
បុណ្យអ៊ុំទូក៣ថ្ងៃបានបញ្ចប់ភ្លាម យើងសង្ឃឹមថាគ្មានសំរាមដូចឆ្នាំមុន តែគេសង្គេតឃើញថានៅតែមានសំរាមដដែល ទាំងនេះនៅតែជាបញ្ហាអត់ដែលខានម្តងណាឡើយ!តើបងប្អូនអាចធ្វើបានទេ រួមគ្នាសំអាតទីក្រុងរបស់យើងទាំងអស់គ្នា?

កម្មវិធីបុណ្យអ៊ុំទូកថ្ងៃទី១ ទី២ និងថ្ងៃទី៣ បានបញ្ចប់ដោយរលូនសប្បាយរីករាយ គេនៅតែសង្កេតឃើញបញ្ហាសំរាមនៅតែបញ្ហាចំបង។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ

អកអំបុក ប្រព្រឹត្តិទៅនៅថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយកាលពីម្សិលមិញ និងរាត្រីនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើនបាននាំគ្នាមកដើរកំសាន្តនៅតាមមាត់ទន្លេ និងកោះពេជ្រ ដើម្បីទស្សនាការប្រគុំតន្ត្រី និងដើរមើលការតាំងពិពណ៌លក់ទំនិញផ្សេងៗជាច្រើន គេនៅតែឃើញដដែលថាបញ្ហាសំរាមនៅតែបញ្ហាចំបង ជាពិសេសនៅកន្លែងប្រគុំតន្រ្តី នីមូយៗផ្ទាល់តែម្តង។នៅតាមសួនច្បារ និងតាមកន្លែងនានាជាច្រើន គេឃើញមានសំរាមយ៉ាង

ច្រើនពាសវាលពាសកាល ដែលបងប្អូនប្រជាពលរដ្ឋមកដើរកំសាន្ត និងអ្នកលក់ដូរនៅទីនោះបានបោះចោលយ៉ាងឥតសណ្តាប់ធ្នាប់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ និងដាក់ធុងសំរាមជាច្រើនយ៉ាងណាក៏ដោយ។ ទោះបីជាសំរាមច្រើនយ៉ាងណា ក៏ក្រុមអនាម័យបានខិតខំប្រឹងប្រែងបោសសំអាត និងប្រមូលសំរាមទាំងនោះបោលចោលទាំងយប់ មិនបង្អន់យូរ

ឡើយ ដើម្បីបរិស្ថានទីក្រុងរបស់យើង។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានមកកំសាន្តព្រះរាជពិធីបុណ្យអ៊ុំទូកទាំងអស់រួមគ្នាសំអាតទីក្រុង ដោយបោះចោលសំរាមនៅក្នុងធុងសម្រាម ដែលអាជ្ញាធរបានរៀបចំឲ្យសូមរួមគ្នាដើម្បីប្រទេសយើងមានសណ្តាប់ធ្នាប់ល្អនោះបរទេសគេប្រាកដជាកាន់តែឲ្យតំលៃប្រទេសយើងកាន់តែខ្លាំងជាងនេះថែមទៀត៕
0 comments:
Post a Comment