ហួសចិត្ត ! បុរសម្នាក់គាស់ផ្នូរ រួចរំលោភសាកសពនារីក្រមុំ ភ្ញាក់ផ្អើលពេញស្រុក
ខេត្តព្រៃវែង៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទគាស់ផ្នូររំលោភសាកសព ។ហេតុការណ៏ដែលកម្រកើតមាននៅលើលោកយើងនេះ បានកើ់តឡើងនៅក្នុងភូមិបេង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ។បើតាមអ្នកឆ្លើយឆ្លងព័ត៌មានបានរៀបរាប់ពីដំណើររឿងឲ្យដឹងថា នារីក្រមុំម្នាក់ឈ្មោះ ម.រ.ច .ន អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានស្លាប់ដោយជម្ងឺឈាមសស៊ីឈាមក្រហម និងត្រូវបានក្រុមគ្រួសារយកទៅបញ្ចុះនៅម៉ោង៤និង២០នាទីរសៀល ។សេចក្តីរាយការណ៏បានបន្តថា ក្រោយពេលធ្វើពិធីបញ្ចុះសាកសពរួចរាល់ហើយនោះ ក្រុមគ្រួសារក៏បានធ្វើពិធីបុណ្យ ហើយបុរសដែលសមត្ថកិច្ចឃាត់ខ្លួននោះ ក៏បានទៅចូលរួម និងជួយធ្វើកិច្ចការងារក្នុងពិធីបុណ្យនោះផងដែរ ។
លុះដល់បញ្ចប់ពិធីបុណ្យ ពោលគឺនៅម៉ោង១០យប់ បុរសឈ្មោះ ជិន ជាន អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ដែលគេស្គាល់ថាជាមនុស្សធ្លាប់ញៀនថ្នំា និងបានផឹកស្រាស្រវឹងនៅក្នុងពិធីបុណ្យផងនោះ បានដើរទៅកាន់ផ្នូរ ហើយធ្វើសកម្មភាពគាស់ផ្នូរ រួចបានទាញមឈូសនិងគាស់បង្ហើបគម្រប ហើយសម្រាតខោអាវសាកសពចាប់ផ្តើមរំលោភ តែដោយសារមឈូសតូចចង្អៀតពិបាកក្នុងការធ្វើសកម្មភាពរំលោភ ណាមួយលិង្គខ្លួនមិនឡើងទោះបីជាបានមើលរឿងSex ក្នុងទូរស័ព្ទដៃជា
ច្រើនរឿងផងនោះ ជនខាងលើក៏បានទាញកំាបិតចាក់ និង កាត់ចុងសុដន់សាកសពក្នុងបំណងយកទៅធ្វើកូនក្រក ហើយក៏បានដេកជាមួយសាកសព ។
លុះដល់ម៉ោង៦ព្រឹក ឪពុកសាកសពក៏បានដើរទៅមើលផ្នូរស្រាប់តែឃើញផ្នូរ ត្រូវគេគាស់ ហើយក្រឡេកមើលទៅមឈូសឃើញជើងមនុស្សប្រុស ក៏បានស្រែកធ្វើឲ្យបុរសរំលោភសាកសពនោះរត់គេចខ្លួន តែក៏ត្រូវបានសមត្ថកិច្ចទៅចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារសពនារីក្រមុំនោះរួចមក ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពោន រង់ចំាកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
Loading...
0 comments:
Post a Comment