ស្រ្តីចំណាស់វ័យ៨៣ឆ្នាំម្នាក់ ក្លាយជាឃាតកសម្លាប់កូនប្រុសខ្លួនឯង ដោយសារតែ
ប្រទេសចិន: ស្រ្តីចំណាស់វ័យ៨៣ឆ្នាំ បានក្លាយជាឃាតកសម្លាប់កូនប្រុសខ្លួនឯងម្នាក់ ទទួលបានការអនុគ្រោះយ៉ាងច្រើនពីតុលាការ បន្ទាប់ពីគាត់បានឆ្លើយសារភាពយ៉ាងក្រៀមក្រំពីមូលហេតុ ដែលនាំឲ្យគាត់សម្រេចចិត្តសម្លាប់កូនប្រុសខ្លួនឯង។ ស្រ្តីជាម្តាយរូប នេះមានឈ្មោះថា Huang រស់នៅក្នុងក្រុង Guangzhou ប្រទេសចិន ចំណែកឯកូនប្រុសរបស់គាត់មានអាយុ៤៦ឆ្នាំជាជនពិការតាំងពីកំណើតម្នាក់ ដែលមិនអាចដើរ មិនអាចនិយាយ មិនអាចរស់ដោយខ្លួនឯងបាននោះទេ ពោលគឺត្រូវមានមនុស្សម្នាក់ចាំមើលថែ និងផ្តល់ចំណីអាហារឲ្យគាត់ជារាងរាល់ថ្ងៃ។
សារភាពនៅមុខតុលាការ អ្នកម្តាយរូបនេះបាននិយាយថា នៅក្នុងថ្ងៃកើតហេតុគាត់បានឲ្យកូនប្រុសរបស់គាត់ញ៉ាំថ្នាំងងុយគេង៦០គ្រាប់ ហើយយកសំឡីទៅញាត់ក្នុងរន្ធច្រមុះ និងបានយកកន្សែងទៅរឹតកកូនរបស់គាត់ទាល់តែដាច់ដង្ហើមស្លាប់។ គាត់បាននិយយថា គាត់បានមើលថែកូនប្រុសរបស់គាត់អស់រយៈពេល៤៦ឆ្នាំមកហើយ ហើយគាត់ពិតជាស្រលាញ់កូនរបស់គាត់ណាស់ទោះបីជាគេពិការក៏ដោយ ព្រោះតែគាត់ជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ។
អ្វីដែលជំរុញឲ្យគាត់សម្លាប់កូនរបស់គាត់នោះគឺថា ស្រ្តីជាម្តាយរូបនេះកាន់តែចាស់ សុខភាពកាន់តែខ្សោយ ហើយគាត់ដឹងថា គាត់នឹងឈឺស្លាប់មុនកូនរបស់គាត់ទៅទៀត។ គាត់បានបន្ថែមថា ពេលអត់ពីគាត់ទៅ គ្មានណាម្នាក់អាចមើលថែរកូនរបស់គាត់បានទេ ដូចនេះគេនឹងត្រូវរស់នៅយ៉ាងវេទនា ហើយអត់អាហារស្លាប់ជាមិនខាន។ ដោយមិនចង់ឲ្យកូនរស់ក្នុងសភាពវេទនាដូចនេះ ទើបគាត់សម្រេចស្លាប់កូននេះតែម្តងទៅ ដើម្បីឲ្យផុតទុក្ខ មុនពេលដែលគាត់ធ្លាក់ខ្លួនឈឺស្លាប់។ ដោយពិនិត្យទៅមើលស្ថានភាពសុខភាពជាក់ស្តែង និងហេតុផលខាងលើ ខាងតុលាការបានសម្រេចព្យួរទោស៣របស់ស្ត្រីចំណាស់ម្នាក់នេះ ហើយថែមទាំងអាណិតគាត់ទៀតផងដែលត្រូវមើលថែកូនរបស់គាត់អស់ជាច្រើនឆ្នាំដូចនេះ៕
Source: shanghaiist
Loading...
0 comments:
Post a Comment