Sunday, November 12, 2017

សូម្បីតែគ្រូពេទ្យជំនាញក៌ភ្ញាក់ផ្អើលដែរ ពេលដឹងថា របៀបងាយៗទាំង ១០ ដែលមានប្រសិទ្ធភាពខ្ពស់អាចជួយបង្កើនការមើលឃើញរបស់អ្នក ១០០%




ជាធម្មតា ប្រសិនបើអ្នកមិនព្យាយាមប្រើប្រាស់សាច់ដុំនៃផ្នែកណាមួយឲ្យបានញឹកញាប់នោះ គឺវានឹងប្រែជាខ្សោយ ហើយអាចដល់ថ្នាក់ប្រើការលែងបាន។ ដូចសាច់ដុំដទៃទៀតដែរ អ្នកគួរតែឧស្សាហ៍ប្រើប្រាស់ហ្វឹកហាត់សាច់ដុំនៃភ្នែក ដើម្បីឲ្យសាច់ដុំនេះដំណើរការបានល្អដែលនឹងធ្វើឲ្យការមើលឃើញរបស់អ្នកកាន់តែប្រសើរជាងមុន។ ខាងក្រោមជារបៀប ឬ វិធីងាយៗមួយចំនួនដែលនឹងជួយឲ្យសាច់ដុំភ្នែកកាន់តែសកម្ម ៖
១. ជៀសវាងដាក់សម្ពាធលើភ្នែករបស់អ្នកឲ្យប្រឹងសម្លឹងមើលជាប់ពេញមួយថ្ងៃ។ រៀងរាល់ ២ ទៅ ៣ ម៉ោងម្ដងបន្ទាប់ពីសម្លឹងមើលអ្វីមួយនោះ អ្នកគួរផ្ដល់ពេលឲ្យភ្នែករបស់អ្នកបានសម្រាកខ្លះ ដោយគ្រាន់តែធ្វើការបិទភ្នែករយៈពេលពី ២ ទៅ ៣ នាទី ។
២. នេះ គឺជាលំហាត់ប្រាណសម្រាប់ភ្នែកដ៏សំខាន់ៗទាំង ១៦ ។ ដឹងទេអ្នកក៏អាចឲ្យភ្នែកធ្វើលំហាត់ប្រាណបានដែរ! អនុវត្តតាមលំហាត់ប្រាណនីមួយឲ្យបានជារៀងរាល់ថ្ងៃតាមលំហាត់ដែលបង្ហាញឲ្យឃើញក្នុងរូប។

៣. ចំពោះអ្នកដែលពាក់វែនតា ប្រសិនបើអាចនោះអ្នកគួរតែកាត់បន្ថយការពាក់ជាប់ច្រើនម៉ោង គឺគួរដោះវែនតាចេញឲ្យញឹកញាប់បន្តិច។
៤. ផ្ដល់ការម៉ាស្សាមួយដល់ភ្នែកជាមួយនឹងការធ្វើចលនាភ្នែកជារង្វង់បែបថ្នមៗ។ ធ្វើចលនាភ្នែកតាមចំណុចពី ១ ទៅ ៦ ដូចក្នុងរូបភាពខាងក្រោម។ ប្រើម្រាមដៃកណ្ដាលនិងចង្អុល ដើម្បីសង្កត់ឬចុចថើល្មមលើភ្នែករបស់អ្នក។ អ្នកអាចនឹងមានអារម្មណ៍ថាមានសម្ពាធតិចតួច ប៉ុន្តែវានឹងមិនធ្វើឲ្យមានការឈឺចាប់អ្វីនោះទេនៅពេលដែលអ្នកចាប់ផ្ដើមអនុវត្ត។

៥. នៅពេលដែលអ្នកចេញក្រៅដើរកណ្ដាលវាលនោះ អ្នកគួរព្យាយាមសម្លឹងមើលទៅឆ្ងាយឲ្យបានញឹកញាប់ជាជាងសម្លឹងផ្ដោតលើជើងរបស់អ្នក ឬ អ្វីដែលផុសចេញមកភ្លាមៗចំពោះមុខ។
៦. ទទួលទានទឹកការ៉ុតឲ្យញឹកញាប់បំផុតតាមដែលអាចធ្វើបាន ប៉ុន្តែដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនោះអ្នកគួរតែព្យាយាមទទួលទានឲ្យជាប់ជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍កាន់ច្រើនពីវិធីនេះទៀតនោះ អ្នកត្រូវបន្ថែមប្រេងអូលីវប្រមាណជា ១ ឬ ២ ដំណក់ចូលក្នុងទឹកការ៉ុតរួចសឹមទទួលទាន។
៧. ប្រសិនជានៅពេលល្ងាចឡើងអ្នកឧស្សាហ៍មានអាការៈក្រហាយភ្នែកនោះ អ្នកអាចប្រើទឹកប្រទាលកន្ទុយក្រពើជំនួសថ្នាំបន្តក់ភ្នែក។ ទោះជាយ៉ាងណាក៏ដោយមុននឹងអនុវត្តរូបមន្តតាមបែបធម្មជាតិនេះ អ្នកគួរធ្វើការពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន។
៨. នៅពេលភ្នែករបស់អ្នកមានអារម្មណ៍ថានឿយហត់ អ្នកគួរលាងសម្អាតភ្នែកជាមួយនឹងទឹកក្ដៅឧណ្ហៗ។
៩. មុនពេលចូលគេងយ៉ាងតិចណាស់រយៈពេល ២ ម៉ោង សូមកុំព្យាយាមសម្លឹងកញ្ចក់ទូរទស្សន៍ កំុព្យូទ័រ ឬអេក្រង់ទូរស័ព្ទ។
១០. សាកល្បងលំហាត់ប្រាណសម្រាប់ភ្នែកតាមបែបឥណ្ឌា Trataka។ វានឹងជួយឲ្យភ្នែក ក៏ដូចជាចិត្តរបស់អ្នកស្ងប់។

អង្គុយទល់មុខវត្ថុបញ្ចេញពន្លឺតូចមួយ (ភ្លើងទាន) នៅក្នុងកន្លែងទូលាយ។ សម្លឹងនិងដាក់អារម្មណ៍ផ្ដោតទៅកាន់ពន្លឺ ព្យាយាមកុំព្រិចភ្នែក។ អ្នកគួរព្យាយាមចាំ ឬសម្គាល់ឲ្យបានច្បាស់នូវរូបរាងវត្ថុនៅក្នុងចិត្តរបស់អ្នក បន្ទាប់មកបិទភ្នែក ហើយដាក់អារម្មណ៍យកចិត្តទុកដាក់ចំពោះចំណុចដែលនៅចន្លោះចញ្ចើម ព្យាយាមស្រមៃរូបរាងនៃវត្ថុឲ្យជាប់ក្នុងខួរក្បាលឲ្យបានកាន់តែយូរកាន់តែល្អតាមដែលអាចធ្វើបាន។ ធ្វើបែបនេះឲ្យបានប្រមាណជា ១០នាទី។ គោលបំណងនៃលំហាត់ប្រាណនេះ គឺដើម្បីឲ្យអ្នកអាចចាំរូបភាពណាមួយបានច្បាស់ មុនពេលភ្នែករបស់អ្នកអស់កម្លាំង៕

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.