេចហើយលើកខោស្លៀករត់គេចខ្លួន តែមានអីត្រូវនារីរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋ និងប្រជាការពារភូមិចាប់ឃាត់ប្រគល់ឲ្យនគរបាលទាល់តែបាន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃនេះ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨នៅដីឡូត៍ទំនេរមួយកន្លែង តាមបណ្តោយផ្លូវលេខ១០០៧ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។







យុវជនល្មោភកាម ឈ្មោះ លន់ លីស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ន ដ វ អាយុ១៨ឆ្នាំ មុខរបរ កម្មការិនី ផ្នែកបោកអ៊ុតរបស់ក្រុមហ៊ុនឯកជនមួយ នៅក្នុងខណ្ឌសែនសុខ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងនាងជាអ្នករួមការងារពីមុនមកហើយ មួយរយៈក្រោយនេះជនសង្ស័យ បានឈប់ធ្វើការជាមួយនាងទៅធ្វើការនៅកន្លែងផ្សេង ដូច្នេះរវាងនឹងជនសង្ស័យគ្រាន់តែជាមនុស្សស្គាល់គ្នា ក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នាប៉ុណ្ណោះហើយ ការទំនាក់ទំនងរវាងគ្នានឹងគ្នា ក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ។ លុះមកដល់ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានមកជួបនាងនៅកន្លែងធ្វើការ រួចសុំលេខទូរស័ព្ទហើយដោយ នឹកឃើញ ថារាប់អានគ្នាជាធម្មតានាងក៏យល់ព្រមឲ្យលេខទូរស័ព្ទរបស់នាងទៅជនសង្ស័យ។ លុះស្អែកឡើងនា រសៀលថ្ងៃទី១៧ ខែមករា ជនសង្ស័យ បានទូរស័ព្ទ ឲ្យនាងមកជួប នៅចំណុចកើតហេតុខាងលើជាកន្លែងស្ងាត់ដោយប្រាប់ថាមានការសំខាន់ត្រូវនិយាយគ្នាបន្តិច។ពេលនោះ នាងខំតែជឿក៏ទៅជួបតាមការណាត់ ហើយពេលទៅដល់ បែរជាបុរសខាងលើចាប់ឱបថើប ច្របាច់ សព្វរាងកាយរបស់នាងហើយចាប់ផ្តួលរំលោភសេពសន្ថវៈ ទោះបីនាងខំរើបម្រាស់ និងស្រែកឲ្យគេជួយយ៉ាងណាក៏គ្មានអ្នកណាឮ ទៅជួយនាងបានឡើយ។ ទីបំផុតនាងក្លាយជាចំណីតណ្ហារបស់ព្រានរំលោភប្លន់យកព្រហ្មចារីទាល់តែបាន។


នារីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីចាប់រំលោភនាងបានសម្រេច ប្រុសព្រានឃ្លានតណ្ហារូបនេះបានលើកខោស្លៀកវិញរួចងើបរត់ចេញទាំងប្រញាប់ប្រញាល់ ធ្វើឲ្យនាងរងនូវក្តីឈឺចាប់ស្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាននេះសោះ ក៏សម្រេចចិត្តស្រែកឲ្យគេឯងជួយផ្អើលពលរដ្ឋក្បែរខាងនិង ប្រជាការពារ ជួយដេញចាប់ឃាត់ខ្លួនប្រុសព្រានភ្លាមៗ ។
តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជាបានល្បួងលួងលោម នារីរងគ្រោះទៅជួបនៅកន្លែងកើតហេតុប្រាកដមែន។ ពេលនោះដោយទ្រាំនិងសម្រស់នាងលែងបានក៏ចាប់អោបថើបដោយក្តីស្រលាញ់យ៉ាងញក់ញីរហូតទប់អារម្មណ៍និងទប់តណ្ហាលែងបានក៏សម្រេចចិត្តចាប់នាងរំលោភបានសម្រេចពិតប្រាកដមែន ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម សមត្ថកិច្ចបាន នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តទៅតាមនីតិវិធី ៕
Continue Reading →
Loading...

ROLLS-ROYCE​ ​ដែលមានតំម្លៃ ប្រមាណ​ ​១៣​ ​លាន​ដុល្លារ​ ​មានតែមួយគ្រឿងគត់[មានវីដេអូ]

Rolls-Royce​ ​ដែលមានតំម្លៃ ប្រមាណ​ ​១៣​ ​លាន​ដុល្លារ​ ​ បានផលិតនៅឆ្នំា២០១៣ ហើយមានតែមួយគ្រឿងតែប៉ុណ្ណោះ។

Rolls- Royee ​ម៉ាស៊ីន​ ​Phantom VII​ ​ស៊ីឡាំង​ ​១២​ ​ចំណុះ​ ​៦,៧៥​ ​លីត្រ​ ​ហើយ​ម៉ូដែល​ពិសេស​នេះ​គឺ​ផលិត​យ៉ាង​លក្ខណះសម្រិតសម្រាំង​ផ្នែកខាងក្នុងបំពាក់ដោយ​បរិក្ខារទំនើបរួមផ្សំជាបច្ចេកវិទ្យា​សម័យថ្មី៕

















Continue Reading →
Loading...

UPDATE! ពេលនេះ កូនកំលោះសម្រេច​មិន​យក​កូនក្រមុំ ដែល​គេ​បន្លំ​ផ្សំ​ដំណេក ប៉ន្តែទារ​បណ្ណាការមកវិញទំាង



ខេត្តព្រៃវែង ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៨​នេះ រឿងរ៉ាវ​បន្លំ​ខ្លួន​ជា​កូនកំលោះ លប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ ពេល​នេះ ធ្វើ​ឱ្យ​សាមីខ្លួន​ជា​កូនកំលោះ​សម្រេច​រំសាយ​មង្គលការ រួច​វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី ចំនួន​១,៤០០​ដុល្លារ​មក​វិញ ។
ហេតុការណ៍​ដ៏​គួរ​ឱ្យ​ដ៏​គួរ​ឱ្យ​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​រៀប​មង្គលការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។
ទោះជា​យ៉ា​នេះ​ក្តី​ក្រុម​គ្រួសារ​ខាង​ស្រី បាន​អះអាង​ថា គ្មាន​លុយ​ទេ ព្រោះ​ចាត់ចែង​ពិធី​មង្គលការ​អស់ហើយ ទើប​ធ្វើ​ឱ្យ​រឿង​មួយ​នេះ​កំពុង​កើត​មានការ​ចម្រូងចម្រាស​យ៉ាង​ខ្លាំង បើ​ទោះជា​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​ធ្វើការ​សម្របសម្រួល​យ៉ាងណា​ក៏​ដោយ ។
ក្រោយ​ផ្ទុះ​ឡើង​នូវ​រឿងអាស្រូវ​ខាងលើ​នេះ យុវជន​ជា​កូនកំលោះ មានឈ្មោះ​សឹម បញ្ញា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង បាន​បដិសេធ​ថា មិន​ទទួល​នារី​រង​គ្រោះជា​កូនក្រមុំ​នោះ​ទេ ដោយ​គ្រួសារ​ខាង​ប្រុស​ក៏​មិន​អនុញ្ញាត​ឱ្យ​កូនកំលោះ​ទទួលស្គាល់​នារី​រង​គ្រោះជា​ប្រពន្ធ​ដែរ មិនតែប៉ុណ្ណោះ បាន​ទាមទារ​សំណង​ថ្លៃ​បណ្ណាការ​ចំនួន​១,៤០០​ដុល្លារ ទៀត​ផង ។
លោក ពៅ ជីវី ស្នងការ​រង​នគរបាល​ខេត្តព្រៃវែង បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា គេ​បាន​លួច​ស្រឡាញ់​នារី​ជា​កូនក្រមុំ​នោះ​យូរ​មក​ហើយ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​គេ​ក្រីក្រ​ពេក មិន​ហ៊ាន​ចូល​ស្តីដណ្តឹង​នាង​នោះ​ទេ ។ នៅ​ថ្ងៃ​នារី​រង​គ្រោះ​ចូល​រោងការ គេ​បាន​លួច​មើល​នាង និង​បុរស​ជា​កូនកំលោះ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ ព្រោះ​ផ្ទះ​របស់​គេ​នៅ​ក្បែរ​ផ្ទះ​កូនក្រមុំ ។ លុះ​ពេល​ឃើញ​នារី​រង​គ្រោះជា​កូនក្រមុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង ចំណែក​កូនកំលោះ​នៅ​បន្ត​ផឹកស៊ី​ជាមួយ​បងប្អូន​សាច់ញាតិ​នៅ​ក្រោម​រោងការ​ក្បែរ​ផ្ទះ ឃើញ​ឱកាសល្អ រូបគេ​ក៏​បន្លំ​ខ្លួន​ជា​កូនកំលោះ ចូល​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ​រហូត​ដល់​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង ហើយ​បន្ត​ដេក​លង់លក់​ជាមួយ​នារី​រង​គ្រោះ​រហូត​ទៀប​ភ្លឺ ទើប​ស្ត្រី​រង​គ្រោះ​ដឹង ហើយ​ស្រែកហៅ​ឪពុក​ម្តាយ​ស្ទុះ​មក​ចាប់​គេ​ក្នុង​បន្ទប់​តែ​ម្តង ។
ចំណែកឯ​លោក សៅ ចាន់​ថា អធិការ​ស្រុក​កញ្ជ្រៀច បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ មក​រា ២០១៧ ម្សិលមិញ​នេះ​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​២១ ចុះ​ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០១៨ របស់​លោក​ភា ជា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង ដែល​បាន​សម្រេច​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​»​ដោយ​ផ្អែក​លើ​មាត្រា​២៣៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់គុក​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ។
ប្រភព​ពី​មេ​ភូមិ​ឆ្ពឹស អ្នកស្រី លាត ឈា​ត បានអោយ​ដឹង​ថា ក្រោយ​កើតរឿង​រ៉ាវ​ដ៏​អាក្រក់​នេះ ក្រុម​គ្រួសារ​ខាង​កូនកំលោះ បាន​បដិសេធ​នារី​រង​គ្រោះ ជា​កូនប្រសា និង​មិន​អនុញ្ញាត​ឱ្យ​កូនកំលោះ​ដែល​ជា​កូនប្រុស​របស់​ពួក​គេ​ទទួលស្គាល់​នារី​រង​គ្រោះជា​ប្រពន្ធ​ឡើយ មិនតែប៉ុណ្ណោះ​បាន​ទាមទារ​ឱ្យ​ខាង​ឪពុក​ម្តាយ​ស្ត្រី​ជា​កូនក្រមុំ​រង​គ្រោះ សង​ថ្លៃ​បណ្ណាការ​ចំនួន​១,៤០០​ដុល្លារ​ថែម​ទៀត ។
អ្នកស្រី បន្ត​ថា ករណី​នេះ​យើង​មានការ​អាណិតអាសូរ​ចំពោះ​នារី​រង​គ្រោះជា​កូនក្រមុំ និង​ក្រុម​គ្រួសារ​របស់​នាង​ខ្លាំង​ណាស់ ព្រោះ​នេះ​ជា​ក្តី​អាម៉ាស់​មួយ​ដ៏​ធំ ។ ឪពុក​ម្តាយ​ខាង​ប្រុស បាន​នាំ​កូនប្រុស​របស់​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​មិន​និយាយ​ស្តី​អ្វី​បន្ថែម​ឡើយ ក្រៅពី​ទារប្រាក់​បណ្ណាការ​វិញ​ចំនួន​១,៤០០​ដុល្លារ ។
ជុំវិញ​រឿងរ៉ាវ​លួច​ចូល​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ ដែល​ប្រៀប​បាន​ទៅ​នឹង​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ​នោះ នារី​រង​គ្រោះជា​កូនក្រមុំ មានឈ្មោះ ប​.​ស​.​ជ​.​ន អាយុ​១៨​ឆ្នាំ បាន​អះអាង​ថា មិន​ចង់ឱ្យ​រឿងអាស្រូវ​បែប​នេះ​កើតឡើង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច វា​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ ព្រោះ​កូនស្រី​ស្មានថា ជា​ប្តី ទើប​ប្រគល់​ខ្លួនប្រាណ​សម្រាប់​រាត្រី​ទឹកឃ្មុំ​១​យប់​នេះ ។ លុះ​ដឹង​ថា មិនមែន​ក៏​បាន​ស្រែក​ឆោឡោ​ដែល​នេះ​បាន​បញ្ជាក់​ច្បាស់​ថា កូនស្រី​មាន​ភក្តីភាព​នឹង​ប្តី ដែល​ក្រាប​សំពះ​ក្បាល​ដល់​កន្ទេល ដូច្នេះសូម​អង្វរកឱ្យ​ខាង​ប្រុស​ពិចារណា និង​យោគយល់​អនាគត​ប្រពន្ធ​ថ្មីថ្មោងនៅ​ក្មេងខ្ចី​ម្នាក់​នេះ​ផង ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​កំហូច មានឈ្មោះ​ឈឺ​ន ចាន់​សេង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា តាម​ពិត​រូបគេ​បាន​លួច​កួចចិត្ត​ប្រតិព័ទ្ធ​លើ​នារី​រង​គ្រោះជា​យូរ​មក​ហើយ ព្រោះ​រស់នៅ​ជាប់​របង​ផ្ទះ​គ្នា ឃើញ​មុខ​រាល់ថ្ងៃ​យូរ​ទៅ​ក៏​បាក់ចិត្ត​ស្រលាញ់ គ្រាន់តែ​មិន​ហ៊ាន​សារភាព​។ ដឹង​អី​! ស្រី​ថ្លៃ​ត្រូវ​ប្រុស​ថ្មី​ចូល​ស្តីដណ្តឹង និង​ត្រូវ​ឪពុក​ម្តាយ​យល់ព្រម​លើក​ឱ្យ​រៀប​ការ​ប្តី​បាត់ ទើប​ធ្វើ​ឱ្យ​រូបគេ​នឹក​ស្តាយក្រោយ លុះ​មក​ដល់​ថ្ងៃ​សូត្រ​មន្ត​ចូល​រោងការ មានកម្ម​វិធី​ផឹកស៊ី​រាំ​ធុងបាស់ ហើយ​រូបគេ​ក៏​បាន​ទៅ​ឈរ​មើល​គេ​រាំរែក​ដែរ លុះ​ឃើញ​កូនក្រមុំ​ឡើង​ទៅ​ដេក ចំណែក​កូនកំលោះ​នៅ​បន្ត​ផឹកស៊ី​រាំរែក​នៅឡើយ ក៏​បែកគំនិត​ឆ្លៀតឱកាស​បន្លំ​ខ្លួន​ធ្វើ​ជា​កូនកំលោះ លបចូល​ទៅ​ក្នុង​បន្ទប់​សុំ​កូនក្រមុំ​ផ្សំ​ដំណេក​ជាមួយ​នាង​តែ​ម្តង ។ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រលាញ់​ស្រី​ថ្លៃ​លើសលប់ ទើប​ធ្វើ​ឱ្យ​គេ​សម្រុក​យ៉ាង​ខ្លាំង រហូត​ដល់​បាន​សម្រេច​៣​ដង ក្នុង​មួយ​យប់ ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​បាក់កម្លាំង ដេក​លក់​ជ្រុល​រហូត​ទល់​ភ្លឺ ធ្វើ​ឱ្យ​នារី​រង​គ្រោះ ជា​កូនក្រមុំ​ភ្ញាក់ពីដេក​មុន ឃើញ​ថា មិនមែន​ជា​កូនកំលោះ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ក្រុម​គ្រួសារ ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ៕







Continue Reading →
Loading...

Thursday, December 28, 2017

ទីបំផុត អូនព្រមទទួលយកបងហេីយ កំលោះព្រះវិហារ 😁😁😁😁❤️❤️ 41 41 ជូនពរពួកគាត់ 😁


ខំស្កាត់ពីនាយធ្លាក់ដ៏អាយព្រោះតែចង់ជួបស្រីស្រស់ធោមធាយ អីឡូវបានជួបហើយទោះបីជារូបសម្រស់មិនស្អាត ក៏មិនអីដែង សំឋាង់បំផុតបងផុងចិត្តស្រឡាញ់អូនហើយ។ទីបំផុត អូនព្រមទទួលយកបងហេីយ កំលោះព្រះវិហារ 😁😁😁😁❤️❤️ 41 41 ជូនពរពួកគាត់ 😁









Continue Reading →
Loading...

Tuesday, December 19, 2017

ឡូយមែន!!! កម្ពុជានឹង​មាន​រោងចក្រ ​ផលិត​មាស​ លើក​ដំបូង​បំផុត ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះហើយ



មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ បាន​បង្ហើប​ឲ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹង​មាន​រោងចក្រ​ឧស្សាហកម្ម​រ៉ែ​មាស ខ្នាត​មធ្យម សម្រាប់​ផលិត​មាស​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី «​ធនធាន​រ៉ែ​» នា​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​នេះ លោក ប៉េង ណាវុ​ធ អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​ឈាន​មកដល់ នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ រោងចក្រ​ឧស្សាហកម្ម​អាជីវកម្ម រ៉ែ​មាស​ខ្នាត​មធ្យម ចំនួន​១​គ្រោង នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​មាស ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ទីតាំង និង​ឈ្មោះ​ក្រុមហ៊ុន ដែល​នឹង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​មាស​នេះ មិន​ត្រូវ​បាន​បញ្ជាក់​នោះឡើយ​។



​លោក​បន្តថា ចំពោះ​អាជ្ញាប័ណ្ណ អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន​១៧ ក្នុងចំណោម​១០២ អាជ្ញាប័ណ្ណ ក៏បាន​ផ្តល់​ដល់​វិនិយោគិន សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក មាស ធ្យូង​ថ្ម និង​ខ្សាច់​ស៊ី​លីកា ទុនវិនិយោគ សរុប​សម្រាប់​វិស័យ​រ៉ែ​លោហៈ​ទាំងមូល មាន​ចំនួន​ប្រមាណ ៧៣៣ លាន​ដុល្លា​សហរដ្ឋអាមេរិក ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង​១៥០០​នាក់​។​ ​



សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន ស្វែង​រុករក​ធនធាន​រ៉ែ ទាំង​ក្នុង និង​ក្រៅ​ស្រុក ចំនួន​១០២ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ រ៉ែ​លោហៈ​ដែល​រួមមាន រ៉ែ​ដែក មាស ទង់​ដែង និង​បុក​ស៊ីត​ជាដើម​៕












Continue Reading →
Loading...

Thursday, December 7, 2017

"សាលា Rayong" បង្កើតពន្ធនាគារចាស់ រកអាថ៌កំបាំងដែលមិនអាចបញ្ជាក់ថាវា !!!



រឿងនេះកើតឡើងនៅប្រទេសថៃ!!មានអ្នកភូមិនៅតាមុមតាប្រាដ័រខេត្តមឿងរ៉ាយ៉ុងមានពាក្យចចាមអារាមអំពីព្រឹត្តិការណ៍ចម្លែកកើតឡើងនៅវិទ្យាល័យ។ បន្ទាប់ពីក្រុមនិស្សិតនិងវិចិត្រករម្នាក់បានអះអាងថា។ ជួបអាថ៌កំបាំងដែលមិនអាចត្រូវបានបង្ហាញ។ វាកើតឡើងនៅក្នុងទម្រង់សូរស័ព្ទនិងពណ៌ខ្មៅភ្លឺរលោង។ នេះគឺជាពេលដ៏រន្ធត់មួយ។ សត្វជ្រូកតូចនាំដំណឹងនេះទៅមិត្តភក្តិទាំងអស់ដែលបានឃើញ។ អ្នកភូមិបាននិយាយថាសាលារៀននេះបានសាងសង់ពន្ធនាគារចាស់មួយដូច្នេះខ្ញុំមើលឃើញរឿង។ នេះមិនអាចត្រូវបានបង្ហាញឱ្យឃើញទៅមិត្តម្នាក់, ព្យាយាមប្រើការវិនិច្ឆ័យដើម្បីមើលថាតើវិញ្ញាណដែលជាការពិតឬមិន។
លោកឆាវ៉ាតទទួលស្គាល់ថាទីតាំងរបស់សាលា អតីតពន្ធនាគារខេត្ត។ ការផ្លាស់ប្តូរបច្ចុប្បន្នដើម្បីកសាងនៅការទូទាត់ដោយសារតែការកកស្ទះនេះ។ តំបន់នេះត្រូវបានគេបោះបង់ចោល។ នេះនឹងជាការអភិវឌ្ឍនៃវិទ្យាល័យមួយ។ បន្ទាប់ពីពាក្យចចាមអារ៉ាមអាថ៌កំបាំង។ រដ្ឋបាលសាលាបាននិយាយថា។ ពិធីនិងការកសាងឡើង។ ផ្នែកខាងមុខនៃអាគារសិក្សា។ ដើម្បីអបអរសាទរវិបុលភាពនិងបង្កើតសីលធម៌ជាមួយគ្រូបង្រៀនសិស្សនិងបុគ្គលិកសាលារៀន។
Continue Reading →
Loading...

ពេលនេះឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ទប់អារម្មណ៍លែងបានហើយ ពេលដែលបានឃើញទឹកភ្នែកប្អូនស្រីទាំងពីរនាក់នេះ ដោយបានប្រាប់ថា...


កាលពីម្សិលមិញនេះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែលជា១១យប់ទៅហើយ ដែលមានរឿងមួយដែលមិនអាចធ្វើឲ្យឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន ទ្រាំ​បាន ក៏គាត់បានបង្ហោះសារមួយដែលធ្វើឲ្យមនុស្សមួយចំនួនធំដែលកំពុងអានរឿងរ៉ាវដ៏លំបាករបស់ប្អូនស្រីពីរនាក់ដែលឪពុកទើបស្លាប់ ហើយម្តាយបានធ្លាក់ខ្លួនឈឺជាខ្លាំងទៀតនោះ រំភើបហួសពីការស្មានដោយសារតែឧកញ៉ាបានថ្លែងឲ្យដឹងថា៖
បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរសព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ 012600074



ចង់បញ្ជាក់ប្រាប់ថា យុវសិស្សអភ័ព្វទាំងពីររូបខាងលើនេះ មានឈ្មោះថា ដៀបស្រីនិច្ច និងដៀប សុធារី រស់នៅភូមិ ចុងកៅស៊ូ.ឃុំ ស្លក្រាម ស្រុក សៀមរាបហើយ ដៀប ស្រីនិច្ច គឺជាសិស្សរៀនពូកែផងដែរ ។ បើតាម ប្រភពដែលចែកចាយតាមហ្វេសប៊ុក បានប្រាប់ថា ស្រីនិច្ច សព្វថ្ងៃរស់នៅផ្ទះជួលជាមួយម្ដាយមីង ហើយ​រៀន ថ្នាក់ទី១២ A នៃ វិទ្យាល័យ ១០មករា ១៩៧៩ ។





គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ គេឃើញក្នុងហ្វេសប៊ុកបងប្រុសម្នាក់បានបង្ហោះសារ លាយឡំជាមួយរូបថត នៅពេលអានចប់ពិតជាក្តុកក្តួលអារម្មណ៍ជាខ្លាំងចំពោះជីវិតប្អូនស្រីពីរនាក់ដែលចង់ក្លាយជាគ្រូបង្រៀនតែខ្វះលទ្ធភាព ព្រោះឪពុកទើបតែស្លាប់ រីឯម្តាយធ្លាក់ខ្លួនឈឺទៀត ពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ ក្នុងនោះផងដែរបងប្រុសខាងលើដែលមានឈ្មោះថា Lee Sinhourn គាត់បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖




#មើលហើយទប់ទឹកភ្នែកមិនបាន
សមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់និងអាហារូបត្ថម្ភជូនប្អូនពន្លឺ នៅកំពង់ចាមរួចហើយក៏បន្តទៅសៀមរាប ភូមិចុងកៅស៊ូ.ឃុំស្លក្រាម.ស្រុកសៀមរាប ទៀតដើម្បីជួបប្អូនដៀបស្រីនិច្ចដែលជា
សិស្សក្រក្រីរៀនពូកែ។ស្រីនិច្ចរៀនថ្នាក់ទី ១២Aនៃវិទ្យាល័យ១០មករា១៩៧៩ហើយ រស់នៅផ្ទះជួលជាមួយម្តាយមីងសព្វថ្ងៃ។



គ្រួសារស្រីនិច្ចកាលលោកឪពុកនៅជុំនោះទោះបីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក ម្តេចម្តាក៏ស្រីនិច្ចរីករាយរំភើបដែរព្រោះមានឪពុកម្តាយយល់ចិត្តគ្នានិងស្រលាញ់កូន។ ម្តាយលក់ដូរបន្តិចបន្តួចឪពុករត់ម៉ូតូកង់បី
ចំណូលចួនបានចួនអត់ហើយត្រូវចំណាយ ជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី ទាំង២រៀនផង។ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តាយស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀន
បន្តទៀតដែរ។ ម្តាយក៏មានសុខភាពមិនល្អឯឪពុកក៏មានជំងឺបេះដូងតែពួកគាត់តែងតែខំលាក់បាំងកូនៗទាំង២មិនឲ្យដឹងក្រែងកូនកើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើបពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។




ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗដូចគ្នាកូនប្អូនតែងបានលិខិតសរសើររហូតចំណែកកូនបងក៏បានលិខិតសរសើរដែរហើយពេលប្រលងបាក់ឌុបកូនបងក៏បានជាប់និទ្ទេសAទៀតផងនោះ។ ស្នាមញញឹមលាយដោយ ទឹកភ្នែកនៃញើសឈាមដែលឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន។ ពួកគាត់រំភើបរហូតដល់យំផងសប្បាយចិត្តផងឳបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយសជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ ពិភពលោកដ៏ស្រស់ស្អាតបានតែភ្លែតសោះក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុកលាចាកលោកទៅដោយជំងឺបេះដូង។ ព្រឹកមិញឌុប កូនទៅរៀនថ្មីៗហេតុអ្វីថ្ងៃឡើងពុកទៅចោលកូនដោយមិនបានប្រាប់កូនមួយម៉ាត់សោះអ៊ីចឹងពុក?។ កម្មលើកម្មទុក្ខជាន់ទុក្ខទឹកភ្នែកត្រួតទឹកភ្នែក។ ស្រីនិច្ច និងសុធារីនាងជូតទឹកភ្នែកមិនទាន់អស់សំណើមផងក៏ស្រាប់តែម្តាយនាងចាប់ឈឺទៀត។





ប្អូនទាំង២ពិបាកចិត្តរកឈប់រៀនតែពូមីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់ ជួយបានតិចតួចទេធ្វើម៉េច បើយើងអត់ដូចគ្នានោះ។ ពេលក្រុមការងារសមាគមឧត្តមគតិកូនខ្មែរចុះទៅសម្ភាសផ្ទាល់ស្រីនិច្ចយំពេលរំលឹកដល់លោកឪពុកនាង។ ស្រីនិច្ចនិងសុធារីមានតែលើកដៃសំពះ សូមសុំឲ្យបងប្អូនខ្មែរសប្បុរសជនដែលនៅក្នុងនិងក្រៅស្រុកមេត្តាជួយបងប្អូន នាងទាំង២ឲ្យបានរៀនដល់ចប់ផងព្រោះប្អូនស្រីទាំង២ចង់ក្លាយជាគ្រូបង្រៀន។ រាល់ថ្ងៃស្រីនិច្ចមិនមានអ្វីជិះទៅរៀនទេ ពេលខ្លះបានលោកគ្រូអ្នកគ្រូឬមិត្តភក្តិជូនប្អូនមកផ្ទះនិងពេលខ្លះនាងដើរក៏មានដែរ ព្រោះបងស្រីបែកទៅរៀននៅបាត់ដំបង។




ខ្ញុំបាទ និងព្រះសង្ឃគ្រប់ព្រះអង្គចង់យំតាមពេលឃើញទឹកភ្នែកស្រីនិច្ចព្រោះរំភើបនិងអាណិតប្អូនស្រីដែលចង់រៀនតែខ្វះលទ្ធភាពទើបខាងសមាគមជូនថវិកានិងប៊ិកសៀវភៅប្អូនបន្តិចបន្តួចដើម្បីលើកទឹកចិត្តប្អូនឲ្យតស៊ូរៀនខំប្រឹងដើរទៅមុខទៀត។បងប្អូនអាចជួយឧបត្ថម្ភប្អូនស្រីបានតាមរយៈ

ទូរស័ព្ទពីរខ្សែ:093585356/
077237168។ សូមអរគុណ!
Continue Reading →
Loading...

Wednesday, December 6, 2017

ក្តៅៗ!! នៅទីបំផុត តុលាការខេត្តកណ្ដាល សម្រេចផ្តន្ទាទោសអ្នកចូលលេងសង្វៀនជល់មាន់ ដាក់ពន្ធនាគាររយៈពេល...តែ...


នៅមុននេះបន្ដិចនាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ដ្រីតុលាការជាន់ខ្ពស់ខេត្តកណ្ដាល បានប្រាប់បណ្ដាញសារព័ត៌មានឲ្យបានដឹងថា មនុស្សទាំង៦៤នាក់ ដែលចូលលេងសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯម ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្ដែទោសនេះត្រូវបានតុលាការសម្រេចព្យួរ ដូច្នេះត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ទាំងអស់តែម្ដង។

ក្នុងនោះផងដែរ មន្ដ្រីតុលាការបញ្ជាក់ថា ការសម្រេចនេះ បន្ទាប់ពីសវនាការត្រូវបានបញ្ចប់ និងយោងតាមមាត្រា៤ នៃច្បាប់ល្បែងស៊ីសង។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ប្រធានតុលាការខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ាប់ កូនប្រសារលោក ហ៊ុន សាន ដាក់ពន្ធនាគារដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ។




លោកស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនោះ មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ។ សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។




សូមបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យម្ចាស់ សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បុគ្គលរូបនេះបានសម្រេច ប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។




ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។




ចំពោះប្រតិបត្តបង្ក្រាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕






Continue Reading →
Loading...

ថ្មីៗ!!! ពេលនេះឯកសារ​រាប់ពាន់ច្បាប់ ត្រូវ​បាន​ដកហូត​ពី ​ជនជាតិវៀតណាម​ ដែលរស់នៅ​លើបឹងទន្លេសាបហើយ ដោយសារតែ...


កំពង់ឆ្នាំង៖ ​ដំណើរការ​ត្រួតពិនិត្យ​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ប្រមាណ​​ជា​ ៥០ ​ភាគរយ​ហើយ ខណៈ​មាន​ឯកសារ​រាប់ពាន់​ច្បាប់​ត្រូវ​បាន​ដកហូត​​ពី​ជនជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប​។
ក្នុង​រយៈពេល​ ៨ ​ថ្ងៃ​ចុង​ក្រោយ​នេះ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​មហាផ្ទៃ​បាន​ត្រួតពិនិត្យ​ឯកសារ​ជនជាតិ​វៀតណាម​បាន​ចំនួន​ ១៧៣៣ គ្រួសារ​ក្នុង​ចំណោម​ ២៣៩៣ ​គ្រួសារ​ដែល​មាន​មនុស្ស​សរុប​ចំនួន​ ១០០ ០៨៧ ​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ ​ក្នុង​នោះ​បាន​ដកហូត​ឯកសារ​ដែល​មាន​ភាព​មិន​ប្រក្រតី​បាន​រាប់ពាន់​ច្បាប់​ដូចជា​សៀវភៅ​គ្រួសារ​,​សំបុត្រ​កំណើត​,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​សំបុត្រ​អាពាហ៍ពិពាហ៍​ជាដើម​។ នេះ​បើ​តាម​លោក​ ប៉ាន់ ឡៃឃាង ប្រធាន​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​។




លោក ឡៃឃាង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​យើង​អនុវត្ត​បាន​ប្រមាណ​ជា​ ៥០ ​ភាគរយ​ហើយ​ដែល​មាន​ ១៧៣៣ គ្រួសារ​។ ជាង​ ១៧០០ ​ហ្នឹង បើ​គិត​ទៅ​វា​មាន​ [​ឯកសារ​] ​រាប់​ពាន់​ច្បាប់​ត្រូវ​បាន​ដកហូត​»​។

ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ចំនួន​ឯកសារ​ដកហូត​ជាក់លាក់​នោះ​ទេ ដោយ​លោក​ថា​ដំណើរ​ត្រួត​ពិនិត្យ និង​ដក​ហូត​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ បន្ទាប់ពី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា​កន្លង​មក​។




អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​លុបចោល​ និង​ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​កាលពី​ខែ​តុលា​កន្លង​មក​ថា​ប្រទេស​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​ ៧ ​ម៉ឺន​នាក់​ដែល​មាន​សញ្ជាតិ​ចំនួន ៥ ​ផ្សេង​គ្នា​ក្នុង​នោះ​តួលេខ​ជនជាតិ​វៀតណាម​មាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ជាង​ ៩០ ​ភាគរយ​។




លោក ប៉ាន់ ឡៃឃាង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​បន្ទាប់ពី​ត្រូវ​ដកហូត​ឯកសារ​ហើយ​មន្ត្រី​នគរបាល​នឹង​បំពេញ​បែបបទ​ជូន​ពួកគាត់​ជា​ជនអន្តោប្រវេសន៍​​ហើយ​យក​ទៅ​ដាក់​ពាក្យ​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឲ្យ​ក្រសួង​ចេញ​ប្រកាស​ទទួល​ស្គាល់​ពួកគាត់​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​រស់នៅ​កម្ពុជា​។

លោក​ថា​៖ «​ពាក់ព័ន្ធ​នឹង​ឯកសារ​មិន​ប្រក្រតី​ហ្នឹង​យើង​ត្រូវ​ដកហូត ហើយ​ឲ្យ​គាត់​បំពេញ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​យើង​​ដើម្បី​ទទួល​បាន​ការ​ប្រកាស​ទទួល​ស្គាល់​ស្រប​ច្បាប់​។ ការងារ​នេះ​ក៏​ត្រូវ​មាន​ការ​​ត្រួតពិនិត្យ​ច្រើន​តាម​ផ្លូវ​ច្បាប់​ដែរ​»​។




លោក ប៉ាល់ សូត្រ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទទួល​បន្ទុក​គ្រប់គ្រង​ជនបរទេស​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រោយ​ពេល​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​រួច សេចក្តី​ប្រកាស​មួយ​នឹង​ត្រូវ​ចេញ​ប្រមាណ​ជា​ ១ ​ខែ​ក្រោយ​មក​។ ក្រោយ​ពេល​ទទួល​បាន​សេចក្តី​ប្រកាស​ទទួល​ស្គាល់​ជា​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​ហើយ ជនអន្តោប្រវេសន៍​ទាំង​នោះ​នឹង​អាច​ដាក់​ពាក្យ​ស្នើសុំ​ចូល​សញ្ជាតិ​ខ្មែរ​នៅ​រយៈពេល​ ៧ ​ឆ្នាំ​ក្រោយ​មក​។ ក្នុង​អំឡុង​ពេល​នោះ​ក៏​មាន​ការ​បង់អាករ​ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​ផង​ដែរ​។ លោក​ស្នងការរង​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ត​នោះ​ទេ​ដោយសារ​ជាប់​រវល់​។




កាលពី​ពេល​កន្លង​មក​ មន្ត្រី​អាជ្ញាធរ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​រស់នៅ​កម្ពុជា​គឺ​ជន​បរទេស​ទាល់តែ​មាន​សេចក្តី​ប្រកាស​ទទួល​ស្គាល់​របស់​ក្រសួង​មហាផ្ទៃ​។

បន្ទាប់​មក​បុគ្គល​នោះ​ត្រូវ​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ពី​ការិយាល័យ​អន្តោប្រវេសន៍​ និង​ស្ថាប័នរដ្ឋ​។ ​នៅ​ពេល​បាន​ប័ណ្ណ​ស្នាក់នៅ​ហើយ​ពួកគាត់​ត្រូវ​មាន​កាតព្វកិច្ច​បង់ពន្ធ​ ឬ​អាករ​ជូន​រដ្ឋ​ទៅ​តាម​ច្បាប់​កំណត់​គឺ​ ២៥ ម៉ឺន​រៀល​ក្នុង​ម្នាក់​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។




ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ផ្ញើ​សារ​សុំ​អត្ថាធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឆ្លើយតប​ទេ​កាលពី​ម្សិលមិញ​៕




Continue Reading →
Loading...

Popular Posts

Featured

Flag Counter
Powered by Blogger.