រំលោភបានសម្រេចខ្លាចបែកការ ក៏សម្លាប់ តែជីវិតថ្លៃនាងមិនស្លាប់
នារីរងគ្រោះម្នាក់ អាយុថ្លៃ គឺនៅរស់រានមានជីវិតនៅឡើយ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសីុសាកេត បន្ទាប់ពីរូបនាងត្រូវបានជនមិនស្គាល់មុខចាប់រំលោភ ហើយសម្លាប់ ព្រោះខ្លាចបែកការ ខណៈដែលឪពុកម្តាយរវល់ចេញទៅក្រៅដោយទុកឲ្យកូនស្រីដេកនៅតែពីរនាក់បងប្អូន។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មឿន ចៃមៃ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែ ពេលដែលគាត់មកពីដាក់ចង្រិតវិញ ក៏បានឃើញកូនស្រីរបស់គាត់ ដែលដេកជាមួយប្អូនស្រីនៅចំណុចខ្ទមស្រែខាងលើ មានឈ្មោះក.គ ភេទស្រី អាយុ១៨.ឆ្នាំមុខរបរធ្វើស្រែ បានដេកសន្លប់បាត់ស្មារតី និងឃើញស្នាមរបួសជាទម្ងន់ត្រង់ត្រចៀកខាងស្ដាំ លើសៀតផ្កាខាងស្ដាំ ហើមបបូរមាត់ និងហើមខៀវភ្នែក ព្រមទាំងរបួសពេញលើដងខ្លួន ប៉ុន្តែមិនដឹងថាមានរឿងអ្វីកើតឡើងទេនោះឡើយ ដោយគ្រាន់តែនៅកន្លែងកើតហេតុមានបន្សល់ទុកនូវចបកាប់ចំនួនមួយ មានប្រឡាក់ឈាម។
ប៉ូលីលស្រុកសីុសាកេតបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដុតដៃ ដុតជើងដើម្បីធ្វើការស្រាវជ្រាវក្នុងរឿងនេះ ព្រោះក្រោយពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ រួមនឹងការសាកសួរផងនោះទើបលទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា បញ្ហានេះគឺបានកើតឡើងដោយការចាប់រំលោភរួចសម្លាប់ដើម្បីបំបាត់ដាន តែជាសំណាងល្អដែលនាងនៅមានជីវិត។
ប៉ូលីសធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដើម្បីនាំខ្លួនយកមកសាកសួរ បន្ទាប់ពីស្រាវជ្រាវទៅលើក្រុមគ្រួសារ និងសាច់ញាតិដោយបានដឹងថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពាក់ព័ន្ធគ្នាក្នុងរឿងស្នេហា ហើយសំខាន់ជាងនេះទៅទៀតនោះគឺក្នុងទូរស័ព្ទរបស់អ្នកទាំងពីរ មានលេខទៅវិញទៅមក គឺពេលវេលានៅមុនពេលកើតហេតុតែម្តង ដែលមានន័យថា ពួកគេអាចមានការណាត់ជួបគ្នាក៏អាចថាបាន លុះក្រោយពីបានខ្លួនប្រាណហើយ ដោយខ្លាចបែកការ ទើបជនសង្ស័យសម្លាប់ដើម្បីបំបាត់ដានតែម្តង។
ប៉ូលីសខេត្តបានបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺមិនទាន់ធ្វើការចោទប្រកាន់នៅឡើយ ដោយសារតែបច្ចុប្បន្នគឺកម្លាំងកំពុងធ្វើការសាកសួរ ហើយម្យ៉ាងទៀតនារីរងគ្រោះក៏នៅមិនទាន់ដឹងខ្លួននៅឡើយ ដែលមានតែនាងម្នាក់គត់ដែលអាចបញ្ជាក់ និងចង្អុលបង្ហាញអំពីមុខសញ្ញាបានច្បាស់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យមកសាកសួរ ជនសង្ស័យឈ្មោះកង សាយាម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខេត្តដូចគ្នាបានសារភាពថា នៅមុនពេលកើតហេតុ គឺខ្លួនបានទាក់ទងនាងតាមរយៈទូរស័ព្ទមែនដើម្បីចង់ជួបនាង ដោយឱកាសល្អផងទើបខ្លួនបានបង្ខំរំលោភនារីរងគ្រោះរហូតបានសម្រេច ប៉ុន្តែក្រោយពេលសម្រេចហើយរូបគេមានការខឹងសម្បា ដោយសារតែនារីរងគ្រោះដែលជាសង្សាររបស់ខ្លួនបានស្ដីបន្ទោសឲ្យខ្លួនថា ធ្វើអញ្ចឹងបើគេដឹងគឺពុក ម៉ែខ្ញុំគាត់ខ្មាសគេស្លាប់ហើយ។ សម្ដីប៉ុណ្ណឹងធ្វើឲ្យយុវជនដែលជាជនសង្ស័យ បានទាញយកចបកាប់ និងដំបងមកកាប់ នឹងវាយទៅលើនារីរងគ្រោះបំណងសម្លាប់ តែជាសំណាងល្អនាងមិនបានស្លាប់ឡើយ ដោយគ្រាន់តែរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតី។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Loading...
0 comments:
Post a Comment