ពេលដែលអ្នកទាំងអស់គ្នាកំពុងសប្បាយក្នុងពិធីបុណ្យអ៊ុំទូក ជាពេលវេលាដែលឪពុកខ្ញុំកំពុងឈរសម្រួលចររាចរណ៍
តួនាទីឪពុកខ្ញុំកាន់កាប់ដោយរដ្ឋ
ពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យអ៊ំទូក គឺជាពេលវេលាដែលឪពុកខ្ញុំកំពុងឈរសម្រួលចររាចរណ៍ នឹងថែរក្សាសុខសុវត្តិភាពជូនបងប្អូន ។
គ្មានទេពាក្យថាឈប់សម្រាកសម្រាប់គាត់ គ្មានទេពេលវេលាជួបជុំគ្រួសារខែបុណ្យទាន គ្មានទេម៉ោងសម្រាកហូបបាយអោយត្រង់មាត់ ហាលភ្លៀង ហាលខ្យល់ក៏ត្រូវតែរវល់សម្រួលចររាចរណ៍ជូនបងប្អូន ចូលស្រម៉ៃមើលថាតើគាត់ចេះមានជំងឺឈឺថ្កាត់ទេ ហើយគាត់អាចសម្រាកបានទេ គឺអត់ទេ។
ក្រលេកមកមើលខ្ញុំវិញដែលបានសប្បាយជួបជុំគ្រួសារដូចបងប្អូនទេ មិនស្គាល់សូម្បីបាយជុំឪពុក ងើបឡើងមិនមិនឃើញសូម្បីមុខឪពុក ព្រលឹមបាត់ យប់ឡើងចូល ថ្ងៃខ្លះត្រូវប្រចាំការគោលដៅទៀត តើគាត់ហត់ទេ ហើយខ្ញុំមានអារម្មណ៍បែបណា គាត់ខំដើម្បីបងប្អូនប៉ុណ្ណឹងហើយ ហេតុអីខុសតិចតួចត្រូវជេរប្រមាថមើលងាយគាត់ តើអ្នកធ្វើបានដូចគាត់ទេ(មិនតូចចិត្តទេព្រោះជាតួនាទីគាត់) ជេរចុះ ស្អប់ចុះ ប៉ូលីសដែលខូច តែសូមកុំប៉ាន់ទាំងអស់ ព្រោះដោយឪពុកខ្ញុំ តែជឿខ្ញុំទៅបើបងប្អូនមិនខុសទេ គាត់ក៏មិនចាប់ដែរ ចាប់ហើយនិយាយដោយសុជីវធម៌ជាមួយគាត់ទៅ គាត់ក៏មានមនោសញ្ចេតនាជាមួយបងប្អូនដែល ខ្ញុំកូនប៉ូលីសចររាចរណ៍ តែខ្ញុំក៏ធ្លាប់ត្រូវប៉ូលីសចររាចរណ៍ចាប់ដែល(តែមិនដែលបានផាកពិន័យទេ ព្រោះខ្ញុំមិនខុស ហើយមានហេតុផលសមរម្យនិយាយជាមួយគាត់) ឈប់ទៅការប្រមាថមើលងាយកងកម្លាំងគ្រប់ថ្នាក់អ្នកទាំងអស់គ្នាគួរជួយលើកទឹកចិត្តគាត់បន្ថែមទើបល្អព្រោះប្រាក់ខែដែលគាត់ទទួលបានវាតិចណាស់សម្រាប់គាត់ មិនសមនឹងកម្លាំងពលកម្មដែលគាត់ចំណាយទេ ចឹងហើយសូមជួយអោយតម្លៃគាត់ផង សម្ដីពិតចេញពីចិត្តកូនស្រីប៉ូលីសចររាចរណ៍ ៕
Loading...
0 comments:
Post a Comment