Thursday, October 19, 2017

ឪពុកបានបន្សល់ទុកហឹបមួយក្រោយពេលស្លាប់!! ពេលកូនៗបើកមើល ស្រាប់តែហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែ…


មានបុរសម្នាក់​​ គាត់មានកូន៥នាក់ គាត់ជាអ្នករកស៊ីជួញដូររបស់របរមួយ។ ខណៈពេលនោះ ការរកស៊ីរបស់គាត់ គឺរីកចំរើនខ្លាំងណាស់ គាត់រកលុយបានពាន់ដុល្លា គាត់ជាមនុស្សចាយលុយធំ គាត់រកបានមកចាយអស់ៗ ថែមទាំងចិត្តល្អទៀតផង អ្នកណាមកពឹងពាក់ខ្ចីលុយ ក៏គាត់អោយដែរ គាត់ជាមនុស្សមានមិត្តភ័ក្កច្រើនណាស់ អ្នកណាៗក៏ចូលចិត្តគាត់ដែរ ព្រោះគាត់ជាមនុស្សចិត្តល្អ។



១០ឆ្នាំក្រោយមក កូនៗរបស់គាត់ ក៏មានប្ដីប្រពន្ធអស់ ចំណែកគាត់ក៏ចាស់ ហើយដែរ ធ្វើការលែងកើតទៀតហើយ។ កាលពីគាត់នៅរកលុយបាន គាត់ចាយជាមួយកូនអស់ៗ នឹងផឹកស៊ីចេញអោយមិត្តភ័ក្កអស់ៗ ធ្វើអោយចាស់ឡើង គ្មានលុយក្នុងហោប៉ៅសូម្បីតែ១០០រៀល គាត់ក៏បានសម្រេចចិត្ត ទៅសុំនៅផ្ទះកូនៗ គាត់ទៅនៅផ្ទះកូនបងមិនបាន២ថ្ងៃផង ត្រូវបានកូនប្រសារនិយាយថា “ហេតុអ្វីពុកមិនទៅផ្ទះរបស់នាងទី២ ខ្ញុំក្រណាស់គ្មានបាយអោយពុកពិសាទេ.? លឺបែបនេះ គាត់ក៏ខ្លោចចិត្តកូនប្រសាផង ក៏ចេញដំណើទៅសុំនៅផ្ទះកូនទី២ នៅមិនបាន៣ថ្ងៃផង ត្រូវបានកូនប្រសារអ៊ូរទាំថាពុកខ្ជិលណាស់មិនជួយធ្វើអីទេ ថែមទាំងញាំម្ហូបដែលខ្ញុំចូលចិតអស់ទៀត កូនប្រុសរបស់គាត់ខ្លាចប្រពន្ធក៏សម្រេចចិត្ត សុំអោយឪពុកទៅនៅផ្ទះនាងទី៣ ឪពុកទៅនៅផ្ទះកូនទី៣ ទី៤ ក៏ត្រូវកូនប្រសានឹងកូនបង្កើតធ្វើចរឹកចឹងដូចៗគ្នា ធ្វើដូចជាមិនចង់អោយឪពុកមកនៅជាមួយឡើយ វាគួអោយរំខាន។



ថ្ងៃមួយឪពុកបានហៅកូនៗទាំងអស់មកប្រជុំគ្នា ហើយនិយាយថា ស្អែកនេះពុកត្រូវទៅធ្វើការនៅផ្ទះមិត្តចាស់ហើយ វាជាចៅហ្វាយស្រុក វាហៅអោយទៅជួយបំពេញការងារវា កូនៗថែខ្លួនផងណា ២ឆ្នាំទៀតទើបពុកមកវិញ កូនៗទាំង១០រួមទាំងកូនប្រសាដែរ ពេលឮបែបនេះក៏គាំទ្រពេញទំហឹង ១០០% បន់អោយឪពុកឆាប់ទៅអោយឆ្ងាយៗ នឹងបានមិនរំខានដល់ពួកគេទៀត លោកអ៊ុំក៏ទៅនៅផ្ទះមិត្តចាស់ ធ្វើកាជាមួយមិត្តចាស់រហូតដល់២ឆ្នាំ។

ក្រោយមកទើបត្រលប់មកវិញ ព្រមជាមួយហឹបមួយកេះ លោកអ៊ុំក៏ទៅលេងកូនៗដូចធម្មតា ហើយតែងតែយកហឹបនោះទៅតាមរហូត កូនៗក៏នាំគ្នាឆ្ងល់ ក៏សួរថាពុកក្នុងកេះនោះតើជាអ្វី ឪពុកក៏ឆ្លើយថា វាជាទ្រព្យសម្បត្តិរបស់ពុក ដែលបានផ្ញើទុកនៅផ្ទះមិត្តភ័ក្ កពេលនេះពុកយកមកវិញ ទុកអោយកូនម្នាក់ណា ដែលមើលថែពុកបានល្អជាងគេពុកនឹងអោយអ្នកនោះ ។



ភ្លាមនោះ ពួកគេឮបែបនេះ ហេតុតែចង់បានទ្រព្យរបស់ពុក ក៏នាំគ្នាយកចិត្តទុកដាក់ កូនបងនាំទៅនៅផ្ទះ មើលថែ ធ្វើម្ហូបឆ្ងាញ់អោយញាំមិនបាន៣ថ្ងៃផង កូនទី២មកដណ្ដើម សុំអោយឪពុកទៅនៅផ្ទះគេម្ដង កូនៗទាំងអស់ដណ្ដើមគ្នាយកចិត្តឪពុក ព្រោះសម្លឹងមើលទ្រព្យក្នុងកេះ ។ពួកគេមើលថែឪពុកយ៉ាងល្អ មិនអោយពិបាកឡើយ រហូតដល់៤ឆ្នាំ កន្លងផុតទៅ លោកអ៊ុំក៏បានស្លាប់បាត់ទៅ ពួកគេធ្វើបុណ្យអោយឪពុករួច ក៏យកហឹបនោះមកចែកទ្រព្យគ្នា កូនបងគឺជានាក់បើក ពេលបើកភ្លាមគឺឃើញតែក្រណាត់ក្រហម១ និងក្រដាស់១សន្លឹកដោយសរសេថា ៖ ” កូនបងពេលបើកឃើញសំបុត្រនេះហើយ កុំភ្លេចអានអោយប្អូនៗស្ដាប់ផង ខ្ញុំបាទអរគុណសម្លាញ់ខ្លាំងណាស់ ដែលបានប្រគល់ទ្រព្យមួយហឹបនេះមកអោយខ្ញុំ ហើយក៏សូមអរគុណដល់កូនៗទាំងអស់ ដែលបានមើលថែឪពុកយ៉ាងយកចិត្តទុកដាក់ អស់រយះពេល៤ឆ្នាំកន្លងមកនេះ សំបុត្រមួយច្បាប់នេះ គឺជាទ្រព្យដែលឪពុកប្រគុលអោយពួកឯងចែកគ្នាអាន៖

ចាំទុកណា ទាន់ខ្លួននៅក្មេង ពេលរកលុយបាន ត្រូវចេះសន្សំទុក កុំចាយអស់ៗ ហើយនៅពេលដែលមានទ្រព្យ កុំចែកអោយកូនអស់ៗ ព្រោះបើយើងគ្មានទ្រព្យ កូនវាមិនខ្វល់ពីយើងទេ សូមកូនៗទាំងអស់ ចាំទុក ឪពុកលាហើយ មើលថែខ្លួនផងណាកូនៗ ជាទីស្រលាញ់របស់ឪពុក។



ប្រភព ytfb
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.