Sunday, November 5, 2017

រន្ធត់! ជាមេរៀនម្ចាស់ដើមការ ! ក្រុមបម្រើពិធីការ លួចជាប្រព័ន្ធតែម្តង អស់ស្រា​បៀ​ABC​២០​កេស ចុងក្រោយ…


ភ្នំពេញ ៖ ក្នុង​ពិធី​មង្គលការ​មួយដោយ​ម្ចាស់​បាន​ជួល​ក្រុម​បម្រើ​ភេសជ្ជៈ​ភ្ញៀវ ដែល​ក្រុមហ៊ុន​មួយ​មានឈ្មោះ​ថា​«​វឌ្ឍនៈ​ពិធីការ​» មក​ឲ្យ​បម្រើ​ក្នុង​ពិធី ប៉ុន្តែ​ដូច​ជួល​ឱ្យមក​លួច​អ៊ីចឹង ដោយ​បុគ្គលិក​បម្រើ​ការងារ​របស់​ក្រុមហ៊ុន បាន​បង្កើត​កម្លាំង​លួច​ស្រា​បៀ ជា​ប្រព័ន្ធ​មាន​អ្នក​ដោយ​ដៃ មាន​អ្នក​ជញ្ជូន មាន​អ្នក​ដឹក​បណ្តោះ​ចេញ ដែល​សរុប​អស់​ស្រា​បៀ ABC ចំនួន​២០​កេស ។ ហេតុការណ៏ បង្កឲ្យភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ​តុលា ​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​មង្គលការ ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ។
ក្រោយ​ផ្ទុះ​រឿង​នេះ បុគ្គលិក​ពិធីការ​៤​នាក់ ព្យាយាម​រត់គេច​ខ្លួន នៅ​សល់​ម្នាក់ ជា​បុគ្គលិក​ឱ្យ​ចាំ​មើល​ឃ្លាំង​ស្តុក ត្រូវ​ហៅ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស នេះ​បើ​យោង​តាម​ប្រភពកាសែត​កោះសន្តិភាព បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០១៧ នេះ ។

ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​តាម​ទាន់​រក​ឃើញ​បា​ឡូ​ចំនួន​៤ ដាក់​ញាត់​ស្រា​បៀ​ពេញ និង​កេស​ស្រា​បៀ ABC ចំនួន​១​កេស ស្រា​បៀ​ថៃ​ហ្គ័​រ ចំនួន​១​កេស ដែល​បុគ្គលិក ពិធីការ​លួច ជញ្ជូន​ចេញ​ដឹក​ទៅ​មិន​ទាន់ បោះចោល​ក្នុង​ព្រៃ ។

តំណាង​ម្ចាស់​កម្មវិធី​មង្គលការ មានឈ្មោះ សូ​យ សុភា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ បុគ្គលិក​សារ​ព​ត៌​មាន មាន​ទីលំនៅ ភូមិ-សង្កាត់​កើតហេតុ ។ ចំណែក​ជនសង្ស័យ​បង្កើត​ក្រុម​លួច​ជា​ប្រព័ន្ធ​មាន​គ្នា​៤​នាក់ ជា​បុគ្គលិក ក្រុមហ៊ុន «វឌ្ឍនៈ ពិធីការ» ។ រីឯ​បុគ្គលិក​ក្រុមហ៊ុនម្នាក់​រត់ឡើង​ឡាន​ មិន​ទាន់​គេ ឃាត់ខ្លួន​បាន​ម្នាក់មានឈ្មោះ រឿ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​វត្តមហាមន្ត្រី ខណ្ឌចំការមន មានស្រុក​កំណើត ភូមិ​សហគមន៍ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

បើ​តាម​ប្រភព​ពីម្ចាស់​ដើមការ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ជួល​ក្រុមហ៊ុន« វ​ឌ្ឍនៈ​ ពិធីការ» យក​បុគ្គលិក​១៩​​នាក់ គិត​ក្នុង​តម្លៃ​ពលកម្ម​ម្នាក់​១០​ដុល្លា តែ​ធាតុ​ពិត​ មក​មានមុខ​ជាក់ស្តែង​ចំនួន​២១​នាក់ មាន​ប្រុស មាន​ស្រី ដូច​ជួល​មក​ឲ្យ​លួច​ស្រា​បៀ ។ តាម​សម្តី​បុគ្គលិក​ម្នាក់ ហៅ​សាកសួរ បាន​ឲ្យ​ដឹង​ថា ក្រុម​ខ្លួន​ពិតជា​បាន​លួច​ស្រា​បៀ របស់​ម្ចាស់​កម្ម​ពិធី​ពិតមែន តែ​មិន​ច្បាស់​ចំនួន​ទេ ដោយសារ ដឹក​ជញ្ជូន​ចេញ​រហូត ។

បើ​តាម​ប្រភព​ពី​ជា​បុគ្គលិក​សារព័ត៌មាន ដែល​មាន​ទីលំនៅ ភូមិ​-​សង្កាត់​កើតហេតុ ហើយ​ក៏​ជា​តំណាង​ម្ចាស់​កម្មវិធី​មង្គលការ មានឈ្មោះ សូ​យ សុភា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បានអោយ​ដឹង​ថា ក្រុម​ជនសង្ស័យ​បង្កើត​ក្រុម​លួច​ជា​ប្រព័ន្ធ​មាន​គ្នា​៤​នាក់ ជា​បុគ្គលិក ក្រុមហ៊ុន «​វឌ្ឍនៈ ពិធីការ​» ។ រីឯ​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​រត់ឡើង​ឡាន មិន​ទាន់​គេ ឃាត់ខ្លួន​បាន​ម្នាក់​មានឈ្មោះ រឿ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​វត្ត​មហាមន្ត្រី ខណ្ឌចំការមន មានស្រុក​កំណើត ភូមិ​សហគមន៍ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ក្រោយ​ផ្ទុះ​រឿងអាស្រូវ ដោយសារ បុគ្គលិក​ក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួម​គ្នា​ លួច​ស្រា​បៀ ​​ពី​ម្ចាស់​កម្មវិធី មង្គលការ​ជា​ប្រព័ន្ធ​រួច​មក ឃើញ​ថា តំណាង​ក្រុមហ៊ុនចេញ​មុខ​មក​សុំ​សម្របសម្រួល​ជាមួយ​ម្ចាស់​ដើមការ ដើម្បី​បញ្ចប់រឿង ដោយ​តំណាង​ក្រុមហ៊ុន​វឌ្ឍនៈ ពិធីការ ម្នាក់​ឈ្មោះ អ៊​ង ផ​ល្លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មក​ធានា​យក​បុគ្គលិក​របស់​ខ្លួន​យក​ទៅ​វិញ ក្រោយ​ពី​ម្ចាស់​ដើមការ មិន​ចង់​ឲ្យ​មានរឿង​ល្អក់កក​ឡើយ ៕









ប្រភព៖ https://jongruk.com/archives/20979
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.