Thursday, January 18, 2018

UPDATE! ពេលនេះ កូនកំលោះសម្រេច​មិន​យក​កូនក្រមុំ ដែល​គេ​បន្លំ​ផ្សំ​ដំណេក ប៉ន្តែទារ​បណ្ណាការមកវិញទំាង



ខេត្តព្រៃវែង ៖ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៨​នេះ រឿងរ៉ាវ​បន្លំ​ខ្លួន​ជា​កូនកំលោះ លប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ ពេល​នេះ ធ្វើ​ឱ្យ​សាមីខ្លួន​ជា​កូនកំលោះ​សម្រេច​រំសាយ​មង្គលការ រួច​វេច​បង្វេច​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី ចំនួន​១,៤០០​ដុល្លារ​មក​វិញ ។
ហេតុការណ៍​ដ៏​គួរ​ឱ្យ​ដ៏​គួរ​ឱ្យ​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​រៀប​មង្គលការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។
ទោះជា​យ៉ា​នេះ​ក្តី​ក្រុម​គ្រួសារ​ខាង​ស្រី បាន​អះអាង​ថា គ្មាន​លុយ​ទេ ព្រោះ​ចាត់ចែង​ពិធី​មង្គលការ​អស់ហើយ ទើប​ធ្វើ​ឱ្យ​រឿង​មួយ​នេះ​កំពុង​កើត​មានការ​ចម្រូងចម្រាស​យ៉ាង​ខ្លាំង បើ​ទោះជា​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​ធ្វើការ​សម្របសម្រួល​យ៉ាងណា​ក៏​ដោយ ។
ក្រោយ​ផ្ទុះ​ឡើង​នូវ​រឿងអាស្រូវ​ខាងលើ​នេះ យុវជន​ជា​កូនកំលោះ មានឈ្មោះ​សឹម បញ្ញា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង បាន​បដិសេធ​ថា មិន​ទទួល​នារី​រង​គ្រោះជា​កូនក្រមុំ​នោះ​ទេ ដោយ​គ្រួសារ​ខាង​ប្រុស​ក៏​មិន​អនុញ្ញាត​ឱ្យ​កូនកំលោះ​ទទួលស្គាល់​នារី​រង​គ្រោះជា​ប្រពន្ធ​ដែរ មិនតែប៉ុណ្ណោះ បាន​ទាមទារ​សំណង​ថ្លៃ​បណ្ណាការ​ចំនួន​១,៤០០​ដុល្លារ ទៀត​ផង ។
លោក ពៅ ជីវី ស្នងការ​រង​នគរបាល​ខេត្តព្រៃវែង បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា គេ​បាន​លួច​ស្រឡាញ់​នារី​ជា​កូនក្រមុំ​នោះ​យូរ​មក​ហើយ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​គេ​ក្រីក្រ​ពេក មិន​ហ៊ាន​ចូល​ស្តីដណ្តឹង​នាង​នោះ​ទេ ។ នៅ​ថ្ងៃ​នារី​រង​គ្រោះ​ចូល​រោងការ គេ​បាន​លួច​មើល​នាង និង​បុរស​ជា​កូនកំលោះ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ ព្រោះ​ផ្ទះ​របស់​គេ​នៅ​ក្បែរ​ផ្ទះ​កូនក្រមុំ ។ លុះ​ពេល​ឃើញ​នារី​រង​គ្រោះជា​កូនក្រមុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង ចំណែក​កូនកំលោះ​នៅ​បន្ត​ផឹកស៊ី​ជាមួយ​បងប្អូន​សាច់ញាតិ​នៅ​ក្រោម​រោងការ​ក្បែរ​ផ្ទះ ឃើញ​ឱកាសល្អ រូបគេ​ក៏​បន្លំ​ខ្លួន​ជា​កូនកំលោះ ចូល​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ​រហូត​ដល់​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង ហើយ​បន្ត​ដេក​លង់លក់​ជាមួយ​នារី​រង​គ្រោះ​រហូត​ទៀប​ភ្លឺ ទើប​ស្ត្រី​រង​គ្រោះ​ដឹង ហើយ​ស្រែកហៅ​ឪពុក​ម្តាយ​ស្ទុះ​មក​ចាប់​គេ​ក្នុង​បន្ទប់​តែ​ម្តង ។
ចំណែកឯ​លោក សៅ ចាន់​ថា អធិការ​ស្រុក​កញ្ជ្រៀច បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ មក​រា ២០១៧ ម្សិលមិញ​នេះ​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​២១ ចុះ​ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០១៨ របស់​លោក​ភា ជា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង ដែល​បាន​សម្រេច​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​»​ដោយ​ផ្អែក​លើ​មាត្រា​២៣៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់គុក​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ។
ប្រភព​ពី​មេ​ភូមិ​ឆ្ពឹស អ្នកស្រី លាត ឈា​ត បានអោយ​ដឹង​ថា ក្រោយ​កើតរឿង​រ៉ាវ​ដ៏​អាក្រក់​នេះ ក្រុម​គ្រួសារ​ខាង​កូនកំលោះ បាន​បដិសេធ​នារី​រង​គ្រោះ ជា​កូនប្រសា និង​មិន​អនុញ្ញាត​ឱ្យ​កូនកំលោះ​ដែល​ជា​កូនប្រុស​របស់​ពួក​គេ​ទទួលស្គាល់​នារី​រង​គ្រោះជា​ប្រពន្ធ​ឡើយ មិនតែប៉ុណ្ណោះ​បាន​ទាមទារ​ឱ្យ​ខាង​ឪពុក​ម្តាយ​ស្ត្រី​ជា​កូនក្រមុំ​រង​គ្រោះ សង​ថ្លៃ​បណ្ណាការ​ចំនួន​១,៤០០​ដុល្លារ​ថែម​ទៀត ។
អ្នកស្រី បន្ត​ថា ករណី​នេះ​យើង​មានការ​អាណិតអាសូរ​ចំពោះ​នារី​រង​គ្រោះជា​កូនក្រមុំ និង​ក្រុម​គ្រួសារ​របស់​នាង​ខ្លាំង​ណាស់ ព្រោះ​នេះ​ជា​ក្តី​អាម៉ាស់​មួយ​ដ៏​ធំ ។ ឪពុក​ម្តាយ​ខាង​ប្រុស បាន​នាំ​កូនប្រុស​របស់​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​មិន​និយាយ​ស្តី​អ្វី​បន្ថែម​ឡើយ ក្រៅពី​ទារប្រាក់​បណ្ណាការ​វិញ​ចំនួន​១,៤០០​ដុល្លារ ។
ជុំវិញ​រឿងរ៉ាវ​លួច​ចូល​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ ដែល​ប្រៀប​បាន​ទៅ​នឹង​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ​នោះ នារី​រង​គ្រោះជា​កូនក្រមុំ មានឈ្មោះ ប​.​ស​.​ជ​.​ន អាយុ​១៨​ឆ្នាំ បាន​អះអាង​ថា មិន​ចង់ឱ្យ​រឿងអាស្រូវ​បែប​នេះ​កើតឡើង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច វា​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ ព្រោះ​កូនស្រី​ស្មានថា ជា​ប្តី ទើប​ប្រគល់​ខ្លួនប្រាណ​សម្រាប់​រាត្រី​ទឹកឃ្មុំ​១​យប់​នេះ ។ លុះ​ដឹង​ថា មិនមែន​ក៏​បាន​ស្រែក​ឆោឡោ​ដែល​នេះ​បាន​បញ្ជាក់​ច្បាស់​ថា កូនស្រី​មាន​ភក្តីភាព​នឹង​ប្តី ដែល​ក្រាប​សំពះ​ក្បាល​ដល់​កន្ទេល ដូច្នេះសូម​អង្វរកឱ្យ​ខាង​ប្រុស​ពិចារណា និង​យោគយល់​អនាគត​ប្រពន្ធ​ថ្មីថ្មោងនៅ​ក្មេងខ្ចី​ម្នាក់​នេះ​ផង ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​កំហូច មានឈ្មោះ​ឈឺ​ន ចាន់​សេង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា តាម​ពិត​រូបគេ​បាន​លួច​កួចចិត្ត​ប្រតិព័ទ្ធ​លើ​នារី​រង​គ្រោះជា​យូរ​មក​ហើយ ព្រោះ​រស់នៅ​ជាប់​របង​ផ្ទះ​គ្នា ឃើញ​មុខ​រាល់ថ្ងៃ​យូរ​ទៅ​ក៏​បាក់ចិត្ត​ស្រលាញ់ គ្រាន់តែ​មិន​ហ៊ាន​សារភាព​។ ដឹង​អី​! ស្រី​ថ្លៃ​ត្រូវ​ប្រុស​ថ្មី​ចូល​ស្តីដណ្តឹង និង​ត្រូវ​ឪពុក​ម្តាយ​យល់ព្រម​លើក​ឱ្យ​រៀប​ការ​ប្តី​បាត់ ទើប​ធ្វើ​ឱ្យ​រូបគេ​នឹក​ស្តាយក្រោយ លុះ​មក​ដល់​ថ្ងៃ​សូត្រ​មន្ត​ចូល​រោងការ មានកម្ម​វិធី​ផឹកស៊ី​រាំ​ធុងបាស់ ហើយ​រូបគេ​ក៏​បាន​ទៅ​ឈរ​មើល​គេ​រាំរែក​ដែរ លុះ​ឃើញ​កូនក្រមុំ​ឡើង​ទៅ​ដេក ចំណែក​កូនកំលោះ​នៅ​បន្ត​ផឹកស៊ី​រាំរែក​នៅឡើយ ក៏​បែកគំនិត​ឆ្លៀតឱកាស​បន្លំ​ខ្លួន​ធ្វើ​ជា​កូនកំលោះ លបចូល​ទៅ​ក្នុង​បន្ទប់​សុំ​កូនក្រមុំ​ផ្សំ​ដំណេក​ជាមួយ​នាង​តែ​ម្តង ។ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រលាញ់​ស្រី​ថ្លៃ​លើសលប់ ទើប​ធ្វើ​ឱ្យ​គេ​សម្រុក​យ៉ាង​ខ្លាំង រហូត​ដល់​បាន​សម្រេច​៣​ដង ក្នុង​មួយ​យប់ ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​បាក់កម្លាំង ដេក​លក់​ជ្រុល​រហូត​ទល់​ភ្លឺ ធ្វើ​ឱ្យ​នារី​រង​គ្រោះ ជា​កូនក្រមុំ​ភ្ញាក់ពីដេក​មុន ឃើញ​ថា មិនមែន​ជា​កូនកំលោះ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ក្រុម​គ្រួសារ ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ៕







Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.