Saturday, November 4, 2017

កាន់តែសាហាវទៅៗហើយ សូមមេត្តាប្រុងប្រយ័ត្នផង! ពេលនេះមនុស្សស្លាប់១៩នាក់ ផ្ទះ៣៧០ខ្នងត្រូវបានដួលរលំ និងប្រជាជន៣៣០០០ ត្រូវបានជម្លៀសចេញ


ក្តៅៗ បើយោងតាមសារព័ត៌មានពីគេហទំព័រ www.reuters.com ​បានឲ្យដឹងថា នៅពេលនេះព្យុះទីហ្វុងដ៏កំណាចមួយ​ដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាល​ប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់១៩នាក់ហើយ ខណៈមនុស្សជាច្រើនទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ដោយក្នុងនោះមានមនុស្ស ៣៣០០០នាក់កំពុងត្រូវបានគេជម្លៀសចេញទៅរកកន្លែងដែលមានសុវត្ថិភាព ខណៈពេលផ្ទះ៣៧០ខ្នងបានដួលរលំ។
ក្នុងនោះផងដែរ រដ្ឋាភិបាលបានបញ្ចាក់ថាមានកប៉ាល់ ៦ បានលិចជាមួយមនុស្ស ៦១ នាក់ដែលឋិតនៅក្នុងសមុទ្រចិនខាងត្បូងហើយមនុស្ស២៥នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះ។ ព្យុះនេះបានបោកបក់នៅជិតទីក្រុង Nha Trang ដែលមានចំងាយ​ ៥០០ គីឡូម៉ែត្រខាងត្បូងទីក្រុងដាណាង ដែលជាកន្លែងកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។




រដ្ឋាភិបាលបាននិយាយថាដំណាំជាង ៤០០០០ ហិកតាត្រូវបានខូចខាតដែលមានដូចជា អំពៅ ស្រែ ចម្ការ និងចំការកៅស៊ូ។ មួយវិញទៀតជើងហោះហើរប្រហែលជា៤០ ត្រូវបានលុបចោលផងដែរ។


គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង​យ៉ាងទាន់ហន់ នៅមុនប្រទេស​វៀតណាម​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ហើយក៏មុនដំណើរ​មកដល់​របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ។ សម្រាប់តំបន់ដែល​កំពុងទទួល​រងគ្រោះ​ធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគ​កណ្តាលប្រទេស៕





















Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.